Additional Resource

សំណួរ​ដែល​គេ​ចោទសួរ​ញឹកញាប់

1.    តើ​ពួក​មរមន នៅ​អនុវត្ត​ពហុពន្ធភាព​ឬ​ទេ ?

មាន​ពួក​មរមន​ច្រើន​ជាង 14 លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិ និង​ជុំវិញ​ពិភពលោក ហើយពុំ​មាន​ពួកគេ​ណា​ម្នាក់ គឺ​ជា​អ្នក​មាន​ប្រពន្ធ​ច្រើន​ទេ ។ ការ​អនុវត្តន៍​ពហុពន្ធភាព គឺ​ត្រូវ​បាន​ ហាមឃាត់​ជា​ដាច់ខាត នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បទដ្ឋាន​ទូទៅ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សាសនាចក្រ គឺ​មាន​ប្រពន្ធ​តែ​មួយ​ជានិច្ច ដូច​បាន​ប្រាប់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ( យ៉ាកុប ជំពូក​ 2 ខ 27 )។  ពហុពន្ធភាព គឺ​ជា​ចំណែក​នៃ​អតីតកាល​របស់​យើង ប្រហែល​ជា​រយៈពេល 50 ឆ្នាំ​មុន នៅ​ក្នុង​សតវត្សរ៍​ទី 19 ។​ ប៉ុន្តែ​វា​គ្មាន​ទៀត​ឡើយ​នៅ​ក្នុង​បច្ចុប្បន្នកាល​របស់​យើង​ទេ ។ ពហុពន្ធភាព ត្រូវ​បាន​បញ្ឈប់​ជា​ផ្លូវ​ការ​នៅក្នុ​ងឆ្នាំ 1890— គឺ 118 ឆ្នាំ​កន្លង​ទៅ​ហើយ ។ អ្នក​ទាំងឡាយ​ណា​ដែល​អនុវត្ត​ពហុពន្ធភាព​សព្វថ្ងៃ​នេះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​សាសនាចក្រ​ទេ ។

2.    តើ​ពួក​មរមន​ជឿ​ទៅ​លើ​ព្រះ​យ៉ាង​ដូចម្ត៉េច​ដែរ ?

ជាញឹកញាប់ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រះ គឺ​សំដៅ​ថា​ជា​ព្រះវរបិតាសួគ៌ ដោយ​សារ​ទ្រង់​គឺ​ជា​ព្រះបិតា​នៃ​វិញ្ញាណ​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់ ( លោកុប្បត្តិ 1:27 ) ។ វា​គឺ​ជា​ពាក្យ​សមរម្យ​មួយ​ចំពោះ​ព្រះ ដែល​ទ្រង់​មាន​ព្រះទ័យ​ល្អ និង​យុត្តិធម៌ មានគ្រប់​ព្រះ​ប្រាជ្ញា​ញាណ និង​អំណាច​ទាំងអស់ ។ ព្រះ​ជា​ព្រះបិតា ព្រះរាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ បង្កើត​បាន​ជា​ក្រុម​ព្រះ ឬ​ក្រុម​ព្រះ​បី​អង្គ​សម្រាប់​ពួក​មរមន ។

3.    តើ​មាន​អ្វី​ខ្លះ​កើត​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មរមន ?

ព្រះវិហារ​បរិសុទ្ធ​ពុំ​មែន​ជា​ទី​ថ្វាយ​បង្គំ​ធម្មតា​នៅ​ថ្ងៃ​អាទិត្យ ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នោះ​ទេ ។ ដោយ​សារ​តែ​ភាពពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​មាន​តែ​សមាជិក​នៃ​សាសនាចក្រ ដែល​មាន​ជំហរ​ល្អ​ប៉ុណ្ណោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គោលបំណង​ចម្បង​នៃ​កិច្ចការ ព្រះវិហារ​បរិសុទ្ធ គឺ « ផ្សារភ្ជាប់ » ឬ​ការ​បង្រួបបង្រួម​ក្រុម​គ្រួសារ​ជាមួយ​គ្នា ដោយ​រំពឹង​ទុក​ថា ទំនាក់ទំនង​ទាំងនោះ បន្ត​មាន​ហួស​ពី​សេចក្ដី​ស្លាប់ ។ ពិធី​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដូច​គ្នា​នេះ អាច​ធ្វើ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​បាន​ស្លាប់ ។ ការ​អនុវត្តន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ ពុំ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ព្រះវិហារ​គ្រីស្ទាន​ដទៃ​ទៀត​ទេ ។

4.    តើ​ពួកមរមន​ជឿ​លើ​ព្រះគម្ពីរ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

