Additional Resource

មរមន និង​ការ​អប់រំ សេចក្ដី​សង្ខេប

 

ការ​អប់រំ គឺ​សំខាន់ និង​ដក់​ជាប់​ក្នុង​ដួងចិត្ត​របស់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​ត្រូវ​គ្នា​ទៅ​នឹង​គុណតម្លៃ​ដទៃ​ទៀត​ជាច្រើន ដែល​ពួកគេ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ ។ ពួក​មរមន ចូលចិត្ត​រៀន​សូត្រ ហើយមាន​ការ​លះបង់​ដើម្បី​ទទួល​បាន​ចំណេះ​វិជ្ជា ។ ការ​តាំង​ចិត្ត​របស់​ពួកគេ​ចំពោះ​ការ​អប់រំ ទាំង​គោលការណ៍ និង​ការ​អនុវត្តន៍ ការបង្រៀន​នានា និង​សកម្មភាព​រាល់​ថ្ងៃ គឺ​ជា​ភស្ដុតាង​នៃ​ជំនឿ​របស់​ពួកគេ ។ ពួកគេ​បញ្ជាក់​ថា ការអប់រំ គឺជា​ការ​ខិតខំ​ដ៏​ទូលំទូលាយ និង​រហូត​អស់​មួយ​ជីវិត ដែល​មាន​គោលបំណង​សំខាន់​ផ្សេងៗគ្នា​មួយ ។ ពួកគេ​មាន​ការ​យល់ដឹង​ជាពិសេស​មួយ​អំពី​អត្ថន័យ​នៃ​ការ​អប់រំ — ជា​គោលការណ៍​មួយ​ដែល​ទទួល​ស្គាល់​ព្រលឹង​មនុស្ស​ ក៏​ដូចជា​បញ្ញា​ផងដែរ ។ លើស​ពី​នោះ​ទៀត ពួក​មរមន មាន​ទំនៀម​ទំលាប់​នៃ​ការ​អប់រំ​មួយ ដែល​បរិបូរណ៍ និង​យូរយារ​មក​ហើយ ជា​អ្វី​មួយ​ដែល​ពួកគេ​រីករាយ និង​បន្ដ​ថែរក្សា ។ ដោយ​សារ​តែ​ពួកគេ​ជឿ​ថា ការ​អប់រំ​សម​នឹង​កិច្ចខិតខំ​ដ៏​ខ្លាំង​បំផុត​របស់​ពួកគេ នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ផ្ដល់​កិច្ចខិតខំ​ខាង​ការអប់រំ​របស់​ពួកគេ​នូវ​ធនធាន និង​ថាមពល​ដ៏​សំខាន់ ។

I. ការ​យល់ដឹង​របស់​ពួក​មរមន​អំពី​ការ​អប់រំ

គោលបំណង​នៃ​ការ​អប់រំ

គោលការណ៍​នៃ​ការ​អប់រំ គឺ​ជា​ចំណែក​មួយ​នៃ​ជំនឿ​គ្រឹះ​បំផុត ដែល​ពួក​មរមន​ជឿ​អំពី​ព្រះ អំពី​ជីវិត និង​អំពី​ខ្លួន​ពួកគេ ។ ជា​ឧទាហរណ៍ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់​ថា ព្រះ​ញាណ​ដឹង​គ្រប់​ការណ៍ ហើយ​គេ​ត្រូវ​បាន​បង្រៀន​ថា « សិរី​ល្អ​នៃ​ព្រះ គឺ​ជា​បញ្ញា ឬ​ក៏​ម្យ៉ាង​ទៀត ជា​ពន្លឺ និង​សេចក្ដី​ពិត » [1] ពួកគេ​ក៏​ជឿ​ថា ក្នុង​នាម​ជា​កូនចៅ​ព្រះ គោលបំណង​របស់​មនុស្ស​ទាំងអស់ គឺ​ដើម្បី​ព្យាយាម​ជា​បន្ដបន្ទាប់​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ​ពួកគេ​មើល​ឃើញ​ការ​អប់រំ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ព្យាយាម​នេះ ។ ហេតុដូច្នេះ សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជីវិត​គឺ​ពុំ​មែន​គ្រាន់​តែ​ជា​ពេល​នៃ​ការ​សាកល្បង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សាលា​ដើម្បី​អភិវឌ្ឍ​ការ​យល់​ដឹង តាមរយៈ​ការសិក្សា និង​បទពិសោធន៍​ផងដែរ ។[2] ការ​អប់រំ គឺ​ជា​គោលបំណង​ដ៏​សំខាន់​បំផុត​មួយ​នៃ​ជីវិត ហើយ​មាន​គុណ​តម្លៃ​ខ្ជាប់ខ្ជួន​ដ៏​អស់​កល្ប​ ហួស​ពី​សេចក្ដី​ស្លាប់ ។ [3] ការអភិវឌ្ឍ​អត្តចរិក​ឲ្យ​បាន​ស្អាត​ល្អ ភ្លឺថ្លា និង​មានលក្ខណៈ​ជា​ព្រះ គឺ​ជា​គោលបំណង​ចុង​បំផុត​នៃ​ការ​អប់រំ ។​ [4]

