Additional Resource

ទីស្នាក់ការ​កណ្តាល​ពិភពលោក

ទីស្នាក់ការ​កណ្តាល​ពិភពលោក សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ទីតាំង​នៅ​កណ្ដាល​ទីក្រុង​សលត៍ លេក​ រដ្ឋ​យូថាហ៍ ចាប់​តាំង​ពី​ពួក​បរិសុទ្ធ​បាន​តាំង​លំនៅ​ជា​សហគមន៍​ក្នុង​ឆ្នាំ 1847 ។

សព្វថ្ងៃ​នេះ អ្នក​ដឹកនាំ​សាសនាចក្រ មើល​ខុស​ត្រូវ​លើ​ការ​ប្រតិបត្តិការ​សាសនាចក្រ ក្នុង​ប្រទេស​ប្រហែល​ 160 ប្រទេស​មក​ពី​ទីតាំង​នេះ ។ ទោះ​ជា​យ៉ាង​ណា ថ្នាក់​ដឹកនាំ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​ទៅ​ទូទាំង​ពិភពលោក ជាមួយ​នឹង​ការ​គ្រប់គ្រង​កម្រិត​ថ្នាក់​ជាតិ ភូមិភាគ និង​មូលដ្ឋាន ដែល​ប្រតិបត្តិការ​ជា​ចម្បង​តាមរយៈ​បព្វជិត​ដែល​ឥត​ទទួល​ប្រាក់​កម្រៃ ។

វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លេខ​មួយ​នៃ​រដ្ឋ​យូថាហ៍ ដែល​មាន​អ្នក​ទស្សនា​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ។ វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ មាន​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក, រោង​ឧបោសថ ( ផ្ទះ​នៃ​ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ) សាលប្រជុំ និង​មជ្ឈមណ្ឌល​អ្នក​ទស្សនា​ចំនួន​ពីរ ។

នៅ​ខាង​កើត​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​ទីលាន​មួយ ដែល​មាន​អគារ​ការិយាល័យ​សាសនាចក្រ, អគារ​គ្រប់គ្រង​សាសនាចក្រ, អគារ​រំឭក​ចាំ​យ៉ូសែប ស្ម៊ីធ និង​អគារ​សមាគម​សង្គ្រោះ​នៅទីនោះ ។ អគារ​ទាំង​អស់​នេះ ត្រូវ​បាន​ប្រើ​សម្រាប់​ជា​ការិយាល័យ សម្រាប់​ការិយាល័យ​តាម​ផ្នែក និង​ថ្នាក់​ដឹកនាំ​ទូទៅ​ក្នុង​សាសនាចក្រ ។

ខាង​លិច​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​បណ្ណា​ល័យ​ពង្សប្រវត្តិ—ជា​អគារ​ពង្សាវតា​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក និង​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​ និង​វិចិត្រ​សិល្បៈ​សាសនាចក្រ ។

ខាង​ជើង​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ មាន​មជ្ឈមណ្ឌល​សន្និសីទ— ដែល​មាន​កៅអី​ចំនួន 21000 កៅអី ជា​សវនដ្ឋាន​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ។​ វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ចាក់​ផ្សាយ​ការ​ប្រជុំ​ពាក់​កណ្ដាល​ឆ្នាំ​ទូទាំង​ពិភពលោក សម្រាប់​សមាជិក​សាសនាចក្រ​ទាំងមូល ក៏​ដូចជា​ការ​ចាក់​ផ្សាយ​សន្និសីទ​ឯកជន​ជាញឹកញាប់​ទៅ​កាន់​ក្រុម​សមាជិក​ជាក់លាក់​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក ។ វា​ក៏​ជា​ទីតាំង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​សម្រាប់​ការ​ប្រគុំ​តន្ត្រី និង​ការ​សម្ដែង​ផងដែរ ។ 

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.