Additional Resource

បទរំលោភ​លើ​សេចក្តី​ទុក​ចិត្ត

​គណៈកម្មការ​ផ្លាស់ប្ដូរ និងសន្ដិសុខ​សហរដ្ឋ កំណត់​អំពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត ដូច​មាន​នៅ​ខាង​ក្រោម ៖

បទរំលោភ​លើ​សេចក្តី​ទុក​ចិត្ត សំដៅ​លើ​ទង្វើ​បោក​បន្លំ​មាន​លើ​សមាជិក​នៃ​ក្រុម​ជាក់លាក់ ដូច​ជា​សហគមន៍​សាសនា ឬ​ជាតិពន្ធ ក្រុម​រៀមច្បង ឬ​ក្រុម​វិជ្ជា​ជីវៈ ។ អ្នក​លួច​បន្លំ ដែល​គាំទ្រ​ចំពោះ​ទង្វើ​បោក​បន្លំ​ស្រដៀង​គ្នា ដែល​ជា​ញឹកញាប់​គឺ​ជា— ឬក្លែង​ធ្វើ​ជា​—សមាជិក​នៃ​ក្រុម​នោះ ។​ ពួកគេ​ជាញឹកញាប់​ចូល​ក្នុង​ពួក​អ្នក​ដឹកនាំ​សហគម ឬសាសនា មក​ពី​ក្រុម​ជាក់លាក់​នោះ ដើម្បី​ផ្សាយ​ពាក្យ​អំពី​គម្រោង​ការណ៍​នេះ តាមរយៈ​ការ​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំង​នោះ​ថា ការ​បណ្ដាក់​ទុន​បោក​បន្លំ គឺជា​ការ​ត្រឹមត្រូវ​ស្រប​ច្បាប់ និង​មាន​ប្រយោជន៍ ។ ជាច្រើន​លើក អ្នក​ដឹកនាំ​ទាំងឡាយ ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​មិន​ដឹង​ខ្លួន ដោយ​សារ​ឧបាយកល​របស់​ជន​លួច​បន្លំ​នោះ ។

ទង្វើ​ទាំង​នេះ ទាញ​យក​ការ​ទុកចិត្ត និង​មិត្តភាព ដែល​មាន​នៅក្នុង​ក្រុម​មនុស្ស​ដែល​មាន​អ្វីៗ​ស្រដៀង​គ្នា​នោះ ។ ដោយ​សារ​តែ​រចនា​សម័្ពន្ធ​យ៉ាង​ណែន​នៃ​ក្រុម​ជាច្រើន វា​អាច​ជា​ការ​លំបាក​សម្រាប់​អ្នក​ច្បាប់ ឬ​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​រារាំង​ទង្វើ​បោក​បន្លំ​ដូចគ្នា​នេះ ។ ជា​ញឹកញាប់ ជន​រងគ្រោះ មិន​បាន​ជូន​ដំណឹង​ដល់​អជ្ញាធរ ឬ​ជំនួយ​ស្រប​ច្បាប់​ទេ តែ​បាន​ព្យាយាម​ធ្វើ​ការ​រក​មធ្យោបាយ​ដោះ​ស្រាយ​នៅ​ក្នុង​ក្រុម​ជួស​វិញ ។ នេះ​គឺ​ជា​ការ​ពិត​ជាពិសេស ដែល​ជន​បោក​បន្លំ បាន​ប្រើ​ពួក​អ្នក​ដឹកនាំ​សហគមន៍ ឬ សាសនា ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ដទៃ ដើម្បី​ចូលរួម​បណ្ដាក់​ទុន ។