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា ដោយ​សារ​តែ​គុណតម្លៃ​ដ៏​ធំ​មហិមា និង​យូរ​អង្វែង​របស់​វា នោះ​ព្រះ​បាន​ធ្វើ​ឲ្យ​ការ​អប់​រំជា​ការ​តាំង​ចិត្ត​ដ៏​ទេវភាព​មួយ សម្រាប់​ឲ្យ​កូនចៅ​របស់​ទ្រង់​ទទួល​ខុស​ត្រូវ ។​[5] ទាំង ព្រះគម្ពីរ​បរិសុទ្ធ និង ព្រះគម្ពីរ​មរមនបាន​មាន​នូវ​បទ​បញ្ញត្តិ​នេះ​ ដោយ​ការ​អញ្ជើញ​ឲ្យ​ស្វែងរក « គោះ » និង​សូម​រក​ចំណេះ​ដឹងវិវរណៈ​ និង​ពួក​ព្យាការី​សម័យ​ទំនើប បាន​ផ្ដល់​នូវ​ការណែនាំ​ជាក់ស្ដែង ដើម្បី​រៀន និង​បញ្ជាក់​ថា ការរៀន​សូត្រ គឺ​សំខាន់​សម្រាប់​សេចក្ដី​សង្គ្រោះ ។ អ្នក​កសាង​សាសនាចក្រ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​សង្គ្រោះ លឿន​ជាង​គាត់​ទទួល​ចំណេះ​ដឹង​នោះ​ទេ » ហើយ​​ថា « គ្មាន​នរណា​ម្នាក់​អាច​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​ភាព​ល្ងង់​ខ្លៅ​នោះ​ដែរ » ​[6] ពួក​មរមន​ក៏​បញ្ជាក់​ផងដែរ​ថា ព្រះ​ជាប់​ទាក់ទង​យ៉ាង​សកម្ម​នៅក្នុង​ការ​អប់រំ​នៃ​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​បាន​បំភ្លឺ​គំនិត ទ្រង់​សន្យា​ថា​កិច្ចខិតខំ​ដើម្បី​រៀន​សូត្រ​នឹង​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​ត្រូវ​សម​នឹង​អំណោយ​ទាន​នៃ​ចំណេះ​ដឹង​ដ៏​ឈ្លាស​វៃ​របស់​ទ្រង់[7]

នៅ​ពី​ខាង​ក្រោយ​មធ្យោបាយ​ទៅកាន់​ការ​អប់រំ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ការ​យល់ដឹង​ដ៏​ច្បាស់​មួយ​អំពី​ការ​រៀន​សូត្រ និង​ចំណេះ​ដឹង ។ ពួក​មរមន បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការអប់រំ​គឺ​សម្រាប់​មនុស្ស​ពេញ​មួយ​តួខ្លួន វា​ទាក់ទង​ ហើយ​មាន​អត្ថប្រយោជន៍​ទាំង​គំនិត និង​វិញ្ញាណ ។ ការអប់រំ​ពុំ​មែន​ជា​ប្រាជ្ញា​ពេញលេញ​ទេ តែ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ស្វែង​រក​ការ​រៀនសូត្រ « ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ» (គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:118) ។ ម្យ៉ាង​ទៀត នេះ​មាន​ន័យ​ថា ពួក​មរមន ទទួល​ស្គាល់​ការរៀន​សូត្រ​មួយ​ប្រភេទ ដែល​បញ្ចូល​ទាំង បញ្ញា និង​ការយល់​ដឹង​ខាង​វិញ្ញាណ ។ [8] ពួកគេ​ក៏​ទទួល​ស្គាល់​ផងដែរ​ថា អ្វីៗ​ទាំងនេះ​គឺ​ជា​រឿង​ទាក់ទង​គ្នា ៖ ឧទាហរណ៍ ការ​យល់ដឹង​ខាង​វិញ្ញាណ គឺ​ចាំបាច់​ដើម្បី​ផ្ដល់​សំណួរ​សម​ហេតុផល​ទៅ​នឹង​គោលបំណង​ដ៏​គ្មាន​ទីបំផុត​របស់​វា.[9] លើស​ពី​នោះ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់​ថា សេចក្តី​ជំនឿ និង​ហេតុផល គឺ​ពុំ​មែន​ជា​ការផ្ទុយ​នឹង​គ្នា​នោះ​ទេ[10] ហេតុដូច្នេះ ការខិតខំ​រក​សេចក្ដី​ពិត គឺ​ពុំ​មាន​ដែន​កំណត់ ទោះ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យល់​ដឹង​ពី​តម្លៃ​ជាពិសេស ដើម្បី​នាំ​ពួក​អ្នក​ស្វែងរក មក​ខិត​កាន់​តែ​ជិត​ព្រះ ហើយ​ជួយ​បំពេញ​គោលបំណង​សំខាន់ៗ​នៃ​ជីវិត ។ ​[11]

