Additional Resource

ការអប់រំ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យក​ចិត្ត​ទុក​ដាក់​លើ​សារៈសំខាន់​នៃ​ការអប់រំ​ទូទៅ និង ខាង​វិញ្ញាណ ។ ប្រពន្ធ័​អប់រំ​សាសនាចក្រ ( ស៊ី.អ៊ី.អេស ) គ្រប់គ្រង​លើ​រាល់​កម្មវិធី​អប់រំ​ទាំង​អស់​របស់​សាសនាចក្រ ។

សាកលវិទ្យាល័យ និង មហាវិទ្យាល័យ

  • សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ ) នៅ​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ផ្ដល់​កម្មវិធី​សិក្សាថ្នាក់​បរិញ្ញាប័ត្រ និង ថ្នាក់អនុបណ្ឌិត​ដល់​និស្សិត​ជាង 30,000 នាក់ ។
  • ប៊ី.វ៉ាយ.យូ-ហាវ៉ៃ នៅ​ទីក្រុង ឡាអ៊ីអេ រដ្ឋ ហាវ៉ៃ មាន​និស្សិត​ចុះ​ឈ្មោះ​ចូលរៀន​ប្រមាណជា 2,400 នាក់ ។ យោង​ទៅ​តាម​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ឆ្នាំ 2006 និង របាយការណ៍​ស្ទង់​មតិ​ពិភពលោក សាកល​វិទ្យាល័យ ប៊ី.វ៉ាយ.យូ ហាវ៉ៃ គឺ​ជា​សាខា​ដែល​មាន​ចម្រុះ​ជាតិ​សាសន៍​អន្តរជាតិ​ធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​និស្សិត​មក​ពី​ជាង 74 ប្រទេស ។
  • ប៊ី.វ៉ាយ.យូ-អៃដាហូ, ដែល​ពី​មុន​គឺ​ជា​មហាវិទ្យាល័យ រីកស៍ បាន​ក្លាយ​ជា​សាកល​វិទ្យាល័យ​ដែល​មាន​ឆ្នាំ​សិក្សា​រយៈ​ពេល​បួន​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ 2000 ។ វា​មាន​ទីតាំង​នៅ​ទីក្រុង រ៉េចប៊ើក រដ្ឋ អៃដាហូ មាន​និសិត្ស​ចំនួនជាង 11,000 នាក់ ។ ក្នុង​ឆ្នាំ 2005 បណ្ឌិត ឃីម ប៊ី ក្លាក ដែល​ជា​អតីត​ព្រឹទ្ធ​បុរស​នៃ​សាលា​ពាណិជ្ជកម្ម​ហាវ៉ត ត្រូវ​បាន​តាំងងារជា​ប្រធាន​ទី 15 នៃ​សាកល​វិទ្យាល័យ ប៊ី.វ៉ាយ.យូ-អៃដាហូ ។
  • មហាវិទ្យាល័យ​ពាណិជ្ជកម្ម អិល.ឌី.អេស មាន​ទីតាំង​នៅ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ វា​ផ្ដល់​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​មាន​រយៈ​ពេលពី​មួយ និង ពីរ​ឆ្នាំ ។ មាន​និស្សិតចូល​សិក្សា​​ប្រមាណជា 1,300 នាក់ ។


ថ្នាក់​វិទ្យាស្ថាន​សាសនា

  • ថ្នាក់​វិទ្យាស្ថាន​សាសនា ផ្ដល់​នូវ​ការណែនាំ​ខាង​សាសនា​ដល់​សមាជិក​សាសនាចក្រ​ដែល​នៅ​លីវ និង ដែល​មាន​អាយុ​ចាប់​ពី 18 ដល់ 30 ឆ្នាំ ។ និស្សិត​មហាវិទ្យាល័យ​ដែល​រៀបការ​រួច​ក៏​អាច​ចូល​សិក្សា​ក្នុង​ថ្នាក់​នេះ​បាន​ដែរ ។ ថ្នាក់​ទាំង​នេះ​ពុំ​គ្រាន់​តែ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នោះ​ទេ តែ​វា​បើក​ទូលាយ​សម្រាប់​មនុស្ស​គ្រប់​ជំនឿ​ទាំង​អស់ ។  
  • សិស្ស​ថ្នាក់​វិទ្យាស្ថាន​សិក្សា​ពី​ប្រធាន​បទមាន​ដូចជា ព្រះគម្ពីរ ប្រវត្តិ​សាសនាចក្រ គោលលទ្ធិ និង ការត្រៀមខ្លួន​សម្រាប់​អាពាហ៌ពិពាហ៌ និង បេសកកម្ម ។
  • ថ្នាក់​ទាំង​អស់​ត្រូវ​បាន​បង្រៀន​ដោយ​គ្រូ​បង្រៀន​ពេញ​ម៉ោង ក៏​មាន​គ្រូ​បង្រៀន​ស្ម័គ្រចិត្ត ដែល​ត្រូវបាន​ចាត់តាំង​ដោយ​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន​ផងដែរ ។
  • ទន្ទឹម​នឹង​ការអប់រំ​ខាង​សាសនា ថ្នាក់​វិទ្យាស្ថាន​ធ្វើ​ឲ្យ​មាន​សង្គម​មួយ​ដែល​គួរ​ឲ្យ​រីករាយ និង បង្កើត​ឲ្យ​មាន​បរិយាកាស​ធូរស្បើយ ដែល​អាច​ឲ្យ​សិស្ស​ទទួល​យក​បាន ។

