ហុកសិបប្រាំមួយឆ្នាំកន្លងទៅមកដល់បច្ចុប្បន្ននេះ សំណុំឯកសារមួយច្បាប់បានជួយពិភពលោកក្នុងការបង្កើតគំនិតថ្មីសម្រាប់ទំនាក់ទំនងមនុស្សជាតិ។ សំណុំឯកសារមួយច្បាប់នោះហៅថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងនេះជាការជាបង្ហាញមតិជាសាកលលើកដំបូងចំពោះឯកសារប្រភេទនេះ។
ថ្នាក់ដឹកនាំមកពីប្រទេសនានាដែលមានវប្បធម៌ សាសនា និងប្រព័ន្ធនយោបាយខុសៗគ្នាបានរួបរួមគ្នាបង្កើតបទដ្ឋានមនុស្សធម៌ដែលអនុវត្តចំពោះមនុស្សគ្រប់រូប និងគ្រប់ទីកន្លែង។ ប្រយោគបើកលើកឡើងថា " សេចក្ដីថ្លៃថ្នូរមានពីកំណើត" និង “សិទ្ធិស្មើគ្នា និងសិទ្ធិមិនអាចដកហូតបានសម្រាប់សមាជិកទាំងអស់នៃគ្រួសារមនុស្សជាតិ" ទាំងនោះគឺជា "មូលដ្ឋានគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពនៅក្នុងពិភពលោក។[1]
ការខូចខាតហិនហោចដោយសារសង្គ្រាមលោកលើកទី ២ និងដោយសារភាពកាឡាហល់ សេចក្ដីប្រកាសនេះមានគោលបំណងរួមក្នុងការបង្កើត "ទំនាក់ទំនងជាមិត្តភាពរវាងប្រទេសនានា"[2] និងនាំមកនូវសេចក្ដីថ្លៃថ្នូរដ៏ខ្ពស់បំផុត និងល្អបំផុតសម្រាប់ប្រជាពលរដ្ឋទូទៅនៅលើផែនដីនេះ។
តើដំណោះស្រាយធំបំផុតអំពីសិទ្ធិមនុស្សគឺជាអ្វី?
ជាទូទៅ ដោយមិនគិតពីសាសនា ពូជសាសន៍ ភេទ ឬសញ្ជាតិ មនុស្សគ្រប់រូបមានសិទ្ធិជាមូលដ្ឋានជាមនុស្ស។ ពួកគេមានទាំងសិទ្ធិរស់នៅ សេរីភាព សន្តិសុខ មានសិទ្ធិទទួលការការពារស្មើៗគ្នាផ្នែកច្បាប់ និងសេរីភាពក្នុងការពិចារណា សម្ដែងមតិ និងសាសនា។
សិទ្ធិមនុស្សទាំងនេះការពារជនទន់ខ្សោយពីការរំលោភបំពានដោយសារអំណាចផ្ដាច់ការ។ សិទ្ធិទាំងនេះដើរតួជាគ្រឿងការពារ និងជាមជ្ឈត្ដកររវាងឯកត្តបុគ្គល និងការប្រមូលផ្ដុំអំណាច។ និយាមនិងគោលការណ៍ទាំងនេះមានវិសាលភាពលើនិន្នាការពីធម្មជាតិក្នុងការគ្រប់គ្រងលើមនុស្សម្នាក់ផ្សេងទៀត។ សិទ្ធិមនុស្សជួយយើងឲ្យឃ្លាតឆ្ងាយពីគំនិតបង្កគ្រោះថ្នាក់ដែលអាចជាការបង្កើតសិទ្ធិ។
ការពង្រឹងសេចក្ដីប្រកាសជាសកលមិនសូវអនុវត្តចំពោះសិទ្ធិទាំងនេះទេ ប៉ុន្តែមានតួនាទីជាគ្រូបង្រៀនដែលរៀបចំគំនិត និងលើកទឹកចិត្តឆ្ពោះទៅរកសេចក្ដីល្អ។ សិទ្ធិមនុស្សជំរុញឲ្យយើងមានកាតព្វកិច្ចលើមនុស្សម្នាក់ផ្សេងទៀត និងផ្ដល់សេចក្ដីថ្លៃថ្នូរចំពោះរបៀបដែលយើងធ្វើការងារ គោរពបូជា អន្តរសកម្មជាមួយនឹងសហគមន៍ និងចិញ្ចឹមគ្រួសាររបស់យើង។ ទន្ទឹមគ្នានេះដែរ សិទ្ធិមនុស្សបន្ថែមនូវការចូលរួមបែបស៊ីវិល និងប្រជាធិបតេយ្យ។ សិទ្ធិដែលមិនមានទំនាក់ទំនង និងមិនមានការទទួលខុសត្រូវអាចត្រឹមតែអនុវត្តនៅពេលបច្ចុប្បន្នប៉ុណ្ណោះ។
ការរក្សាជំនឿទុកចិត្តជាឯកជន និងជាសាធារណៈ
មាត្រា ១៨ នៃសេចក្ដីប្រកាសគឺមានលក្ខណៈខ្លី ប៉ុន្តែមានអនុភាព៖ "មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការពិចារណា មនសិការ និងសាសនា សិទ្ធិនេះរាប់បញ្ចូលទាំង សេរីភាពផ្លាស់ប្ដូរសាសនា ឬជំនឿ ព្រមទាំងសេរីភាពសម្ដែងសាសនា ឬជំនឿរបស់ខ្លួនតែម្នាក់ឯង ឬជារួម ជាសាធារណៈ ឬជាឯកជនតាមការបង្ហាត់បង្រៀន ការអនុវត្តជាទម្លាប់ ការគោរពបូជា ព្រមទាំងតាមការប្រារព្ធពិធីសក្ការផ្សេងៗ។"[1]