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន ក៏​ដូចជា​សមាជិក​នៃ​ជំនឿ​ផ្សេង​ទៀត និង​សហគមន៍​ជិត​ស្និត បាន​ធ្លាក់​ជា​ជន​រងគ្រោះ​ចំពោះ​បទរំលោភ​ប្រភេទ​នេះ​កាល​អតីតកាល ។ ពេល​ខ្លះ អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ​ គឺ​ជា​បងប្អូន​សមាជិក​សាសនាចក្រ​របស់​ពួកគេ ។ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ភាព​ស្មោះត្រង់​នៅក្នុង​ការ​ទំនាក់ទំនង​ពួកគេ​ជាមួយ​អ្នក​ដទៃ ហើយ​​អ្នក​ទាំងឡាយ​ដែល​មាន​កំហុស​ក្នុង​ការ​ធ្វើ​នូវ​ទង្វើរ​បោក​បន្លំ​ទាំង​នេះ អាច​នឹង​ត្រូវ​ដាក់​វិន័យ​សាសនាចក្រ​ដ៏​ធ្ងន់​ធ្ងរ​បំផុត រួមមាន​ទាំង​ការ​កាត់កាល​ចោល ។​ ដោយ​សារ​តែ​មនុស្ស​មិន​ស្មោះ​ត្រង់​មួយ​ចំនួន បាន​ប្រើប្រាស់​បទរំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ស្រដៀង​គ្នា ដើម្បី​បញ្ឆោត​សមាជិក​នៃ​ក្រុម​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ពួកគេ នោះ​អ្នក​ដឹកនាំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ព្រមាន​ដល់​សមាជិក​សាសនាចក្រ​ច្បាស់ៗ និង​ជា​ញឹកញាប់​ឲ្យ​ប្រយ័ត្ន​ចំពោះ​ទង្វើរ​ប្រភេទ​នេះ ។​

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2008 គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ចេញ​លិខិត​មួយ ដើម្បី​អាន​នៅ​ក្នុង​ក្រុម​ជំនុំ​មរមន​ទាំងអស់​នៅ​សហរដ្ឋ និង​កាណាដា ដែល​ថ្លែង​ដូច​ខាង​ក្រោម ៖

របាយការណ៍​អំពី​គម្រោង​បោក​ប្រាស់ និង ការ​បណ្តាក់​ទុន​មិន​ឆ្លាត​វៃ បំផុស​គំនិត​ដល់​យើង​ឲ្យ​ផ្តល់​នូវ​ការ​ទូន្មាន​ជា​ថ្មី​ម្តង​ទៀត ដល់​សមាជិក​ទាំង​ឡាយ​ដោយ​ការ​គោរព ដើម្បី​ឲ្យ​គេ​ប្រុងប្រយ័ត្ន​ក្នុង​ការ​គ្រប់គ្រង​កិច្ចការ​ហិរញ្ញវត្ថុ​របស់​បុគ្គល​ម្នាក់ៗ ។

យើង​មាន​ការ​ព្រួយ​បារម្ភ​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន ​ពុំ​យក​ចិត្ត​ទុក​ដាក់​លើ​ការណែនាំ​ជា​ញឹក​ញាប់​ម្តង​ហើយ​ម្តង​ទៀត ​ដើម្បី​រៀបចំ និង រស់​នៅ​តាម​ប្រាក់​ចំណូល ចៀសវាង​ពី​បំណុល​នៃ​ការ​ទិញ​សម្ភារ ហើយ​សន្សំ​ទុក​សម្រាប់​ពេល​ដែល​ចាំបាច់ ។គួរតែ​មាន​ការ​ពិចារណា​ដោយ​ឆ្លាតវៃ​ក្នុង​ការ​បណ្តាក់​ទុន​ជាមួយ​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា ដែល​មាន​ការ​ទទួល​ខុស​ត្រូវ និង ទទួល​ស្គាល់​ជា​ផ្លូវ​ការណ៍ ។ពួក​យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផងដែរ​ថា មាន​មនុស្ស​មួយ​ចំនួន​ដែល​ប្រើប្រាស់​ទំនាក់​ទំនង​នៃ​ការ​ទុកចិត្ត​ដើម្បី​ជម្រុញ​ក្នុង​ការ​បណ្តាក់​ទុន និង គម្រោង​ពាណិជ្ជកម្ម​ដ៏​ប្រថុយប្រថាន ឬ​ក៏​ជា​ការ​បោក​ប្រាស់ ។