ថ្នាក់​សិក្ខា​សាលា

  • ថ្នាក់​សិក្ខា​សាលា កម្មវិធី​សិក្សា​មាន​រយៈ​ពេល​បួន​ឆ្នាំ សម្រាប់​សិស្ស​វិទ្យាល័យ ។ វា​ត្រូវ​បាន​បើក​ទូលាយ​ដល់​ក្មេង​ជំទង់​គ្រប់​ជំនឿ​ ។
  • សិស្ស​ថ្នាក់​សិក្ខា​សាលា​ចំណាយ​ពេលសិក្សាពេញ​មួយ​ឆ្នាំរៀន​ពី​ព្រះគម្ពីរ​មួយ​ក្បាល​មាន​ដូចជា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះគម្ពីរ​មរមន ឬ គោលលទ្ធិ និង សេចក្តីសញ្ញា ។ នៅ​ពេល​សិស្ស​បញ្ចប់​ការសិក្សា ពួកគេ​នឹង​បាន​បញ្ចប់​ការសិក្សា​ព្រះគម្ពីរ​ទាំងបួន ។
  • ក្នុង​សហគមន៍​ដែល​មាន​ប្រជាជន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំនួន​ច្រើន សិស្ស​ចូល​រៀន​ថ្នាក់​សិក្ខាសាលា​នៅ​ពេល « ម៉ោង​ទំនេរ » ពី​សាលា​ចំណេះដឹង​ទូទៅ​របស់​ពួកគេ ។ នៅ​ប្រទេស​ផ្សេងៗ​ទៀត​លើ​សាកល​លោក សិស្ស​ចូល​រៀន​ថ្នាក់​សិក្ខា​សាលា​ពី​មុន និង ក្រោយ​ពី​ទៅ​សាលារៀន​ចំណេះ​ដឹង​ទូទៅ ។ ក្នុង​ករណី​ខ្លះ​ដែល​មាន​បញ្ហា​ខាង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ ពុំ​មាន​ក្មេង​ជំទង់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រៀន​ច្រើន សិស្ស​អាច​បញ្ចប់​កម្មវិធី​សិក្សា​រយៈ​ពេល​បួន​ឆ្នាំ​បាន​ដោយ​ការសិក្សា​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ។
  • ថ្នាក់​ទាំងអស់​ត្រូវ​បាន​បង្រៀន​ដោយ​គ្រូ​បង្រៀន​ពេញ​ម៉ោង និង គ្រូ​បង្រៀន​ស្ម័គ្រចិត្ត ។
  • មាន​សិស្ស​ថ្នាក់​សិក្ខា​សាលា​ប្រមាណ 350,000 នាក់​ទូទាំង​ពិភពលោក ។


មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្តបន្ទាប់
ក្នុង​ខែ មិនា ឆ្នាំ 2001 អតីត​ប្រធាន​សាសនាចក្រ គឺ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស​ពី​ការបង្កើតមូលនិធិ​អប់រំ​ដែល​មាន​ជា​បន្តបន្ទាប់ ដើម្បី​ផ្ដល់​ឱកាស​ដល់​សមាជិក​បង្កើន​ការអប់រំ និង ការបំពាក់បំប៉ន ដែល​នាំ​ទៅ​ឲ្យ​មាន​ឱកាស​ការងារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ។ យុវជន និង យុវនារី ដែល​រស់នៅ​តំបន់​ក្រៅ​សហរដ្ឋ​អាមេរិក អាច​ដាក់​ពាក្យ​សុំ​មូលនិធិ​បាន ។ មូលនិធិ​ផ្ដល់​ជា​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប​បំផុត ដល់​សិស្ស​ក្នុង​ការបង់​ថ្លៃ​ការសិក្សា និង សៀវភៅ ។ បន្ទាប់​ពី​សិស្ស​បាន​បញ្ចប់​ការសិក្សា ពួកគេ​នឹង​សង​ប្រាក់​កម្ចី​មក​វិញ​ដែល​មាន​រយៈ​ពេល​លើស​ពី​ប្រាំ​បី​ឆ្នាំ ។ សមាជិក​សាសនាចក្រ​បរិច្ចាគ​ប្រាក់​ដើម្បី​ឲ្យ​បន្ត​មាន​មូល​និធិនេះ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.