ខណៈ​ដែល​ការ​អប់រំ មាន​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទេវា​វិទ្យា​នៃ​និកាយ​មរមន​ នោះ​វា​ក៏​មាន​តម្លៃ​ផ្ទាល់​ខ្លួន​ដទៃ​ទៀត​ផងដែរ ។ ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ ជឿ​ថា ការអប់រំ​ត្រូវ​តែ​ជាប់​ទាក់ទង និង​ពង្រីក​បទពិសោធន៍​ជីវិត ។ ព្រិកហាំ យ៉ង់ បាន​ពន្យល់​ថា « ការ​អប់រំ គឺ​ជា​អំណាច​ដើម្បី​គិត​ឲ្យ​ច្បាស់​លាស់ ដើម្បី​ធ្វើ​ឲ្យ​ល្អ​នៅក្នុង​កិច្ចការ​របស់​ពិភពលោក និង​ថ្លែង​អំណរគុណ​ដល់​ជីវិត » [12] ពួក​មរមន ឲ្យ​តម្លៃ​ដល់​ជីវិត​នៃ​គំនិត និង​ភាព​បរិបូរណ៍ ដែល​ការ​អប់រំ​បន្ថែម​ពី​លើ​បទពិសោធន៍​ជីវិត ។ ពួកគេ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រឡាញ់​ការ​រៀនសូត្រ និង​ការ​បង្រៀន ហើយ​ពួកគេ​ទទួល​ស្គាល់​ថា ចំណេះ​ដឹង គឺ​ជា​ការ​ផ្ដល់​អំណាច​ឲ្យ​ដោយ​ផ្ទាល់ ។ [13]

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក៏​ជឿ​ថា ការ​រៀន​សូត្រ ត្រូវ​តែ​មាន​តម្លៃ​ពិត វា​គួរ​តែ​កែលម្អ​ដល់​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ ដើម្បី​បរិច្ចាគ​ដល់​សង្គម ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​ហិរញ្ញវត្ថុ និង​ជាទូទៅ ដើម្បី « ធ្វើ​កិច្ចការ​របស់​លោកិយ​ឲ្យ​បាន​ល្អ » ។[14] ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទទួល​ស្គាល់​ថា ការអប់រំ សំខាន់​សម្រាប់​ហេតុផល​ខាង​សីលធម៌ និង​ហេតុផល​ជាក់ស្ដែង ដែល​មាន​លំដាប់​ចាប់​ពី​ការគាំទ្រ និង​ចិញ្ចឹម​បីបាច់​ក្រុម​គ្រួសារ​របស់​ពួកគេ ដើម្បី​ចូលរួម​ក្នុង​សង្គម​ឲ្យ​បាន​ទូលំទូលាយ ។​ ការ​អប់រំ គឺ​ជា​ការទទួល​ខុសត្រូវ​ដ៏​ធ្ងន់​ធ្ងរ​មួយ ចំពោះ​ឪពុក​ម្ដាយ ដែល​ទទួល​ខុសត្រូវ​ដើម្បី​ផ្គត់ផ្គង់​នូវ​តម្រូវការ​ចាំបាច់​នៃ​ជីវិត សម្រាប់​កូនៗ​របស់​ពួកគេ ។ ប្រធាន​សាសនាចក្រ ថូម៉ាស អេស ម៉នសុន បាន​លើក​ទឹកចិត្ត​ ទាំង​បុរស និង​ស្ត្រី ឲ្យ​ខិតខំ​ស្វែង​រក​ការអប់រំ ដើម្បី​ចូលរួម​ជា​ចាំបាច់​នៅក្នុង​សេដ្ឋកិច្ច​ដ៏​ប្រគួត​ប្រជែង​នៃ​ពិភពលោក[15] ការអប់រំ ក៏​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ទាំងឡាយ​ដែល​ខិតខំ​ស្វែងរក​វា ដើម្បី​មាន​ឥទ្ធិពល​នៃ​សេចក្ដី​ល្អ​កាន់​តែ​ខ្លាំង​នៅក្នុង​សហគមន៍​របស់​ពួកគេ​ផងដែរ ។ វា​ពង្រីក​លទ្ធភាព​របស់​ពួកគេ ដើម្បី​បម្រើ​ដល់​គ្រួសារ​មនុស្ស ។

ប្រាកដ​ណាស់ ពួក​មរមន​បញ្ជាក់​ថា ការអប់រំ គឺ​សំខាន់​នៅក្នុង​គ្រួសារ​ផ្ទាល់​ផងដែរ ។ នៅពេល​ពួក​បរិសុទ្ធ​យល់​ដឹង​ថា គ្រួសារ​ជា​អង្គភាព​ដ៏​សំខាន់​បំផុត​នៃ​សង្គម​មនុស្ស នោះ​ពួកគេ​គោរព​គេហដ្ឋាន​ដូចជា​កន្លែង​សម្រាប់​ការ​រៀន​សូត្រ ។ ឪពុក​ម្ដាយ ត្រូវ​បាន​ឲ្យ​នូវ​អំណាច​ដ៏​ទេវភាព ដើម្បី​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ពួកគេ « នៅ​ក្នុង​ពន្លឺ និង​សេចក្ដី​ពិត » (គោលលទ្ធិ នងិ​សេចក្ដី​សញ្ញា 93:40) ។ ពួកគេ​មាន​ការទទួល​ខុស​ត្រូវ​ជា​ចម្បង ដើម្បី​នាំ​កូនៗ​របស់​ពួកគេ​ទៅ​រក​បញ្ញា ភាព​ចាស់ទុំ​ខាង​វិញ្ញាណ និង​សង្គម តាមរយៈ​គោល​គំនិត និង​គំរូ ។ ការ​ចិញ្ចឹម​កូនៗ គឺ​ត្រូវ​សហការ​ជាមួយ​ព្រះ ហើយ​ឪពុក​ម្ដាយ និង​អ្នក​អប់រំ​ដទៃ​ទៀត មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ណែនាំ​កុមារ​តូចៗ តាម​របៀប​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួកគេ​ភ្លាមៗ និង​អស់​កល្ប​ជានិច្ច ។​ [16]