សាសនាចក្រ គោរព​ព្រះគម្ពីរ​បរិសុទ្ធ ជា​ព្រះបន្ទូល​នៃ​ព្រះ ជា​សៀវភៅ​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ​មួយ ។ ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ ស្រឡាញ់​ការ​បង្រៀន ហើយ​សិក្សា​ពេញ​មួយ​ជីវិត​អំពី​ប្រាជ្ញា​ដ៏​ទេវភាព​នៃ​ព្រះគម្ពីរ​បរិសុទ្ធ ។ បន្ថែម​ពី​លើ​នោះ អំឡុង​កម្មវិធី​ថ្វាយ​បង្គំ​ ព្រះគម្ពីរ​បរិសុទ្ធ ត្រូវ​បាន​គិត​ពិចារណា និង​ពិភាក្សា ។  ព្រះគម្ពីរ​បន្ថែម​មាន— ព្រះគម្ពីរ​មរមន, គោលលទ្ធិ និង​សេចក្ដី​សញ្ញា និងមុក្ដា​ដ៏​មាន​តម្លៃ​មហិមា—ជួយ​ពង្រឹង និង​គាំទ្រ​ដល់​ការ​បង្រៀន​របស់​ព្រះ តាមរយៈ​សាក្សី​បន្ថែម ហើយ​បាន​ផ្ដល់​នូវ​ដំណើរ​រឿង​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដ៏​រំជួល​ចិត្ត​របស់​មនុស្ស​ជាច្រើន​ ដែល​មាន​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ ស្របតាម​ សាវក​របស់​សាសនាចក្រ អិម. រ័សុល បាឡឺដ« ព្រះគម្ពីរ​មរមន ពុំ​បង្អន់ ឬ​បន្ថោក ហើយ​ក៏​មិន​មែន​ពុំ​គូស​បញ្ជាក់​អំពី​ព្រះគម្ពីរ​បរិសុទ្ធ​នោះដែរ ។ ផ្ទុយ​ទៅ​វិញ ព្រះគម្ពីរ​មរមន បាន​ពង្រីក លាត​សន្ធឹត និង​លើក​តម្កើង​ព្រះគម្ពីរ​បរិសុទ្ធ » ។

5.    តើ​ពួកមរមន​ជា​គ្រីស្ទាន​ឬ​ទេ ?

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អង្គ​សំខាន់​ចំពោះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​កាន់​តាម​ព្រះ​នាម​ទ្រង់ ។ រាល់​ការអធិស្ឋាន​នៅ​ក្នុង​ផ្ទះ និង រាល់​ការបង្រៀន​នៅ​ក្នុង​សាលា​ជំនុំ ត្រូវ​បញ្ចប់​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តំណាង​នៃ​សាក្រាម៉ង់ ( សេចក្ដី​រួម​គ្នា ) ត្រូវបាន​ទទួលទាន​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ក្នុង​ម៉ោង​ថ្វាយ​បង្គំ​ដែល​ជា​និមិត្ត​សញ្ញា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ពលិកម្ម​ធួន​របស់​ព្រះគ្រីស្ទ ​បង់​ថ្លៃ​អំពើ​បាប​សម្រាប់​មនុស្ស​លោក​ទាំងអស់ ស្របតាម​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត​ផ្ទាល់​ខ្លួន ។ ពលិកម្ម​របស់​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​ពួង​អាច​បាន​រស់​ឡើង​វិញ​ដោយ​មាន​អមតភាព​ផងដែរ ។

6.   តើ​សាសនាចក្រ​មាន​មុខ​នាទី​អ្វី ស្ដីអំពី ទំនាក់ទំនង​ខាង​ជាតិសាសន៍?