សេរីភាពសាសនាមិនមែនគ្រាន់តែជាគោលគំនិតអរូបិយមួយចំនួនដែលមានទៅក្នុងគំនិតរបស់មេធាវី និងអ្នកតាក់តែងច្បាប់ប៉ុណ្ណោះទេ សេរីភាពនេះពិតជាបន្តកើតមាននៅក្នុងដែនដីរួមនៃការរស់នៅប្រចាំថ្ងៃរបស់យើង។ យើងនឹងនាំយកជំនឿរបស់យើងទៅគ្រប់កន្លែងដែលយើងទៅ។ សេរីភាពសាសនាទាំងនេះបង្កើតយើង និងនាំឲ្យយើងចែករំលែកសេរីភាពនេះជាមួយនឹងអ្នកដទៃ។ យើងចង់មានឥទ្ធិពលលើសហគមន៍យើង និងពិភពលោកដែលនៅជុំវិញយើង។ ក្នុងន័យនេះ ការរស់នៅជាលក្ខណៈឯកជន និងសាធារណៈរបស់យើងគឺផ្សារភ្ជាប់គ្នា។ មានសេរីភាពតិចតួចដែលអនុញ្ញាតឲ្យយើងធ្វើការសម្ដែងនូវជំនឿទុកចិត្តជាលក្ខណៈឯកជននៅផ្ទះរបស់យើងផ្ទាល់ ឬនៅតាមសាសនាច្រក ប៉ុន្តែមិនមែននៅកន្លែងសាធារណៈទេ។
មរតកនៃសេចក្ដីប្រកាសជាសកល
ការបង្កើតសិទ្ធិមនុស្សគឺជាសមិទ្ធិផលដែលមានមោទនភាពបំផុត។ សិទ្ធិមនុស្សដើរតួនាទីដ៏សំខាន់នៅក្នុងការគ្រប់គ្រងជម្លោះ និងដោះស្រាយភាពខុសគ្នារបស់មនុស្សជាច្រើនជាតិសាសន៍នៅលើពិភពលោក។ សិទ្ធិមនុស្សជួយឲ្យយើងស្ថិតនៅលើឧបកថាអារ្យធម៌ដូចគ្នា។ សិទ្ធិមនុស្សមានគោលបំណងលើកកម្ពស់ការរស់នៅរបស់មនុស្សជាតិឲ្យខ្ពង់ខ្ពស់ បំផុសឲ្យមានសុភាវធម៌ និងជំរុញឲ្យមានការទទួលខុសត្រូវ។
អ្នកប្រាជ្ញផ្នែកច្បាប់ Mary Ann Glendon បានពន្យល់ថា រដ្ឋធម្មនុញ្ញនីមួយៗបានអនុវត្តជាក់ស្ដែងនៅក្នុងពិភពលោកដែលមានសេចក្ដីពង្រាងសិទ្ធិត្រូវបានយកលំនាំ ឬមានឥទ្ធិពលលើវិធីមួយចំនួនតាមរយៈខ្លឹមសារសំខាន់នៃគោលការណ៍ដែលបានចាត់ទុកជាមូលដ្ឋានគ្រឹះ" នៅក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។[1] ក្របខណ្ឌច្បាប់ និងនិយាមសីលធម៌នៃប្រទេសនៅជុំវិញពិភពលោកបានដកស្រង់ចេញពីឯកសារនេះ។ ក្របខណ្ឌកំពុងបន្តផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិឲ្យកាន់តែមានគោលជំហរស្មើគ្នា។
ពិភពលោកគឺនៅឆ្ងាយពីការគោរពសិទ្ធិមនុស្ស។ ភាពអយុត្តិធម៌ និងអំពើឃោរឃៅនៅតែកើតមាន ប៉ុន្តែសេចក្ដីប្រកាសជាសកលអាចបង្ការ អាចមាន ឬអាចបំបាត់អំពើទាំងនេះ។ ដូចគ្នាដែរ អ្វីៗដែលមានតម្លៃត្រូវបានរក្សាទុក សិទ្ធិមនុស្សនឹងត្រូវការជំនឿទុកចិត្ត និងការប្រុងប្រយ័ត្នរបស់យើងជាដរាប។
[1] លោកស្រី Mary Ann Glendon កម្មវិធី Facing History and Ourselves, “លោកស្រី Mary Ann Glendon និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធមនុស្ស” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០៨។
[2] សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធមនុស្ស (បានអនុម័តនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ បុព្វកថា UNGA Res 217 A(III) (UDHR) ។
[3]Ibid.
[4]សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធមនុស្ស (បានអនុម័តនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ UNGA Res 217 A(III) (UDHR) មាត្រ ១៨។
[5] លោកស្រី Mary Ann Glendon កម្មវិធី Facing History and Ourselves, “លោកស្រី Mary Ann Glendon និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធមនុស្ស” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០៨។