ទំហំ​នៃ​ការអប់រំ

ការ​យល់​ដឹង​របស់​ពួក​មរមន​អំពី ការ​អប់រំ គឺ​ទូលំទូលាយ ពុំ​មែន​គ្រាន់​តែ​ជា​ការ​រៀនសូត្រ​ប្រភេទ​ផ្សេងៗ​គ្នា​នោះ​ទេ ប៉ុន្តែ​តាម​វិធី​ផ្សេងៗ​ផងដែរ ។ ការ​បង្រៀន​របស់​សាសនាចក្រ គូស​គ្រោង​នូវ​វិស័យ​នៃ​ចំណេះដឹង​ដ៏​មាន​តម្លៃ​យ៉ាង​ធំ​ទូលាយ​មួយ ដែល​រួម​បញ្ចូល​នូវ​ការ​រៀបចំ​ដែល​គ្មាន​ដែន​កំណត់​មួយ​នៃ​ប្រធាន​បទ​ខាង​សាសនា និង​ខាង​អណាចក្រ ។ ភូមិ​សាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និង​ប្រធាន​បទ​ដទៃ​ទៀត​ជាច្រើន​រាប់​មិន​អស់ ស្ថិត​នៅក្នុង​ព្រំដែន​ដ៏​ទូលំ​ទូលាយ​ទាំងនេះ ដែល​លាត​សន្ធឹង​ហួស​ពី​ទំហំ​សន្មត់​នៃ​ចំណេះ​ដឹង​ខាង​សាសនា ។[17] ពិត​ណាស់ នៅ​កម្រិត​មួយ ពួក​មរមន ពុំ​បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​ចំណេះ​ដឹង « មិន​ទាក់ទង​នឹង​សាសនា » និង​ចំណេះ​ដឹង « ខាង​សាសនា » ឡើយ ។ ពួកគេ​គោរព​រាល់​ទម្រង់​នៃ​សេចក្ដី​ពិត ថា​ទាក់ទង​នឹង​គ្នា ហើយ​ពិសិដ្ឋ ។

ថ្វីបើ « ការ​អប់រំ » ជាញឹកញាប់ ឲ្យ​យោបល់​ថា​ជា​ការ​អប់រំ​ជា​ផ្លូវការ​ក្ដី ក៏​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទទួល​ស្គាល់​ថា វា​គួរ​តែ​ជាប់ទាក់ទង​ច្រើន​ជាង​នោះ​ផងដែរ ។ ពួកគេ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​គោរព​ដល់​ការ​អប់រំ ថា​ជា​ការ​ទទួល​ខុស​ត្រូវ​ជាបុគ្គល​ម្នាក់ៗ[18] ហើយ​ពួកគេ​ត្រូវ​បាន​បង្រៀន​ថា មនុស្ស​ម្នាក់ៗ គួរ​តែ​ខិតខំ​ស្វែងរក​ការ​អប់រំ​ដោយ​ឯករាជ្យ នៅក្នុង​បរិបទ​នៃ​ជីវិត​រស់នៅ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​រៀនម​សូត្រ​តាម​របៀប​ជាច្រើន ហើយ​ពង្រីក​ឲ្យ​កាន់​តែ​ធំ តាម​ដែល​កាលៈទេសៈ​ហុច​ឲ្យ ។[19] ខណៈ​ដែល​ពួកគេ​មើល​មក​កម្មវិធី​ការអប់រំ​ជា​ផ្លូវការ​ថា​ចាំបាច់​ នោះ​ពួក​មរមន ក៏​ឲ្យ​តម្លៃ​ដល់​ការ​អាន ការសិក្សា ការ​គិត និង​ការ​សង្កេត​ជា​លក្ខណៈ​បុគ្គល ជាច្រើន​ប្រភេទ​ទៀត​ផងដែរ ។ ពួកគេ​បញ្ជាក់​ថា សម្បត្តិ​នៃ​ចំណេះ​ដឹង គឺ​មាន​សម្រាប់​មនុស្ស​ទាំងអស់ ដែល​នឹង​ទាក់ទង​វា ។​

នៅ​ទីបំផុត ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការអប់រំ គឺ​ជា​គោលការណ៍​មួយ​ដែល​លាត​សន្ធឹង​ដល់​អស់​កល្ប​ជានិច្ច ។ ព្រះគម្ពីរ​ពួក​មរមន បង្រៀន​ថា « គោលការណ៍​នៃ​បញ្ញា​ណា​ក៏​ដោយ ដែល​យើង​បាន​នៅ​ក្នុង​ជីវិត​នេះ » នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​ជីវិត​ក្រោយ (គោលលទ្ធិ និង​សេចក្ដី​សញ្ញា 130:18) ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក៏​ចាត់​ទុកការ​អប់រំ​ជា​សហគ្រាស​ដ៏​និរន្ដន៍​មួយ ដែល​ពួកគេ​ចូលរួម និង​សង្ឃឹម​ចង់​រៀន​យូរ​អង្វែង ដើម្បី​លាត​សន្ធឹង​ដោយ​ឥត​ដែន​កំណត់​ទៅ​ក្នុង​អនាគត ។

