Additional Resource

ទំនាក់ទំនង​អន្តរ​ជំនឿ

កិច្ច​ខិត​ខំ​អន្តរ​ជំនឿ​នៃ​សនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

ជា​ការ​គោរព​មួយ​ចំពោះ​ជំនឿ​ផ្សេងៗ និង​ជា​ការ​បរិច្ចាគ​ពិសេស​ដល់​ជំនឿ​ទាំងអស់​ក្នុង​ពិភពលោក គឺ​ជា​គុណសម្បត្តិ​ដ៏​ពិសេស​មួយ​របស់​និកាយ​មរមន ។ ចាប់​តាំង​ពី​ជំនាន់​ដើម​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យ៉ូសែប ស្ម៊ីធ បាន​លើក​តម្កើង​ដល់​សេរីភាពខាង​សាសនា និង​ការ​អត់ឱន​ថា ៖ « យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​មហិទ្ធីឬទ្ធិ ស្រប​តាម​ការ​ណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់ មាន​សិទ្ធិ​ដូចគ្នា​ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា​នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » (មាត្រា​នៃ​សេចក្ដី​ជំនឿ 1:11) ។

នៅ​ក្នុង​ញាណ​ដូច​គ្នា​នោះ សាសនាចក្រ ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​ធ្វើ​ការ​អង្វរ​មួយ អំឡុង​សន្និសីទ​ទូទៅ ជា​ការប្រជុំ​ទូទាំង​ពិភពលោក​ពាក់​កណ្ដាល​ឆ្នាំ​មួយ សុំ​ឲ្យ​មាន​ការ​យល់ដឹង​ខាង​សាសនា​ឲ្យ​កាន់​តែ​ច្រើន ៖ « ខ្ញុំ​នឹង​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ នៅ​គ្រប់​កន្លែង​ សុំ​ឲ្យ​ពួក​គេ​បង្ហាញ​សណ្ដាន​ចិត្ត​ល្អ និង​ការ​គោរព​ដល់​មនុស្ស​ទាំងអស់​គ្រប់​ទីកន្លែង ។ ពិភព​លោក​ដែល​យើង​រស់នៅ​ពោរពេញ​ទៅ​ដោយ​ភាព​ផ្សេងៗ​ពី​គ្នា ។ យើង​អាច ហើយ​គួរ​តែ​បង្ហាញ​នូវ​ការ​គោរព​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ជឿ​ផ្សេង​ពី​យើង » ( ខែ មេសា ឆ្នាំ 2008 General Conference address) ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទទួល​យក​អ្នក​ជឿ​ដោយ​ស្មោះ​ទាំង​អស់​ស្មើ​ភាព​គ្នា ក្នុង​ការ​ធ្វើតាម​សេចក្ដី​ជំនឿ និង​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការ​បម្រើ​មនុស្ស​លោក ។

ក្នុង​ការ​អះអាង​បញ្ជាក់​អំពី សេចក្ដី​ស្រឡាញ់​របស់​ព្រះ ចំពោះ​មនុស្ស​គ្រប់រូប ប្រធាន ឌៀថើរ អេស្វ អុជដូហ្វនៃ​គណៈប្រធាន​ទីមួយ ជា​តួអង្គ​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​ក្នុង​សាសនាចក្រ បាន​ប្រកាស ពុំ​គ្រាន់​តែ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ក្នុង​សាសនា​មួយ​នេះនោះ​ទេ ថា ៖ « យើង​ផ្ដល់​កិត្តិយស និង​គោរព​ដល់​មនុស្ស​ទាំងឡាយ​មកពី​គ្រប់​សាសនា​ទាំងអស់​ដោយ​ស្មោះ មិន​ថា​ពួកគេ​រស់នៅ​ទីកន្លែង​ណា ឬ​នៅពេល​ណា​ទេ ដែល​ជា​អ្នក​ស្រឡាញ់​ព្រះ ទោះ​ជា​ពួកគេ​ពុំ​បាន​ទទួលភាព​ពេញលេញ​នៃ​ដំណឹង​ល្អ​ក្ដី ។ យើង​សូម​បន្លឺ​សំឡេង​ឡើង ថ្លែង​អំណរគុណ​ចំពោះ​ភាព​ពុំ​អត្មានិយម និង​ភាព​ក្លាហាន​របស់​ពួកគេ ។ យើង​ចាត់ទុក​ពួកគេ​ជា​បងប្អូន​ប្រុស​ស្រី​របស់​យើង ជា​កូនៗ​របស់​ព្រះវរបិតាសួគ៌​យើង ។ … ទ្រង់​ស្ដាប់​ឭ​ការអធិស្ឋាន​របស់​មនុស្ស​រាបសារ ហើយ​ស្មោះត្រង់ នៃ​គ្រប់​ជាតិ​សាសន៍ ភាសា និង​មនុស្ស ។ ទ្រង់​បាន​ប្រទាន​ពន្លឺ​ដល់​អ្នក​ទាំងឡាយ​ដែល​ស្វែងរក ហើយ​គោរព​ទ្រង់ ហើយ​មាន​ឆន្ទៈ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ » ( ខែ មេសា ឆ្នាំ 2008 General Conference address) ។

