Additional Resource

គេហទំព័រ FamilySearch

FamilySearch.org គឺ​ជា​ធនធាន​ពង្សាវលី​ដ៏​ល្បី​បំផុត​មួយ​នៅក្នុង​ពិភពលោក ។ គេហទំព័រ​នេះ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ដោយ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​វាមាន​សម្រាប់​សាធារណៈជន ដោយ​ឥត​គិត​ថ្លៃ ។ ចាប់​តាំង​ពី​គេហទំព័រ​នេះ​ចាប់​ផ្ដើម​ដាក់​ឲ្យ​ប្រើ​នៅ​ខែ​ឧសភា ឆ្នាំ 1999 មាន​មនុស្ស 150 លាន​នាក់ បាន​ចូល​ទស្សនា​ក្នុង​គេហទំព័រ FamilySearch.org ដើម្បី​រៀន​បន្ថែម​ទៀត អំពី​កេរដំណែល​ដូនតា​គ្រួសារ​របស់​ពួកគេ ។

កំណត់ត្រា​តាម​អ៊ិនធើរណិត
អ្នក​ទស្សនា​ដែល​ចូល​ទៅ FamilySearch.org អាច​ស្រាវជ្រាវ​បាន​រូបភាព​ឌីជីថល​ជាង​មួយ​កោដិ និង​លិបិក្រម​កំណត់ត្រា​មក​ពី​គ្រប់​កន្លែង​លើ​ពិភពលោក ។ កំណត់ត្រា​ទាំង​នេះ រួមមាន​កំណត់ត្រា​រដ្ឋាភិបាល និង​សាសនាចក្រ សម្រាប់​ថ្ងៃ​ខែ​ឆ្នាំ​កំណើត អាពាហ៍ពិពាហ៍ និង​ការ​ស្លាប់ ជំរឿន​ប្រជាជន កំណត់ត្រា​សុពលកម្ម កំណត់ត្រា​កាន់​កាប់​ដី​ធ្លី កំណត់ត្រា​ការ​បម្រើ​កងទ័ព ជាដើម ។ មាន​កំណត់ត្រា​ថ្មី​រាប់​លាន​ច្បាប់ ត្រូវ​បាន​បោះពុម្ព​ជា​រៀង​រាល់​សប្ដាហ៍ ។

កំណត់ត្រា​ជាច្រើន​នៅ​លើ​គេហទំព័រ FamilySearch ត្រូវ​បាន​ធ្វើ​លិបិក្រម ដើម្បី​ងាយ​ស្រួល​ស្រាវជ្រាវ ។ លិបិក្រម ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្ម័គ្រចិត្ត ។ បច្ចុប្បន្ន មាន​អ្នក​ធ្វើ​លិបិក្រម​ច្រើន​ជាង 125000 នាក់​នៅ​ជុំ​វិញ​ពិភពលោក ដែល​បាន​ធ្វើ​ហើយ​ប្រហែល​ជា​មួយ​លាន​ឈ្មោះ​ក្នុង​មួយ​ថ្ងៃ ។ មនុស្ស​គ្រប់​គ្នា អាច​ជួយ​ក្នុង​កិច្ចខិតខំ​នេះ ដោយ​មិន​គិត​ពី​អាយុ សាសនា ឬ​ជីវប្រវត្តិ​បច្ចេកវិទ្យា​អ្វី​នោះ​ទេ អ្វី​ដែល​ត្រូវការ គឺ​កុំព្យូទ័រ និង​បណ្ដាញ​អ៊ិនធើរណិត ។ ពាក្យ​ស្នើសុំ​តាម​អ៊ិនធើរណិត​ដោយ​ឥត​គិត​ថ្លៃ មាន​ជា​ប្រាំពីរ​ភាសា ។