នៅ​ពេល​ដែល​ការ​បណ្តាក់​ទុន​ទាំង​អស់​មាន​នូវ​ចំណុច​ហានិភ័យ ​ដែល​ហានិភ័យ​នោះ​អាច​ត្រូវ​បាន​គ្រប់គ្រង​តាម​គោលការណ៍​ហិរញ្ញវត្ថុ​ដែល​សមហេតុ​ផល និង បង្ហាញ​ត្រឹមត្រូវ​ដូច​ខាង​ក្រោម​នេះ ៖ ទី​មួយ សូម​ចៀសវាង​ពី​បំណុល​ដែល​មិន​ចាំ​បាច់ ជា​ពិសេស​បំណុល​នៃ​ការ​ទិញ​សម្ភារ ទី​ពីរ ពី​មុន​ធ្វើ​ការ​បណ្តាក់​ទុន សូម​ស្វែង​រក​ការ​ប្រឹក្សា​ពី​អ្នក​ប្រឹក្សា​ជំនាញ និង មាន​អាជ្ញា​ប័ណ្ណ​ខាង​ហិរញ្ញវត្ថុ ទី​បី សូម​ឆ្លាតវៃ ។

យើង​សូម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដឹកនាំ​ទាំងឡាយ ឲ្យ​បង្រៀន និង បញ្ជាក់​ឡើង​វិញ​ពី​គោលការណ៍​ទាំងឡាយ​នេះ​ឲ្យ​បាន​ញឹកញាប់ ។

លើស​ពី​នោះ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ នៅ​ក្នុង​កន្លែង​ដទៃ​ទៀត រួមមាន​ទាំង​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន បាន​បន្ដ​ព្រមាន​ដល់​សមាជិក​សាសនាចក្រ​អស់​ជា​ច្រើន​ឆ្នាំ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​បណ្ដាក់​ទុន​ដោយ​ប្រថុយប្រថាន និង​បោក​បន្លំ ។ ​នៅ​ខាង​ក្រោម​នេះ គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​សេចក្ដី​ថ្លែង​ការណ៍​នានា មកពី​អ្នក​ដឹកនាំ​សាសនាចក្រ លើ​ប្រធាន​បទ​នេះ​ កាល​ពី​អតីតកាល​ថា ៖

យ៉ូសែប ប៊ី. វ៉ឺតលីន« Earthly Debts, Heavenly Debts,» Ensign, ខែ​ឧសភា ឆ្នាំ 2004 ទំព័រ 40
ពី​មួយ​គ្រា​ទៅ​មួយ​គ្រា យើង​ស្ដាប់​ឮ​រឿង​ជា​ច្រើន​អំពី​ភាព​កំណាញ់ និង​ភាព​អត្មានិយម បាន​ធ្វើ​ឲ្យ​យើង​សោក​សៅ​យ៉ាង​ខ្លាំង ។ យើង​ស្ដាប់​ឮ​ពី​ការ​បោក​បន្លំ ការ​មិន​សង​ប្រាក់​កម្ចី​ដែល​បាន​សន្យា ការ​បោក​បញ្ឆោត​ខាង​ហិរញ្ញវត្ថុ និង​ក្ស័យធន ។ … យើង​គឺ​ជា​ប្រជាជន​សុចរិត​មួយ ។ យើង​ជឿ​ដល់​ការ​គោរព​ចំពោះ​បំណុល​របស់​យើង ហើយ​ស្មោះត្រង់​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​បងប្អូន​របស់​យើង ។

យ៉ូសែប ប៊ី. វ៉ឺតលីន « Personal Integrity » Ensign, ខែ​ឧសភា ឆ្នាំ 1990 ទំព័រ 30
ដោយ​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ដើម្បី​ដឹង​ល្អ​អាក្រក់ យើង​គួរ​តែ​ជ្រើសរើស​ល្អ​ជានិច្ច ។ សូម​យើង​កុំ​យល់​ខុស​ឡើយ ទោះ​ជា​ការ​បោក​បញ្ឆោត ការ​បោក​បន្លំ ការ​លួច​បន្លំ និង​ ចិត្ត​វៀច​វេរ ជាញឹកញាប់​ហាក់​ដូចជា​មាន​គេ​ទទួល​យក​នៅ​ក្នុង​ពិភពលោក​យើង ។ ការ​កុហក ការ​លួច និង​ការ​បន្លំ គឺ​ជា​រឿង​ធម្មតា ។ សេចក្ដី​សុចរិត ​ការ​គោរព​ដ៏​មុតមាំ​តាម​បទដ្ឋាន​សីលធម៌ និង​ជាតិពន្ធ​ដ៏​ខ្ពស់​បំផុត គឺ​សំខាន់​ចំពោះ​ជីវិត​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពិត​ម្នាក់ ។