គ្រីស្ទើរ ស្ដែន​ដល អតីត​ប៊ីស្សព​លូធើរិន នៃ​ស្តុកខុល និង​ជា​អតីត​សាស្ត្រាចារ្យ​សាលា​ឌីវ៉ាញនីធី​ ហាវើត បាន​បង្កើត​ច្បាប់​បី​សម្រាប់​ការ​យល់ដឹង​ខាង​សាសនា​ថា ៖ (1) នៅពេល​អ្នក​ព្យាយាម​យល់​អំពី​សាសនា​ផ្សេង អ្នក​គួរ​តែ​សួរ​ទៅ​កាន់​អ្នក​គោរព​សាសនា​នោះ ពុំ​មែន​ទៅ​សួរ​ដល់​សត្រូវ​សាសនា​នោះ​ទេ (2) ចូរ​កុំ​ប្រៀប​ធៀប​អ្វី​ដែល​ល្អ​បំផុត​នៃ​ខ្លួន​អ្នក ទៅ​នឹង​អ្វី​ដែល​អាក្រក់​បំផុត​របស់​ពួកគេ​ឡើយ ហើយ (3) ទុក​កន្លែង​សម្រាប់ « ការកោត​សរសើរ »​តាមរយៈ​ការ​ស្វែងរក​ធាតុ​ទាំងឡាយ​នៅ​ក្នុង​ជំនឿ​ដទៃ ដើម្បី​ធ្វើ​តាម ។ គោលការណ៍​ទាំងឡាយ​នេះ ចិញ្ចឹម​បីបាច់​ទំនាក់ទំនង​រវាង​សាសនា​ទាំងឡាយ ដែល​ស្ថាបនា​ទំនុកចិត្ត ហើយ​ចាក់​គ្រឹះ​សម្រាប់​កិច្ចការ​សប្បុរសធម៌នា​ពេល​អនាគត ។

តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​របស់​លោកិយ តម្រូវ​ឲ្យ​មាន​ចិត្ត​ល្អ និង​សហប្រតិបត្តិការ ក្នុង​ចំណោម​ជំនឿ​ផ្សេងៗ ។ ជំនឿ​នីមួយៗ ផ្ដល់​នូវការ​បរិច្ចាគ​ដ៏​មាន​តម្លៃ​មួយ​ចំពោះ​សហគមន៍​នៃ​អ្នក​ជឿ​កាន់​តែ​ធំ ។ នៅក្នុង​ពាក្យ​សម្ដី​របស់​សាវក​សាសនាចក្រ​ ឈ្មោះ អ័សុន អែហ្វ វីតនី ពី​ជំនាន់​ដើម​ប្រាប់​ថា « ព្រះ​កំពុង​តែ​ប្រើ​ប្រាស់​មនុស្ស​ជាច្រើន​ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ និង​មហិមា​របស់​ទ្រង់ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំ​អាច​ធ្វើ​វា​ទាំងអស់​បាន​ទេ ។ វា​មាន​ភាព​ធំ ហើយ​អស្ចារ្យ​ពន់​ពេក​សម្រាប់​មនុស្ស » ។ហេតុដូច្នោះ សមាជិក​សាសនាចក្រ ពុំមើល​ទៅ​បងប្អូន​អ្នក​ជឿ​ទាំងឡាយ​នៅ​លើ​ពិភពលោក ជា​មារសត្រូវ ឬ​អ្នក​ប្រកួត​ប្រជែង​ទេ ប៉ុន្តែ​ជា​ដៃគូ​នៅក្នុង​បុព្វហេតុ​ជាច្រើន សម្រាប់​សេចក្ដី​ល្អ​នៅ​ក្នុង​ពិភពលោក ។ ឧទាហរណ៍ ក្នុង​ពេល​ថ្មីៗ សាសនាចក្រ​បាន​រួម​កម្លាំង​ជាមួយ​នឹង​អង្គការ​កាតូលិក អេល មីនូតូ ដេ ឌីអូស ដើម្បី​ចែក​សម្លៀក​បំពាក់​ដល់​ជនរងគ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី នៅ​ក្នុង​ប្រទេស​កូឡុំប៊ី ក្នុង​ខែ មករា ឆ្នាំ 2011 ។ លើស​ពី​នោះ​ទៀត សាសនាចក្រ​បាន​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​ជំនួយ​អ៊ីស្លាម​ស.ហ.រ ដើម្បី​ផ្ដល់​អាហារ និង​សម្ភារ​ថ្នាំ​ពេទ្យ ក្នុង​ខែ មករា ឆ្នាំ 2010 ដល់​អ្នក​ទាំង​ឡាយ​ដែល​រង​ឥទ្ធិពល​ពី​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី ។