II. ទំនៀមទំលាប់​របស់​ពួក​មរមន​អំពី​ការ​អប់រំ

ទំនៀមទំលាប់​នៃ​ការ​អប់រំ[20] នៅ​ជុំវិញ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​រឹងមាំ និង​យូរ​អង្វែង— តាម​ពិត​វា​ជា​សញ្ញា​សម្គាល់​នៃ​ប្រជាជន​របស់​ខ្លួន ។ [21] អស់​រយៈពេល​ជិត 200 ឆ្នាំ​មក​ហើយ ពួក​មរមន បាន​អភិវឌ្ឍ​គំនិត​ផ្តួចផ្ដើម​ខាង​ការអប់រំ ហើយ​ថែរក្សា​វប្បធម៌​មួយ ដែល​កាល​ពីមុន​ការអប់រំ ធ្លាប់​ជា​កង្វល់​ដ៏​ធំ​មួយ ។ ទំនៀមទំលាប់​នេះ អាច​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ទៅ​នឹង​សាសនាចក្រ​ជំនាន់​ដើម ។

ជាការ​បន្ថែម​ទៅ​លើ​ព្រះគម្ពីរ​បរិសុទ្ធ និង​ព្រះគម្ពីរ​មរមន ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​មើល​ទៅ​កាន់​វិវរណៈ​ដ៏​ទេវភាព ដែល​បាន​ទទួល​ដោយ​អ្នក​កសាង​របស់​សាសនាចក្រ គឺ​យ៉ូសែប ស្ម៊ីធ ស្វែងរក​គម្រោង និង​ការញាណ​ដឹង​មួយ​អំពី​គោលបំណង​សម្រាប់​ការរៀន​សូត្រ​របស់​ពួកគេ ។[22] នៅក្នុង​ចំណោម​រឿង​ដទៃ​ទៀត បទគម្ពីរ​សម័យ​ទំនើប​នេះ លើក​ទឹក​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ផ្ដល់​តម្លៃ និង​ស្វែងរក​ប្រាជ្ញា​គ្រប់​ប្រភេទ​ជា​និរន្ដរ៍ និង​ដើម្បី​បង្រៀន​គ្នា​ទៅវិញ​ទៅមក​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​ពួកគេ​អាច « ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត អំពី​ទ្រឹស្ដី អំពី​គោលការណ៍ អំពី​គោលលទ្ធិ [ និង ] អំពី​ក្រិត្យ​វិន័យ​នៃ​ដំណឹង​ល្អ » (គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:78) ។ ការ​បង្រៀន​ដូច្នេះ បាន​លើក​កម្ពស់​ដល់​កិច្ចខិតខំ​ខាង​ការ​អប់រំ​តាម​របៀប​ផ្សេងៗ នៅ​ទូទាំង​ការសិក្សា​នៃ​ប្រវត្តិសាស្ត្រ​មរមន ។

ការ​បង្រៀន​ទាំង​នេះ បាន​ពង្រីក​ការតាំង​ចិត្ត​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជំនាន់​មុន ​ទៅរក​ការ​អប់រំ​នៃ​កូនៗ​របស់​ពួកគេ ហើយ​ចាក់​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ​នូវ​ការ​លះបង់​ផ្ទាល់​ខ្លួន ដើម្បី​មាន​ការរីក​ចម្រើន​ផ្ទាល់​ខ្លួន និង​ការរីក​ចម្រើន​ខាង​ការ​អប់រំ ។ ក៏​ដូចជា​ក្រុម​គ្រួសារ​សម័យ​ថ្មី​ជាច្រើន​ដែរ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ផ្ដោត​ទៅ​លើ​ការអប់រំ​នៅក្នុង​គេហដ្ឋាន ប៉ុន្តែ​ពួកគេ​ក៏​ស្វែងរក​ការអប់រំ​កាន់​តែ​ផ្លូវការ​ផងដែរ ។ អំឡុង​យុគ្គ​សម័យ​សតវត្សរ៍​ទី 19 នៅពេល​ដែល​ការ​អប់រំ គឺ​ជា​ឯកសិទ្ធិ​របស់​មនុស្ស​មួយ​ចំនួន​តូច នោះ​ពួក​មរមន​នៅ​ក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ បាន​រៀបចំ​សាលា​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ សាលា​មួយ​ចំនួន​ទាំង​នេះ ផ្ដល់​ការ​បង្រៀន​ខាង​ការ​បម្រើ និង​ខាង​សាសនា ហើយ​មួយ​ចំនួន​ទៀត បង្រៀន​ដល់​សមាជិក​ក្នុង​សហគមន៍ —រួមទាំង​ស្ត្រី និង​យុវវ័យ— នៅ​ក្នុង​ការសិក្សា​ភាសា លេខ​គណិត វេយ្យាករណ៍ និង​ធាតុ​ដទៃ​ទៀត​នៃ​កម្មវិធី​សិក្សា​តាម​ទំនៀមទំលាប់​មួយ ។