អិម រ័សុល បាឡឺដ « Keeping Life’s Demands in Balance » Ensign, ខែ​ឧសភា ឆ្នាំ 1987 ទំព័រ 13
« គ្មាន​ផ្លូវ​កាត់​ដើម្បី​មាន​សុវត្ថិភាព​ខាង​ហិរញ្ញវត្ថុ​ឡើយ ។ ចូរ​កុំ​ទុក​ចិត្ត​ឲ្យ​ប្រាក់​កាស​របស់​អ្នក​ទៅ​អ្នក​ដទៃ ដោយ​ពុំ​មាន​ការ​វាយ​តម្លៃ​ល្អិត​ល្អន់​អំពី​ការ​បណ្ដាក់​ទុន​ដែល​បាន​ស្នើរ​សុំ​នោះ​ឡើយ ។ ប្រជាជន​យើង បាន​បាត់បង់​ប្រាក់​យ៉ាង​ច្រើន​លើស​លប់ ដោយ​សារ​តែ​ការ​ទុក​ចិត្ត​ដាក់​ប្រាក់​របស់​ពួកគេ​នឹង​អ្នក​ដទៃ ។ តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ យើង​នឹង​ពុំ​មាន​តុល្យភាព​ក្នុង​ជីវិត​យើង​ឡើយ លុះ​ត្រា​តែ​ហិរញ្ញវត្ថុ​របស់​យើង ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សុវត្ថិភាព » ។

ដាល្លិន អេក អូក « Brother’s Keeper » Ensign, ខែ​វិច្ឆិកា ឆ្នាំ 1986 ទំព័រ 20
ទម្រង់​នៃ​ការ​លួច មើល​ទៅ​ហាក់​ដូចជា​វៃ​ឆ្លាត​ណាស់ ដែល​វា​ទទួល​បាន​ដោយ​ការ​កុហក​អំពី​ភាព​ពិត​សំខាន់​មួយ​នៅ​ក្នុង​កិច្ចការ​ជំនួញ ។ អ្នក​គាំទ្រ​ដល់​ទង្វើ​នេះ មាន​ថ្វី​មាត់ និង​មាន​លក្ខណៈ​ផ្គាប់​ផ្គុន បញ្ឆោត​អ្នក​ជិត​ខាង​របស់​គេ​ឲ្យ​ដាក់​ទុន​ អ្នក​គាំទ្រ​ដឹង​ថា​មាន​ភាព​ប្រថុយ​ប្រថាន​ជាង​ដែល​ពួកគេ​ហ៊ាន​បើក​សម្ដែង ។ ដោយ​សារ​វា​ពិបាក​ដើម្បី​រក​ភស្ដុតាង​ពី​ការ​បោក​បន្លំ នោះ​វា​ជា​ការ​ធ្វើ​ខុស​ដ៏​លំបាក​មួយ ដើម្បី​រក​អ្នក​ខុស ។ ប៉ុន្ដែ​ភាព​ខ្វះខាត​នៃ​ច្បាប់​របស់​មនុស្ស ពុំ​ផ្ដល់​សេរីភាព​ឲ្យ​ធ្វើ​អំពើ​រំលង នៅ​ក្រោម​ច្បាប់​របស់​ព្រះ​ទេ ។ ទោះ​ជា​យ៉ាង​ណា វិធីសាស្ត្រ​របស់​ពួកគេ​ក្នុង​ការ​លួច អាច​នឹង​ស៊ាំ​មក​ពី​ការ​កែ​តម្រូវ​នៅ​ក្នុង​ជីវិត​នេះ​ក្ដី ក៏​ចោរ​វៃ​ឆ្លាត​នោះ នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ ហើយ​នៅ​ទីបំផុត​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្វី​ដែល​ពួកគេ​ជា​ចោរ​បាន​ធ្វើ » ។