វា​សំខាន់​ដើម្បី​កត់ចំណាំ​ថា ការ​សហប្រតិបត្តិការ​អន្តរ​ជំនឿ ពុំ​តម្រូវ​ឲ្យ​យើង​សម្រប​សម្រួល​ខាង​គោលលទ្ធិ​នោះ​ឡើយ ។ ទោះ​ជា​ សាសនាចក្រ​អះអាង​ ​អំពី​ឯករាជ្យភាព​ខាង​បព្វជិត និង​ការទទួល​ស្គាល់​នូវ​ភាព​ខុសគ្នា​ខាង​គោលលទ្ធិ​ក្ដី ក៏​រឿង​នេះ​ពុំ​រារាំង​សាសនាចក្រ​ពី​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​នឹង​ជំនឿ​ដទៃ​ក្នុង​គម្រោង​សប្បុរស​ធម៌​នោះ​ឡើយ ។ កិច្ចខិតខំ​ទាំងនេះ ផ្អែក​ទៅ​លើ​គុណធម៌​ជា​សាកល ។ ការ​បកប្រែ​ផ្សេង​មួយ​អំពីដង្វាយធួនរបស់ព្រះគ្រីស្ទ ជា​ឧទាហរណ៍ ពុំ​ត្រូវ​ធ្វើ​ឲ្យ​អន់​ថយ​ដល់ បង្គាប់របស់​ព្រះ​គ្រីស្ទ ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន ដូច​ខ្លួន​ឯង » នោះ​ឡើយ ។ ហេតុដូច្នោះ​ហើយ វា​ចាំបាច់​ដើម្បី​រក្សា​នូវ​ភាព​ផ្សេង​គ្នា​មួយ រវាង​កិច្ចខិតខំ​ខាង​សប្បុរសធម៌ និង​គោលការណ៍​ខាង​គោលលទ្ធិ ​ស្រប​ពេល​គ្នា​នឹងការ​ចែកចាយ​កង្វល់​ចំពោះ​គ្នា​ទៅ​វិញទៅ​មក សម្រាប់​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត ។ មនុស្ស​ដែល​ស្ថិត​ក្នុង​ជំនឿ​ល្អ ពុំ​ចាំបាច់​ត្រូវ​មាន​ជំនឿ​ដូចគ្នា​បេះបិទ ដើម្បី​សម្រេច​នូវ​រឿង​មហិមា​ជាច្រើន ក្នុងការ​បម្រើ​ដល់​បងប្អូន​ប្រុសស្រី​របស់​ពួកគេ​នោះ​ទេ ។

នៅ​ខាង​ក្រោម​នេះ គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍​ និង​រឿង​មួយ​ចំនួន ស្ដីអំពី​ការ​សហប្រតិបត្តិការ​ រវាង​អ្នក​ជិត​ខាង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ជំនឿ​ដទៃ​ទៀត ។

ព្រឹត្តការណ៍​ទទួល​ភ្ញៀវ​នានា

ប៊ីស្សព វ៉េស្ទើរ សរសើរ​រដ្ឋ យូថាហ៍ ពេល​ទៅ​ទស្សនា​កាឌីណាល ចច (2/26/2010)

​កាឌីណាល ចច ថ្លែង​សុន្ទរកថា អំពី​សេរីភាព​សាសនា​ក្នុង​ពេល​ថ្លែង​នៅ​ប៊ី.វ៉ាយ.យូ (2/23/2010)

តន្ត្រី​អន្តរ​ជំនឿ​ប្រចាំ​ឆ្នាំ បាន​ធ្វើ​ឡើង​នៅក្នុង​រោង​ឧបោសថ​សលត៍​ លេក (2/22/2010)

សេចក្ដី​ជំនឿ​ទាំងឡាយ បាន​ចូលរួម​សម្រាប់​កម្មវិធី​សរសើរ​ខាង​តន្ត្រី ក្នុង​រោង​ឧបោសថ ទីក្រុង​សលត៍ លេក (2/9/2010)

អន្តរ​ជំនឿ​តុ​មូល​ទីក្រុង សលត៍ លេក ធ្វើ​ការប្រគុំ​តន្ត្រី​នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ (2/13/2007)