ពួក​មរមន ក៏​បាន​បង្កើត​កម្មវិធី​ការ​អប់រំ​ផងដែរ នៅ​ក្នុង​រដ្ឋ​មីសសួរី ក្នុង​សតវត្សរ៍​ទី 19 ដោយ​បាន​បង្កើត​សាលា​រៀន​ទីមួយ​នៅក្នុង​ទីក្រុង​កាន់សាស​ដល់​សព្វថ្ងៃ​នេះ ក្នុង​ឆ្នាំ 1831 ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅក្នុង​ទីក្រុង​ដែល​ទើប​តែ​សង់​ថ្មី​នៃ​ទីក្រុង ណៅវូ រដ្ឋ​អិលលីណោយ ពួកគេ​បាន​រក្សា​សង្គម​​ដែល​ហ៊ុំព័ទ្ធ​ទៅ​ដោយ​ភាព​ចាស់ទុំ​ ទាំង​វប្បធម៌​ឧត្ដុងឧត្ដម និង​ការ​អប់រំ​ជាន់​ខ្ពស់ ។ អ្នក​ដឹកនាំ​សាសនាចក្រ បាន​ពន្យល់​ថា គោលបំណង​ដ៏​ចម្បង​មួយ​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រមូល​ផ្ដុំគ្នា គឺ​ថា​ ដើម្បី​ឲ្យ​ពួកគេ​អាច​រីករាយ​នឹង​អត្ថប្រយោជន៍​នៃ​ការ​អប់រំ ហើយ​នៅក្នុង​ទីក្រុង​ណៅវូ អត្ថប្រយោជន៍​ជាច្រើន​ទាំង​នេះ ត្រូវ​បាន​គេ​ដឹង ។[23]សាលា​រៀន​ទូទៅ ក្លឹប រោងកុន សារមន្ទីរ សាលារៀន​ជាន់​ខ្ពស់ និង​អក្សរសាស្ត្រ និង​សង្គម​ដទៃ​ទៀត ត្រូវ​បាន​គេ​រៀបចំ​ផែនការ និង​រៀបចំ​ឡើង ។ ពួក​បរិសុទ្ធ បាន​បង្កើត​សាកលវិទ្យាល័យ​មួយ​ឡើង ជា​សាកល​វិទ្យាល័យ​នៃ​ទីក្រុង​ណៅវូ ដែល​គ្រប់គ្រង​តាម​ប្រព័ន្ធ​អប់រំ​របស់​ទីក្រុង ។ អ្នក​ទៅ​ទស្សនា​ទីក្រុង​ណៅវូ បាន​រក​ឃើញ​មនុស្ស​មួយក្រុម ដែល​មាន​ការ​តាំងចិត្ត​ទាំង​ចំពោះ​គោលការណ៍​ខាង​សាសនា​របស់​ពួកគេ និង​ចំពោះ​ការ​រីក​ចម្រើន​ខាង​គំនិត​របស់​ពួកគេ ។ [24]

ទោះ​ជា​នៅ​ក្នុង​ពាក់​កណ្ដាល​សតវត្សរ៍​ទី 19 ចុង​ក្រោយ នៅពេល​ពេល​ពួក​មរមន​បាន​រីករាល​ដាល​ចេញ​ទៅ​តាំង​អាណានិគម​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក​ក្ដី ក៏​ការអប់រំ​នៅ​តែ​ជា​អាទិភាព​មួយ​របស់​ពួកគេ​ដែរ ។ នៅ​ក្នុង​កិច្ចខិតខំ​ដើម្បី​គាំទ្រ​ដល់​ការ​រៀន​សូត្រ អ្នក​ដឹកនាំ​សាសនាចក្រ ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ បាន​ដឹកនាំ​ឲ្យ​បង្កើត​សាលា​រៀន​ស្ដេក និង « វិទ្យាស្ថាន​ឧត្ដមសិក្សា » ជាច្រើន ដែល​បាន​ប្រើ​ធនធាន​ដ៏​មាន​កំណត់​របស់​ពួក​បរិសុទ្ធ​ដើម្បី​បង្កើត​ឡើង​ជា​កម្មវិធី​អប់រំ​មួយ ។ សាលា​រៀន​ស្ដេក និង​វិទ្យាស្ថាន​ឧត្តមសិក្សា​ជាច្រើន​ទាំងនេះ បាន​ចាប់​ផ្ដើម​ប្រែក្លាយ​ជា​វិទ្យាល័យ​ មហា​វិទ្យាល័យ និង​សាកល​វិទ្យាល័យ​ទំនើប​របស់​ភូមិភាគ ។ ​ ពេល​មាន​ការ​ផ្លាស់ប្ដូរ​កើត​ឡើង នោះ​សាសនាចក្រ បាន​បញ្ឈប់​កិច្ចខិតខំ​របស់​ខ្លួន​ដើម្បី​ផ្ដល់​ការ​អប់រំ​ក្រៅ​សាសនា​ជាច្រើន​នោះ​វិញ ។ វា​បាន​ចាប់​ផ្ដើម អភិវឌ្ឍ​ប្រព័ន្ធ​ការ​អប់រំ​បន្ថែម​ខាង​សាសនា​ជំនួស​វិញ សម្រាប់​សិស្ស​គ្រប់​វ័យ ។

III. ការ​ផ្ដួច​ផ្ដើមខាង​ការ​អប់រំ​អំពី​សាសនាចក្រ

ជា​ចំណែក​នៃ​ប្រពៃណី​របស់​ពួក​បរិសុទ្ធ ការ​អប់រំ​ត្រូវ​បាន​បន្ដ​មាន​យ៉ាង​លេច​ធ្លោ​នៅក្នុង​ជីវិត និង​ជំនឿ​របស់​ពួក​បរិសុទ្ធ ។

