Additional Resource

ក្រុមព្រះ

ព្រះ​ទាំង​បី​ព្រះអង្គ​នៃ​គ្រីស្ទ​សាសនា​គឺ​សំដៅ​លើ​ក្រុម​ព្រះ ដោយ​សមាជិក​នៃ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ទន្ទឹម​នឹង​ឃ្លា​ដែល​បាន​ប្រើ​ដោយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង ពួក​គ្រីស្ទាន​ដទៃ​ទៀត​សម្រាប់​ព្រះវរបិតា ព្រះ​រាជបុត្រា និង ព្រះវិញ្ញាណ​ដ៏​បរិសុទ្ធ ( ឬ ព្រះវិញ្ញាណ​បរិសុទ្ធ ) នោះ​ការយល់​ដឹង​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំពោះ​សមាជិក​ទាំង​បី​ព្រះ​អង្គ​នៃ​ក្រុម​ព្រះ​មាន​លក្ខណៈ​ខុស​ពី​ដាច់​ស្រឡះ​ពី​ទំនៀមទម្លាប់​គ្រីស្ទសាសនា​ទូទៅ ។

ព្រះ​ជា​ព្រះវរបិតា

ព្រះ​ត្រូវបាន​ចាត់ទុក​ជានិច្ច​នៅ​ក្នុង​សាសនាចក្រ​ថា ជា​ព្រះវរបិតាសួគ៌ ពីព្រោះ​ទ្រង់​ជា​ព្រះ​វរបិតា​នៃ​វិញ្ញាណ​មនុស្ស​ទាំង​អស់ ហើយ​ថា​ពួកគេ​ត្រូវបាន​បង្កើត​មក​តាម​រូប​អង្គ​ទ្រង់ ( លោកុប្បត្តិ 1:27 ) ។ វា​គឺ​ជា​ប្រយោគ​មួយ​ដ៏​សមហេតុ​ផល​ដែល​ថា ព្រះ​មាន​ព្រះ​ទ័យ​សន្ដោស និង អព្យាក្រឹត មាន​គ្រប់​ព្រះ​បញ្ញាញាណ និង ព្រះ​ចេស្ដា ។ ពួកមរមន​ជឿ​ថា ទ្រង់​មាន​ព្រះកាយ​ដូច​ជា​មនុស្ស ប៉ុន្តែ​ជា​ព្រះកាយ​អមតៈ និង ល្អ​ឥត​ខ្ចោះ ។ ព្រះវរបិតាសួគ៌​បាន​បង្កើត « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ » ដែល​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ​រស់នៅ​ក្នុង​វត្តមាន​ទ្រង់ និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។ តាម​ពិត​ទៅ នេះ​គឺ​ជា​កិច្ចការ​ទ្រង់ —ដើម្បី​នាំ​មក​នូវ​អមតៈភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​បុត្រា​បុត្រី​ទាំងឡាយ​របស់​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អង្គ​សំខាន់​ចំពោះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​កាន់​តាម​ព្រះ​នាម​ទ្រង់ ។ រាល់​ការអធិស្ឋាន​នៅ​ក្នុង​ផ្ទះ និង រាល់​ការបង្រៀន​នៅ​ក្នុង​សាលា​ជំនុំ ត្រូវ​បញ្ចប់​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តំណាង​នៃ​សាក្រាម៉ង់ ( សេចក្ដី​រួម​គ្នា ) ត្រូវបាន​ទទួលទាន​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ក្នុង​ម៉ោង​ថ្វាយ​បង្គំ​ដែល​ជា​និមិត្ត​សញ្ញា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទទួល​យក​ទាំង​ស្រុង​នូវ​បញ្ជី​ប្រវត្តិ​សម្ព័ន្ធ​មេត្រី​ថ្មី​នៃ​ព្រះ​រាជ​កំណើត ព្រះ​ជន្ម និង ការបម្រើ ការសុគត និង ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ក៏​ដូច​ជា​ព្រះវរបិតា​ទ្រង់​ដែរ​មាន​ព្រះ​កាយ—គឺ​ជា​ព្រះ​កាយ​នោះ​ឯង​ដែល​បាន​យាង​ចេញ​ពី​ផ្នូរ​បន្ទាប់​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ហើយ​ទ្រង់​បាន​អញ្ជើញ​ឲ្យ​ពួក​សិស្ស​ទ្រង់ « ប៉ះ … ហើយ​មើល » ( លូកា 24:39 ) ។

ដោយ​ជា​មនុស្ស​គ្រប់​លក្ខណ៍​តែ​មួយ​អង្គ​ឯង​គត់​ដែល​បាន​មាន​ព្រះជន្ម​លើ​ផែនដី​នេះ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​មនុស្ស​គ្រប់​គ្នា​យក​តម្រាប់​តាម ។ ដោយសារ​តែ​មនុស្ស​សុទ្ធ​តែ​ធ្លាក់ នោះ​ពលិកម្ម​ធួន​របស់​ព្រះគ្រីស្ទ​បង់​ថ្លៃ​អំពើបាប​ស្របតាម​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត​ផ្ទាល់ខ្លួន ។ ពលិកម្ម​របស់​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​ពួង​អាច​បាន​រស់​ឡើង​វិញ​ដោយ​មាន​អមតភាព​ផងដែរ ។ ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង ជា​អង្គ​ជំនុំ​ជម្រះ​នៅ​ពេល​អនាគត ។

ព្រះវិញ្ញាណ​បរិសុទ្ធ

សមាជិក​សាសនាចក្រ​ជឿ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួ​អង្គ​វិញ្ញាណ​ដែល​ពុំ​មាន​រូបកាយ​ឡើង ។ បេសកកម្ម​សំខាន់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ—ដែល​ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា​ព្រះ​វិញ្ញាណ​ដ៏​បរិសុទ្ធ—នោះ គឺ​ដើម្បី​ធ្វើ​ទីបន្ទាល់​អំពី​ព្រះ​វរបិតា និង ព្រះរាជ​បុត្រា ដើម្បី​បើក​សម្ដែង​សេចក្ដី​ពិត ដើម្បី​លួងលោម​ចិត្ត និង ដើម្បី​ញែក​ជា​បរិសុទ្ធ ។ ទ្រង់​គឺ​ជា​មគ្គុទេសន៍ និង គ្រូ​បង្រៀន​សួគ៌ា ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុស​គំនិត និង មាន​អានុភាព​លើ​មនុស្ស​សុចរិត​ដែល​ចុះចូល​នឹង​ការបំផុស​គំនិត​ទាំងនោះ ។ មិន​តែ​ប៉ុណ្ណោះ « អំណោយទាន » ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​អភ័យ​ឯក​សិទ្ធិ​នៃ​ការរីករាយ​នឹង​ដៃគូ​ស្មោះត្រង់​ប្រសិនបើ​យើង​ធ្វើ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​ប្រគល់​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​អ្នក​កាន់​បព្វជិតភាព ដោយ​ដាក់​ដៃ​លើ​ក្បាល​របស់​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ប្រសិទ្ធិពរ​ដល់​ពួកគេ​ឲ្យ « ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.