ម៉ាវីន ជេ អាស្តុន « Be of Good Cheer » Ensign, ខែ​ឧសភា ឆ្នាំ 1986 ទំព័រ 66
ពួក​ព្យាការី​សម័យ​ទំនើប បាន​សុំ​អង្វរ​ដោយ​ពាក្យ​ច្បាស់​លាស់​ចំពោះ​យើង សុំ​ឲ្យ​ចៀស​ចេញ​ពី​ល្បែង « ការ​ចង់​មាន​លឿន » បើ​យើង​នឹងចង់​ចៀស​ពី​ការ​ឈឺ​ចាប់​នៃ​សេវកភាព​ខាង​ហិរញ្ញវត្ថុ ។​ ប្រហែល​ជា​យើង ពុំ​បាន​និយាយ​គ្រប់គ្រាន់​អំពី​ភាព​ពិត ដែល​យើង​ភាគ​ច្រើន នៅ​ក្នុង​គ្រា​នៃ​ក្ដី​សុបិន​អំពី​ភាព​អស្ចារ្យ បាន​ដាំដុះ​គ្រាប់​ពូជ​នៃ​មហន្ដរាយ​ខាង​សេដ្ឋកិច្ច​នោះ​ទេ ។ ប៉ុន្តែ​ពេល​ក្រោយ​មក នៅ​ពេល​មាន​ការ​បាត់​បង់​ច្រើន នោះ​យើង​នឹង​បន្ទោស​ដល់​អ្នក​ទាំងឡាយ​ដែល​ចូលរួម​ជាមួយ​យើង ។ វា​ពិបាក​ដើម្បី​មាន​ក្ដី​រីករាយ នៅ​ពេល​មាន​ការ​បញ្ឆោត​ខ្លួន​ឯង ធ្វើ​ជា​ដៃគូ​របស់​យើង​នោះ ។ នៅពេល​យើង​ស្ម័គ្រ​ចិត្ត​ដើម្បី​ដាក់​ខ្លួន​យើង​ក្នុង​ព្យុះ​ភ្លៀង​នៃ​ការ​បោក​បន្លំ និង​ទង្វើរ​បោក​បញ្ឆោត នោះ​យើង​ពុំ​គួរ​ភ្ញាក់​ផ្អើល​ទេ នៅពេល​យើង​មាន​ជំងឺ​ឱនភាព​នោះ ។ អស់​ជា​ច្រើន​ឆ្នាំនៃ​ការ​ស្ដាប់​ឮ​អ្នក​ទាំងឡាយ​ដែល​បាន​រង​ទុក្ខ​នឹង​ការ​បាត់​បង់​ប្រាក់​ដ៏​ច្រើន នោះ​ខ្ញុំ​បាន​ឮ​មនុស្ស​ជាច្រើន​បាន​ប្រកាស​ដោយ​អស់​សង្ឃឹម​ថា « ខ្ញុំ​ត្រូវ​គេ​ដើរ​ខ្សែ​លើ » ។ ជា​ញឹកញាប់ ដួងចិត្ត គំនិត និង​វិញ្ញាណ​ខ្ញុំ ត្រូវ​បាន​បំផុស​ខ្ញុំ​ឲ្យ​ចែកចាយ​ថា « ត្រូវ​ហើយ អ្នក​ដើរ​ខ្សែ​លើ​ខ្លួន​អ្នក​ហ្នឹង » ។ យើង​ទាំងអស់​គ្នា ចាំបាច់​ត្រូវ​មាន​ភាព​ក្លាហាន ​ដើម្បី​ងើប​ក្បាល​យើង​ឡើង ហើយ​មើល​ថា​ តើ​គំនិត និង​អាទិភាព​របស់​យើង នាំ​យើង​ទៅ​កន្លែង​ណា ។ ការ​បោក​បញ្ឆោត​ខ្លួន​ឯង អនុញ្ញាត​ឲ្យ​យើង​ទៅ​បន្ទោស​ដល់​អ្នក​ដទៃ​ចំពោះ​ការ​បរាជ័យ​របស់​យើង ។