ជំនួយ​ការ​ស្រាវជ្រាវ
FamilySearch.org មាន​ធនធាន​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​មនុស្ស​ឲ្យ​រៀន​អំពី​របៀប​ដើម្បី​រុករក​ពង្សប្រវត្តិ​របស់​ពួកគេ ។ ឧទាហរណ៍FamilySearch Wiki គឺ​ជា​លិបិក្រម​លើ​អ៊ិនធើរណិត​ប្រាស្រ័យទាក់ទង​មួយ សម្រាប់​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ ។ គេហទំព័រ​នេះ មាន​នូវ​ជំនួយការ​ស្រាវជ្រាវ ការ​ណែនាំ និង​ដំបូន្មាន​មកពី​អ្នក​ជំនាញ​ខាង FamilySearch ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ ដែល​មនុស្ស​គ្រប់​រូប​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ពង្សាវតា​ផងដែរ ។ អ្នក​ទស្សនា​ដែល​ចូល​ទៅកាន់​គេហទំព័រ​នេះ អាច​ស្រាវជ្រាវ​តាម​តំបន់​ភូមិសាស្ត្រ ឬ​ប្រធាន​បទ ដើម្បី​ទទួល​បាន​ការណែនាំ ឬ​ព័ត៌មាន​ជា​ជំនួយ​ក្នុង​ការ​ធ្វើ​ពី​សាច់ញាតិ​គ្រួសារ​ផ្ទាល់​ខ្លួន​ពួកគេ ។

តាមរយៈFamilySearch Forums បុគ្គល​ម្នាក់ៗ អាច​សួរ​សំណួរ​ស្រាវជ្រាវ​តាម​អ៊ិនធើរណិត និងបុគ្គលិក FamilySearch ឬ​នរណា​ម្នាក់​មកពី​សហគមន៍​ខាង​ពង្សាវតា ជួយ​ឆ្លើយ​សំណួរ​ពួកគេ ។

ថ្នាក់​រៀន​តាម​អ៊ិនធើរណិត​ដោយ​ឥត​គិត​ថ្លៃ មាន​នៅ​គេហទំព័រ FamilySearch ដែល​អាច​រៀន​បាន​គ្រប់​ពេល​នៅ​តាម​ផ្ទះ ។

រយៈពេល និង​ទម្រង់​នៃ​ថ្នាក់​រៀន មាន​ភាព​ផ្សេងៗ​គ្នា​តាម​ប្រធាន​បទ ប៉ុន្តែ​តាម​ធម្មតា រួមមាន​នូវ​វីដេអូ​របស់​អ្នក​ធ្វើ​បទ​បង្ហាញ បទ​បង្ហាញ​ជា PowerPoint ​និង​ការ​ចែក​ឯកសារ​ថ្នាក់​រៀន ។ ថ្នាក់​រៀន​ទាំង​នេះ​ជាច្រើន ត្រូវ​បាន​បង្រៀន​ដោយ​អ្នក​ជំនាញ​នៅ​តាម​បណ្ណាល័យ​ពង្សប្រវត្តិ​ដែល​ល្បី​នៅ​ក្នុង​ទីក្រុង​សលត៍ លេក ប៉ុន្តែ​ FamilySearch ក៏​បាន​ចាប់​ដៃគូ​ជាមួយ​នឹង​អ្នក​ជំនាញ​ខាង​ពង្សាវតា និង​ស្ថាប័ន​នីមួយៗ​ផងដែរ ដូចជា មជ្ឈមណ្ឌល​ពង្សាវតា​ មីតវ៉េសនៅ​អ៊ីនឌីពែនឌែនស៍ រដ្ឋ មិសសួរី ។

ហេតុការណ៍​រហ័ស
ទីនេះ​ជា​ហេតុការណ៍​រហ័ស​មួយ​ចំនួន អំពី FamilySearch.org ៖

  • ចំនួន​ឈ្មោះ​ក្នុង​បណ្ដុំ​ទិន្នន័យ​ដែល​អាច​ស្រាវជ្រាវ​រក​បាន ៖ ជាង 1 កោដិ​ឈ្មោះ
  • ចំនួន​នៃ​ការ​ចូល​ប្រើ​ក្នុង​មួយ​ថ្ងៃ ៖​ ជាង 10 លានដង
  • ចំនួន​នៃ​អ្នក​ទស្សនា​ក្នុង​មួយខែ ៖ ជាង 3 លាន​នាក់
  • ចំនួន​ទំព័រ​ដែល​បាន​បើក​មើល​ក្នុង​មួយ​ថ្ងៃ ៖ ជាង 1 លាន​ទំព័រ
  • ចំនួន​នៃ​អ្នក​ប្រើ​បាន​ចុះឈ្មោះ ៖ ជាង 1 លាន​នាក់
  • ចំនួន​នៃ​ការ​ចូល​ប្រើ ចាប់​តាំង​ពី​ចាប់​ផ្ដើម​មាន ៖ ជាង 15 កោដិ​ដង
  • ចំនួន​នៃ​អ្នក​ទស្សនា​ចាប់​តាំង​ពី​ចាប់​ផ្ដើម​មាន ៖ ជាង 150 លាន​នាក់

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.