បន្ថែម​ទៅ​លើ​ការ​គូស​បញ្ជាក់​អំពី​ការ​រៀនសូត្រ​នៅក្នុង​ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ ការ​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ស្ថានភាព​ដទៃ​ទៀត សាសនាចក្រ​មាន​របៀប​ផ្ដួចផ្ដើម​ជា​ផ្លូវការ​មួយ ដើម្បី​ជួយ​សមាជិក​ក្នុង​ការ​ខិតខំ​ស្វែងរក​ការអប់រំ​របស់​ពួកគេ ។

ការ​បន្ដ​គាំទ្រ​ដល់​សាកលវិទ្យា និង​មហា​វិទ្យា​នានា បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ទទួល​ស្គាល់​នូវ​តម្រូវការ​សម្រាប់​ការ​អប់រំ​ដ៏​ទូលំទូលាយ និង​វិសេសវិសាល​របស់​សាសនាចក្រ ។ សាសនាចក្រ​ មាន និង​ប្រតិបត្តិការ​សាកល​វិទ្យាល័យ​ចំនួន​បី​កន្លែង​គឺ (សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់, សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ហាវ៉ៃ និង សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ អៃដាហូ ) និង​មហា​វិទ្យាល័យ​មួយ​គឺ (មហា​វិទ្យាល័យ​ពាណិជ្ជកម្ម​អិល.ឌី.អេស) ។ នៅ​តាម​ស្ថាបន​ទាំងនេះ ការ​អប់រំ​ដែល​មិន​ទាក់ទង​នឹង​សាសនា ត្រូវ​បាន​ប្រមូល​ផ្ដុំ​ដោយ​គោលការណ៍​ខាង​សាសនា និង​គោលការណ៍​វិសេស​របស់​សាសនាចក្រ ។​ សាសនាចក្រ ក៏​រក្សា​នូវ​សាលា​បឋម​សិក្សា​ និង​មធ្យម​សិក្សា​មួយ​ចំនួន​ផងដែរ នៅក្នុង​ប្រទេស ម៉ិកស៊ីកូ, តុងហ្គា, សាម័រ, ហ្វ៊ីជី និង គីរីបាទី ។

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនាចក្រ មាន​បញ្ចូល​ប្រពន្ធ័​អប់រំ​សាសនាចក្រ ។ វិទ្យាស្ថាន​ទាំង​នេះ គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍន៍​ការ​អប់រំ​ទូលំទូលាយ​មួយ ដែល​ដាក់​បញ្ចូល​នូវ​ចំណេះ​ដឹង និង​ជំនឿ​ខាង​សាសនា ។

ថ្នាក់​សិក្ខាសាលា គឺ​ជា​កម្មវិធី​ការ​អប់រំ​ខាង​សាសនា​រយៈពេល​បួន​ឆ្នាំ ដែល​មាន​សម្រាប់​សិស្ស​វិទ្យាល័យ​គ្រប់​ជំនឿ​ទាំងអស់ ។ សៀវភៅ​គម្ពីរ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផ្សេងៗ​គ្នា ត្រូវ​បាន​សិក្សា​រាល់​ឆ្នាំ— គឺ ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះគម្ពីរ​មរមន ឬ គោលលទ្ធិ និង សេចក្តី​សញ្ញា ។ ថ្នាក់​សិក្ខាសាលា ត្រូវ​បាន​បង្រៀន​ ទាំង​គ្រូ​បង្រៀន​ពេញ​ម៉ោង និង​អ្នក​ស្ម័គ្រ​ចិត្ត ជា​ញឹកញាប់​នៅ​ក្នុង​វិទ្យាស្ថាន​សាសនា ។ មាន​សិស្ស​សិក្ខាសាលា​ប្រហែល​ជា 350,000 នាក់​នៅទូទាំង​ពិភពលោក ។

ថ្នាក់​វិទ្យាស្ថាន​សាសនា ផ្ដល់​ការ​អប់រំ​ខាង​សាសនា ដល់​មនុស្ស​វ័យ​ក្មេង ចន្លោះ​អាយុ 18 ឆ្នាំ និង 30 ឆ្នាំ នៅ​ច្រើន​ជាង 2,500 កន្លែង​លើ​ពិភពលោក ដែល​ពួកគេ​ជាច្រើន គឺ​ជា​សិស្ស​មហា​វិទ្យាល័យ ឬ​សិស្ស​សាកល​វិទ្យាល័យ ។ ថ្នាក់​វិទ្យាស្ថាន បញ្ចូល​ទាំង​ការ​សិក្សា​ព្រះគម្ពីរ ប្រវត្តិសាសនាចក្រ គោលលទ្ធិ និង​របៀប​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍ និង​បេសកកម្ម​សាសនាចក្រ ។ បច្ចុប្បន្ន មាន​សិស្ស​ប្រហែល​ជា 350,000 នាក់​ បាន​ចុះ​ឈ្មោះ​ក្នុង​ថ្នាក់​វិទ្យាស្ថាន ។

មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្ដបន្ទាប់ បាន​បង្កើត​ឡើង​ដោយ​សាសនាចក្រ​នៅ​ឆ្នាំ 2001 ដែល​បាន​ផ្ដល់​ឲ្យ​ដល់​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍ​ក្នុង​ពិភពលោក​នូវ​ឱកាស​ដើម្បី​ទទួល​ការ​អប់រំ ដែល​ចាំ​បាច់​ដើម្បី​កែលម្អរ​ឱកាស​ខាង​សេដ្ឋកិច្ច​របស់​ពួកគេ ។ សមាជិក​សាសនាចក្រ បាន​ធ្វើ​ការ​បរិច្ចាគ​ក្នុង​មូលនិធិ​នេះ ហើយ​អ្នក​ទទួល​មូលនិធិ​នេះ ត្រូវ​បាន​រំពឹង​ឲ្យ​បង់​សង​មក​វិញ​នូវ​ប្រាក់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​មួយ ។ ចាប់​តាំង​ពី​ការ​កកើត​វា​មក នោះ​មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្តបន្ទាប់ បាន​រីក​ចម្រើន​ក្នុង​កិច្ចខិតខំ​ដ៏​ធំ​មួយ ដែល​បាន​ជួយ​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់ ។



[1]គោលលទ្ធិ និង សេចក្តី​សញ្ញា 93:36 ។

[2]សូម​មើល ថូម៉ាស​ អេស ម៉នសុន « Look to God and Live » Ensign, ខែ​ឧសភា ឆ្នាំ 1998 ទំព័រ 52-54; ប្រ៊ូស ស៊ី ហាហ្វែន « The Atonement: All for All » Ensign, ខែ​ឧសភា ឆ្នាំ 2004 ទំព័រ 97-99 ។

[3]សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 130:19 ។

[4]សូម​មើល ដាល្លិន អេក អូក « A House of Faith » BYU Studies ( ឆ្នាំ 1996 ) ទំព័រ 117-18 ។

[5]សូម​មើល ឌៀថើរ អេស្វ អុជដូហ្វ « Two Principles for Any Economy » Ensign, ខែ​វិច្ឆិកា ឆ្នាំ 2009 ទំព័រ 58 ។

[6] ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 266

[7]នីហ្វៃ​ទី 2 28:30; គោលលទ្ធិ និង សេចក្តី​សញ្ញា 88:11 ។

[8]យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​យ៉ាង​ច្បាស់​ថា​ « ចំណេះ​ដឹង​កើត​ចេញ​មក​ទាំង​ដោយ​មូលហេតុ និង​វិវរណៈ » ។ សូម​មើល « Educating for a Golden Era of Continuing Righteousness » A Golden Era of Continuing Education ( Bringham Young University 1971 ), 2; គោលលទ្ធិ និង​សេចក្ដី​សញ្ញា 9:2 ។

[9]សូម​មើល ហិនរី ប៊ី អាវរិង « An Education for Real Life, » Ensign, ខែ​តុលា ​ឆ្នាំ 2002 ទំព័រ 14-21 ។

[10]សូម​មើល រីឆាឌ ស៊ី អែជ្ជលី « Faith—the Choice Is Yours » Ensign, ខែ​វិច្ឆិកា ឆ្នាំ 2010 ទំព័រ 31-33 ។

[11]សូម​មើល នីហ្វៃ​ទី 2 9:29 ។

[12]បាន​ដក​ស្រង់​នៅ​ក្នុង ចច អេច ប្រ៊ីមហល « The Brigham Young University » Improvement Era, ខែ​កក្កដា ឆ្នាំ 1920, 831 ។

[13]សូម​មើល ឌៀថើរ អេស្វ អុជដូហ្វ « Two Principles for Any Economy » 58 ។

[14]ជេម អ៊ី ហ្វោស្ដ « Learning for Eternity » (BYU devotional address, ថ្ងៃ​ទី 18 ខែ វិច្ឆិកា ឆ្នាំ 1997 ) ទំព័រ 3 ។

[15]សូម​មើល ថូម៉ាស អេស ម៉នសុន « Great Expectations » ( BYU devotional address, ថ្ងៃ​ទី 11 ខែ​មករា ឆ្នាំ 2009 ) ទំព័រ 3 ។

[16]សូម​មើល អិល ថម ភែរី « Mothers Teaching Children in the Home » Ensign, ខែ​ឧសភា ឆ្នាំ 2010 ទំព័រ 29-31 ។

[17]សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 88:79; 90:15 ។

[18]សូម​មើល រ័សុល អិម ណិលសុន « Where Is Wisdom? » Ensign ។ ខែ វិច្ឆិកា ឆ្នាំ 1992, 6-8 ។

[19]សូម​មើល ឌៀថើរ អេស្វ អុជដូហ្វ « Two Principles for Any Economy » 58 ។

[20]ក្នុង​នាម​ជា​ធនធាន​មួយ​នៅ​ក្នុង​ប្រវត្តិខាង​ការ​អប់រំ​របស់​អិល.ឌី.អេស សូម​មើល​អត្ថបទ​តាំង​ពិពណ៌​របស់​ប៊ីវ៉ាយយូ « Education in Zion » ដែល​មាន​ នៅ​ទីនេះ ។

[21]សូម​មើល ជែមស៍ អ៊ី ហ្វោស្ត « Learning for Eternity » 2 ។

[22]សូម​មើល ដាល្លិន អេក អូក « A House of Faith » 115 ។

[23]សូម​មើល ស៊ីឌនី រិកដុន « To the Saints Abroad » Elders’ Journal, ខែ សីហា ឆ្នាំ 1838, 53 ។

[24]សូម​មើល ឧទាហរណ៍ « Highly Important from the Mormon Empire » New York Herald, ថ្ងៃ​ទី 17 ខែ មិថុនា ឆ្នាំ 1842, 2 ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.