ជែមស៍ អ៊ី ហ្វោស្ត « Integrity, the Mother of Many Virtues, » Ensign, ខែ​ឧសភា ឆ្នាំ 1982 ទំព័រ 47
ផល​ផ្លែ​នៃ​ភាព​ឧស្សាហ៍​ព្យាយាម និង​ការ​សន្សំ​សំចៃ អាច​នឹង​សមរម្យ​ដើម្បី​ដាក់​ទុន​ដោយ​សុវត្ថិភាព ។ ការ​បណ្ដាក់​ទុន​ដ៏​មាំ​ល្អ​មួយ អាច​ស្មើ​នឹង​ការពុះពារ​រាប់​ឆ្នាំ ហើយ​មាន​ការ​ប្រថុយប្រថាន​មួយ​ចំនួន​ក្នុង​គ្រប់​អ្វីៗ​ទាំងអស់​ដែល​យើង​ធ្វើ ។ ប៉ុន្តែ​ការ​បណ្ដាក់​ទុន ដែល​មានការ​ប្រថុយ​ប្រថាន​ខ្ពស់​បំផុត និង​បាន​គាំទ្រ​ដោយ​គ្មាន​សុវត្ថិភាព ដែល​សន្យា​ថា​នឹង​ទទួល​បានដ៏​ច្រើន​សន្ធឹក​ដោយ​ស្រពិច​ស្រពិល​នោះ​គួរ​តែ​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ។​ អ្នក​ដឹកនាំ​សាសនាចក្រ បាន​ព្រមាន​ជា​យូរ​មក​ហើយ ទាស់​នឹង​ការ​ផ្សង​ព្រេង​នឹង​ភាព​ប្រថុយ​ប្រថាន​ខាង​ហិរញ្ញវត្ថុ​​នេះ ។ ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ថា « បើ​ព្រះអម្ចាស់​នឹង​បើក​សម្ដែង​អ្វី​មក​កាន់​ខ្ញុំ នោះ​ទ្រង់​នឹង​បង្ហាញ​ខ្ញុំ​ថា ពួក​អែលឌើរ​នៃ​អ៊ីស្រាអែល ត្រូវ​តែ​ទុក​ចោល​ការ​ផ្សង​ព្រេង​នឹង​ភាព​ប្រថុយ​ប្រថាន​ខាង​ហិរញ្ញវត្ថុ​នោះ​ចោល ហើយ​ព្យាយាម​ធ្វើ​តាម​កាតព្វកិច្ច​នៃ​ការ​ហៅ​បម្រើ​របស់​ពួកគេ​វិញ ។​

នៅ​ជំនាន់​របស់​យើង ប្រធាន ណាថាន់ អែលដុន ថានណឺ បាន​មាន​ប្រសាសន៍​ថា « បំណុល​ការ​បណ្ដាក់​ទុន គួរ​តែ​មាន​សុវត្ថិភាព​ពេញ​លេញ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុវត្ថិភាព​គ្រួសារ ។ ចូរ​កុំ​ដាក់​ទុន​នៅ​ក្នុង​ការ​ផ្សង​ព្រេង​នឹង​ភាព​ប្រថុយ​ប្រថាន​ខាង​ហិរញ្ញវត្ថុ​ឡើយ ។ វិញ្ញាណ​នៃ​ការ​ផ្សង​ព្រេង​នឹង​ភាព​ប្រថុយ​ប្រថាន​ខាង​ហិរញ្ញវត្ថុ​ អាច​ជា​ការ​បំពុល​ដ៏​ខ្លាំង ។ ជោគ​វាសនា​ជា​ច្រើន ត្រូវ​បាន​បំផ្លាញ​ដោយ​ចំណង់​ដែល​ពុំ​អាច​គ្រប់គ្រង​បាន ដើម្បី​មាន​កាន់តែ​ច្រើន​ឡើងៗ ។ ចូរ​យើង​រៀន​ពី​ភាព​សោក​សៅ​នៃ​អតីតកាល ហើយ​ចៀសវាង​កុំ​ដាក់​ពេល​វេលា ថាមពល និង​សុខភាព​ជា​ទូទៅ​របស់​យើង ធ្វើ​ជា​ទាសករ​នៃ​ចំណង់​កំណាញ់​ ដើម្បី​ទទួល​បាន​នូវ​សម្ភារៈ​ល្អៗ​ច្រើន​ឡើងៗ » ។