អាចប៊ីស្សព អាឡិច ជេ ប្រុយណិត បាន​ទទួល​រង្វាន់​គុណធម៌​គ្រួសារ (11/30/2010)

ព្រឹត្តការ​នានា ដែល​បាន​ចូលរួម

ខាធើរត្រាល ប្រារព្ធ​ពិធី​គម្រប់​ខួប 100ឆ្នាំ ប្រធាន​ម៉នសុន និយាយ​អំពី​ការ​ផ្ដល់​ការបម្រើ​ដោយ​ជំនឿ​ពីរ​រួមគ្នា​ (8/10/2009)

ពួកសាវក​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​រីកចម្រើន​សមាជិកភាព​សាសនាចក្រ (9/27/2010)

ឆ្នាំ 2009 សភា​នៃ​សាសនា​លើ​ពិភពលោក បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​មែលប៊ើន (12/14/2009)

សាសនាចក្រ តំណាង​ឲ្យ​សន្និសីទ​សាសនា​លើ​ពិភពលោក ក្នុង កាហ្សាក​ស្ដែន (7/22/2009)

ការ​ដើរ​ទស្សនា​អគារ​សាសនា ជួយ​ចិញ្ចឹម​បីបាច់​ការ​យល់ដឹង (7/31/2008)

ការបង្រៀន​នៃ​សាសនាចក្រ

សាវក​ថ្លែង​អំពី​សេរីភាព​ខាង​សាសនា​ទៅ​កាន់​យុវវ័យ​ប៊ូស្ដុន (7/17/2010)

អ្នក​ជឿ​ទៅលើ​ព្រះ​ត្រូវការ​ធ្វើការ​ជាមួយ​គ្នា សាវក​មាន​ប្រសាសន៍ (5/28/2008)

គោរព​ដល់​ភាព​ផ្សេងៗ​គ្នា​នៃ​ជំនឿ (4/18/2008)

ដំណឹង​ល្អ – ជំនឿ​ជា​សាកល (11/1991)

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​មនុស្ស​គ្រប់​រូប (2/15/1978)

ជំនួយ​មនុស្ស​ធម៌ និង​សេវា​ដទៃៗ​ទៀត

សាសនាចក្រ ឆ្លើយតប​ទៅ​នឹង​ទឹក​ជំនន់ និង​ការ​បាក់​ដី នៅ​ក្នុង​ប្រទេស​កូឡុំប៊ី (1/6/2011)

អគ្គរាជទូត​ប៉ាគីស្ថាន អរគុណ​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ​ចំពោះ​ជំនួយ​មនុស្ស​ធម៌​មរមន (9/14/2010)

អ្នកជិត​ខាង​ជួយ​ដល់​អ្នកជិត​ខាង (7/8/2010)

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ចាប់​ដៃគូ​ជាមួយ​នឹង​ក្រុម​ជំនួយ​អ៊ិស្លាម​ស.ហ.រ ដើម្បី​បញ្ជូន​ម្ហូប​អាហារ និង​សម្ភារ​ពេទ្យ​ទៅ​ប្រទេស​ហៃទី (1/22/2010)

សាសនាចក្រ​ពង្រីក​ជំនួយ​មនុស្ស​ធម៌ ចាប់ពី​ទីក្រុង សលត៍ លេក ​ទៅ​ដល់​សាម័រ (10/6/2009)

អ្នក​ដឹក​នាំ​មរមន, អ្នក​ដឹកនាំ​អ៊ីស្លាម ចែក​រំលែក​កិច្ចការ​ជួយ​សង្គ្រោះ (7/29/2009)

ពួក​មរមន​ផ្ដល់​ជំនួយ​ម្ហូប​អាហារ​ក្នុង​រដ្ឋ អ៊ិនឌីអាណា រដ្ឋ អៃអូវ៉ា និង​វ៉ាស្កុនសិន (6/17/2008)

អ្នក​ដេរ​ភួយ បាន​ដេរ​ភួយ​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ដែល​គ្មាន​ទីជម្រក (3/21/2007)

យុវវ័យ​មរមន នៅក្នុង​ហោស្ដុន ជួយ​ដល់​អ្នក​ជិត​ខាង រៀបចំ​សម្រាប់​ជំនួយ​សង្គ្រោះ​បន្ទាន់ (10/25/2006)

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បញ្ជូន​ជំនួយ​ទៅ​កាន់​ Middle East (7/27/2006)

ពួក​ម៉ូស្លីម និង​ពួក​មរមន ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផ្ដល់​ជំនួយ​បន្ទាន់ ទៅ​ដល់​ជន​រងគ្រោះ​ក្នុង​រញ្ជួយ​ដី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី (5/30/2006)

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.