ដំណឹង​ល្អ គឺ​មាន​សម្រាប់​មនុស្ស​ទាំងអស់ ។ អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជាតិពន្ធ​ទាំងអស់ តែងតែ​ត្រូវ​បាន​ស្វាគមន៍​មក​ក្នុង​សាសនាចក្រ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ ជា​សមាជិក បង្រៀនលើ​វេទិកា និង​អធិស្ឋាន​ក្នុង​ក្រុម​ជំនុំ ។  ក៏​ពុំ​មាន​រឿង​នយោបាយ​ណា​មួយ​នៅ​ក្នុង​សាសនាចក្រ អំពី​ក្រុម​ជំនុំ​បែក​ផ្សេង​ពីគ្នា​ឡើយ ក៏​គ្មាន​សមាជិក​បុរស​ជនជាតិ​អាហ្វ្រិក​ល្អ​ណា ពុំ​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព​នោះ​ដែរ ។  ​ បន្ទាប់​ពី​ការផ្លាស់ប្ដូរ​នៅ​ក្នុង​ខែ មិថុនា ឆ្នាំ 1978 ភ្លាម​នោះ សាសនាចក្រ​បាន​ចាប់ផ្ដើម​តែងតាំង​សមាជិក​បុរស​ជនជាតិ​ស្បែក​ខ្មៅ ​ដែល​សកម្ម​ឲ្យ​កាន់​តំណែង​បព្វជិតភាព នៅ​កន្លែង​ណា​ដែល​ពួកគេ​ចូលរួម នៅ​គ្រប់​ទិសទី​លើ​ពិភពលោក ។  នៅ​ក្នុង​ឆ្នាំ 2006 ប្រធាន​សាសនាចក្រ ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស​ថា « គ្មាន​មនុស្ស​ណា ដែល​បាន​និយាយ​បង្អាប់ អំពី​អ្នក​ទាំងឡាយ​ដែល​មាន​ជាតិសាសន៍​ផ្សេង អាច​គិត​ថា​ខ្លួន​គាត់​ជា​សិស្ស​ពិត​របស់​ព្រះគ្រីស្ទ​ឡើយ ។ ទាំង​ពុំ​អាច​គិត​ថា ខ្លួន​គាត់​បាន​ធ្វើ​ត្រូវ​នឹង​ការ​បង្រៀនរបស់​សាសនាចក្រ​នោះ​ដែរ ។  ចូរ​យើង​ទាំងអស់​គ្នា​ទទួល​ស្គាល់​ថា យើង​ម្នាក់ៗ គឺ​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង ដែល​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​ទាំងអស់​ » ។

7.   តើស្ត្រី​មរមន អាច​ធ្វើ​អ្វី​ខ្លះ នៅក្នុង​សាសនាចក្រ ?

ស្ត្រី​ដើរតួ​យ៉ាង​ថ្លៃថ្នូរ​ក្នុង​កិច្ចការ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ទន្ទឹម​នឹង​ពេល​ដែល​ស្ត្រី​ពុំ​ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព​នៅ​ក្នុង​សាសនាចក្រ ហើយ​ពុំ​កាន់​តំណែង​ក្នុង​ពិធី​នានា​ដូចជា ការប្រសិទ្ធពរ​សាក្រាម៉ង់​ក្នុង​ការតំណាង ឬ ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ទេ​នោះ ពួកគេ​បម្រើ​ក្នុង​តំណែង​អ្នក​ដឹកនាំ​ច្បង និង ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង គ្រូ​បង្រៀន ហើយ​ពួកគេ​បង្រៀន​នៅ​លើ​វេទិកា និង ដឹកនាំ​ការអធិស្ឋាន​ក្រុម​ជំនុំ​ក្នុង​ការប្រជុំ​ថ្វាយ​បង្គំ ។

8.   តើ​ហេតុអ្វី​បាន​ជា​សាសនាចក្រ បញ្ជូន​អ្នក​ផ្សព្វផ្សាយ​សាសនា​ចេញទៅ ?

កិច្ចខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ផ្អែក​ទៅ​លើ​គំរូ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រើ​ជាគូរៗ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​បង្រៀន​ដំណឹង​ល្អ និង​ជ្រមុជទឹក​ឲ្យ​អ្នក​ជឿ​ទាំងឡាយ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ឧទាហរណ៍ កិច្ចការ​របស់​ពេត្រុស និង​យ៉ូហាន ក្នុង​គម្ពីរ​កិច្ចការ​នៃ​ពួក​សាវក ) ។ ម្ដងៗ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ច្រើន​ជាង 52,000 នាក់ ដែល​មាន​អាយុ​តិច​ជាង 25 ឆ្នាំ កំពុង​បម្រើ​បេកកម្ម​សម្រាប់​សាសនាចក្រ ​ក្នុង​បេសកកម្ម​ជិត 350 បេសកកម្ម​នៅទូទាំង​ពិភពលោក ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា គឺ​ជាកិច្ចការ​ស្ម័គ្រចិត្ត ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ដាក់​មូលនិធិ​សម្រាប់​បេសកកម្ម​របស់​ពួកគេ​ដោយ​ផ្ទាល់​ខ្លួន ។ ពួកគេ​ទទួល​ការ​ចាត់តាំង​របស់​ខ្លួន​មកពី​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។ នៅកន្លែង​ខ្លះ​ក្នុង​ពិភពលោក អ្នក​ផ្សព្វផ្សាយ​សាសនា​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​បម្រើ​តែ​ខាង​ផ្នែក​សប្បុរសធម៌ ឬ​បេសកកម្ម​ជាក់លាក់​ដទៃ​ទៀត​ប៉ុណ្ណោះ ។ 

9.   តើ​ទស្សនៈ​របស់​ពួកមរមន អំពី​គោលបំណង​នៃ​ជីវិត​មាន​អ្វីខ្លះ ?

សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជីវិត​រមែង​ស្លាប់ ត្រូវ​បាន​មើល​ឃើញ​ក្នុង​បរិបទ​នៃ​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ធំ ចាប់​តាំង​ពី​ជីវិត​មុន​ជីវិត​លើ​ផែនដី ជា​កន្លែង​ដែល​វិញ្ញាណ​នៃ​មនុស្ស​លោក​ទាំងអស់គ្នា បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ទៅកាន់​ជីវិត​អនាគត​មួយ នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ជា​កន្លែង​ដែល​មានការ​រីក​ចម្រើន រៀន​សូត្រ និងការ​កែលម្អរ​ជា​បន្ដ​បន្ទាប់ ។​ ជីវិត​នៅ​លើ​ផែនដី គឺ​ចាត់​ទុក​ថា​ជា​ស្ថានភាព​បណ្ដោះ​អាសន្ន ដែល​បុរស និង​ស្ត្រី ត្រូវ​បាន​សាកល្បង ហើយ​ព្យាយាម — និង​ជា​កន្លែង​ដែល​ពួកគេ​ទទួល​បទពិសោធន៍​ ដែល​ពុំ​អាច​ទទួល​បាន​នៅ​កន្លែង​ផ្សេង​ឡើយ ។ ព្រះ​ដឹង​ថា មនុស្ស​លោក នឹង​ធ្វើ​កំហុស​ឆ្គង​ជាច្រើន ដូច្នេះ ទ្រង់​បាន​ប្រទាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើ​បាប​នៃ​ពិភពលោក ។ ចំពោះ​សមាជិក​នៃ​សាសនាចក្រ សេចក្ដី​ស្លាប់​ខាង​រូបកាយ​នៅ​លើ​ផែនដី គឺ​ពុំ​មែន​ជា​ការ​បញ្ចប់​ទេ ប៉ុន្តែ​ជា​ការ​ចាប់​ផ្ដើម​ជំហាន​បន្ទាប់​ទៀត​នៅ​ក្នុង​ផែនការ​របស់ព្រះ សម្រាប់​កូនចៅ​របស់​ទ្រង់ ។

10.  ហេតុ​អ្វី​ពួក​មរមន ពុំ​ជក់ ឬ​ផឹក​ស្រា​ដូច្នេះ ?

ក្រម​សុខភាពសម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​ផ្ដោត​ទៅ​លើ​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាងវៃ វិវរណៈ​ឆ្នាំ 1833 បង្ហាញ​អំពី​អាហារ​ដែល​មាន​សុខភាព​ល្អ និង​សារធាតុ​នានា ដែល​មិន​ល្អ​សម្រាប់​រូបកាយ​មនុស្ស ។ ស្របគ្នា​នោះដែរ ស្រា ថ្នាំជក់ តែ​ កាហ្វេ និង​ថ្នាំ​ខុស​ច្បាប់ ត្រូវ​បាន​ហាម​ឃាត់ ដោយសារ​តែ​ឥទ្ធិពល​ញៀន និង​ឥទ្ធិពល​គ្រោះ​ថ្នាក់​របស់​វា ។  ការសិក្សា UCLA រយៈពេល​ 14 ឆ្នាំ​មួយ ដែល​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ 1997 អត្រា​នៃការ​ស្លាប់ដែល​បាន​តាមដាន និងការអនុវត្ត​ច្បាប់​សុខភាព​របស់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចំនួន 10000 នាក់​ក្នុង​រដ្ឋ​កាលីហ្វូញ៉ា បាន​បង្ហាញ​ថា សមាជិក​សាសនាចក្រ ដែល​គោរព​តាម​ក្រម​សុខភាព មាន​អត្រា​ការ​ស្លាប់​ទាប​បំផុត​មួយពី​ជំងឺ​មហារីក និង​ជំងឺ​សសៃ​ឈាម​បេះដូង ក្នុង​សហរដ្ឋ​អាមេរិក ហើយ​សមាជិក​សាសនាចក្រ ដែល​ធ្វើ​តាម​ក្រម​នេះ មាន​ជីវិត​រស់​នៅ​បាន​ប្រាំបី​ឆ្នាំ ទៅ 11 ឆ្នាំ យូរ​ជាង​ចំនួន​ប្រជាជន​ស្បែកស​ទូទៅ​នៃ​សហរដ្ឋ​អាមេរិក ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.