ម៉ាវីន ជេ អាស្តុន « This Is No Harm, » Ensign, ខែ​ឧសភា ឆ្នាំ 1982 ទំព័រ 9
ការ​កុហក​មួយ អាច​មាន​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​ដោយ​ពុំ​ចាំ​បាច់​និយាយ​ចេញ​មក​ទេ ។ ពេល​ខ្លះ ការ​ងក់​ក្បាល ឬ​ការ​នៅ​ស្ងៀម អាច​ជា​ការ​បញ្ឆោត​ដែរ ។ ការ​ផ្ដល់​អានុសាសន៍​អំពី​ការ​បណ្ដាក់​ទុន​អាជីវកម្ម​ដែល​គួរ​សង្ស័យ​មួយ ការ​ចុះ​ក្លែង​នៅ​ក្នុង​បញ្ជី​ហិរញ្ញវត្ថុ​មួយ ការ​ប្រើ​ពាក្យ​បញ្ជោរ​បញ្ឆោត ឬ​ការ​មិន​បក​រឿង​អាថ៌កំបាំង​ពី​ភាពពិត​ចំៗ​ទាំងអស់ គឺ​ជា​របៀប​មួយ​ចំនួន​ទៀត​ដើម្បី​និយាយ​កុហក ។

ចូរ​ចៀស​ចេញ​ពី​អ្នក​ទាំងឡាយ​ដែល​ចង់​បាន​ការ​សម្រេច​ចិត្ត​ភ្លាមៗ ឬ​ចង់​បាន​ប្រាក់​ភ្លាមៗ​នោះ ។ រាល់​ឱកាស​ការបណ្ដាក់​ទុន​ល្អ អាច​ប្រឈម​នឹង​ការគិត​គូរ​ល្អិតល្អន់ និង​ពិនិត្យ​ពិច័យ ។ យើង​ត្រូវ​តែ​ទទួល​នូវ​រាល់​កត្តា​ពិត​ជាក់ស្ដែង​ទាំងអស់ ហើយ​ពិចារណា​ឲ្យ​បាន​ល្អ រួច​ហើយ​ធ្វើការ​សម្រេច​ចិត្ត ដែល​មាន​ប្រយោជន៍​ល្អ​បំផុត​ ។ នៅ​ពេល​ករណី និង​ស្ថានភាព​ខុស​ប្រក្រតី​កើត​ឡើង សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន ត្រូវ​តែ​ជា​ធាតុ​ដ៏​សំខាន់​នៅ​ក្នុង​គ្រប់​ការ​សម្រេច​ចិត្ត​នានា ។ នៅពេល​ទង្វើ​ត្រឹមត្រូវ​ ពុំ​មាន​ភស្ដុតាង​ច្បាស់លាស់ នោះ​ភាព​ទៀងត្រង់​ផ្ទាល់​ខ្លួន នឹង​ដឹកនាំ​យើង​ឲ្យ​ញែក​ដឹង ហើយ​បង្ហាញ​ចំណុច​ ឬ​កត្តា​ដែលទាក់ទង ដែល​អ្នក​ដទៃ​អាច​នឹង​ពុំ​បាន​ដឹង ។ មនុស្ស​នៃ​សេចក្ដី​សុចរិត នឹង​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ភាព​ទៀង​ត្រង់ ។ មនុស្ស​នៃ​សេចក្ដី​សុចរិត នឹង​សួរ​សំណួរ ហើយ​ឆ្លើយ​ចម្លើយ​ដែល​ត្រឹមត្រូវ ។ សេចក្ដី​សុចរិត ធ្វើ​ឲ្យ​យើង​អាច​រៀបចំ​មាន​ទង្វើ​សុចរិត​ផ្ទាល់​ខ្លួន​មួយ មុនពេល​ដែល​សកម្មភាព​បាន​មក​កើត​ឡើង​ទៅ​ទៀត ។

មនុស្ស​ឈ្លាស​វៃ នឹង​ពុំ​ដាក់​ខ្លួន​គាត់​ឲ្យ​រងគ្រោះ ដោយ​សារ​មនុស្ស​ដែល​គ្មាន​បទដ្ឋាន ពីព្រោះ​តែ​អំនួត​ខុស​ឆ្គង​នោះ​ទេ ។ ជា​ញឹកញាប់ មនុស្ស​ត្រូវ​ជាប់​អន្ទាក់ ដោយ​សារតែ​អំនួត​ខុសឆ្គង មក​រារាំង​ពួកគេ​កុំ​ឲ្យសួរ​សំណួរ និង​ស្វែងរក​ព័ត៌មាន​បន្ថែម ។ ព្រោះ​តែ​ខ្លាច​ខ្មាស់​គេ ឬ​ត្រូវ​គេ​គិត​ថា​ល្ងង់ នោះ​ជាញឹកញាប់​អ្នក​ទិញ​គ្រាន់តែ​ងក់​ក្បាល​គាត់​យល់​ស្រប ខណៈ​ដែល​គាត់​ពុំ​បាន​យល់​អ្វី​ទាល់​តែ​សោះ​អំពី​ពាក្យ​បញ្ឆោត​ហូរហែរ​របស់​អ្នក​លក់​នោះ ។ « តើ​នោះ​មាន​ន័យ​យ៉ាង​ណា ? »« តើ​ការ​ប្រថុយប្រថាន​ជា​អ្វី​ខ្លះ ? » « តើ​គ្រោះ​ថ្នាក់​មាន​អ្វី​ខ្លះ ? » « តើ​ប្រវត្តិ​ក្រុមហ៊ុន​នោះ​ជា​អ្វី​ទៅ ? » « តើ​អ្នក​មាន​សាក្សី​អ្វី​ខ្លះ ? » គឺ​ជា​សំណួរ​ល្អ​ដើម្បី​សួរ ។ នៅ​ពេល​អ្នក​លក់​ប្រើ​ពាក្យ​ដែល​សាមញ្ញៗ តែ​មាន​ន័យ​ពិបាក ហើយ​មិន​ច្បាស់លាស់​ដូច​ជា « ឆ្លើយ​គេចៗ », « លាក់​បាំង », « គេច​ពន្ធ », « របស់​គេជួយ​ឧបត្ថម្ភ », « ការធានា », « អត់​គិត​​ពន្ធ », « អត់​ពាក់ព័ន្ធ​នឹង​របស់​គេ » និង « អាច​ពន្យា​ពេល​ឲ្យ » នោះ​អ្នក​ទិញ​គួរ​តែ​ប្រុងប្រយ័ត្ន​ទៅ ។

បើ​ការ​សម្រេច​ចិត្ត​ដោយ​ល្អិត​ល្អន់ ពុំ​ឈាន​ចូល​ទៅ​ដល់​មូលដ្ឋាន​នៃ​អ្នក​ជំនាញ​ផ្ទាល់​របស់​មនុស្ស​នោះ​ទេ នោះ​គួរ​តែ​ស្វែងរក​ដំបូន្មាន​មក​ពី​ទីប្រឹក្សា​ដែល​មាន​ចំណេះ​ដឹង និង​ទុកចិត្ត​បាន​វិញ ។ អ្នក​ឲ្យ​ថ្លៃ ដែល​ពុំ​អាច​រង់ចាំ ឬ​ឈរ​ពិនិត្យ​មើល​បាន គឺ​ពុំ​ល្អ​នោះ​ទេ ។

« Protecting Family Finances by Avoiding Fraud,» Ensign, ខែ​មិថុនា ឆ្នាំ 2008
( សូម​មើល​អត្ថបទ​ទាំង​មូល​នៅ​ក្នុង​បណ្ដាញ​ភ្ជាប់​ខាង​លើ ) ។
 

ការ​ព្រមាន​ពី​មុន​ដោយ​អ្នក​ដឹកនំា​ទំាងឡាយ នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ផ្តល់​សារលិខត​យ៉ាង​ច្បាស់​ដល់​សមាជិក ទំាងឡាយ​អំពី​គ្រោះ​ថ្នាក់​នៃ​បទរំលោភ​លើ​សេចក្តី​ទុក​ចិត្ត គឺ​មាន​ពិត ។ការ​ទូន្មាន​នេះ បាន​ផ្តល់​ដោយ​អ្នក​ដឹក​នំា​នៃ​សាសនាចក្រ​ទូទំាង​ពិភពលោក ដែល​ជា​ញឹកញាប់​បាន​ប្រាប់ ហើយ​ប្រាប់​ទៀត​ក្នុង​កម្រិត​មូលដ្ឋាន​ទំាង នៅ​ក្នុង​ការណែ​នំា​ជា​ក្រុម​ជំនុំ និង​ក្នុង​ការ​ផ្តល់​ការទូន្មាន​ដល់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ តាមរយៈ​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន​ដែល​មិន​មាន​ប្រាក់​បៀវត្សរ៍ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.