Additional Resource

សិទ្ធិ និង ការប្រើប្រាស់​ព័ត៌មាន ( បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ 2/21/2012 )

លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ 

ដោយ​ការប្រើប្រាស់​គេហទំព័រ​នេះ អ្នក​យល់ព្រម​នឹង​លក្ខខណ្ឌ​ដែល​បាន​ចង្អុល​បង្ហាញ​ខាង​ក្រោម ។ ប្រសិនបើ​លោក​អ្នក​ពុំ​យល់ព្រម​នឹង​លក្ខខណ្ឌ​ណាមួយ​នោះ​ទេ សូម​កុំ​ប្រើប្រាស់​គេហទំព័រ​នេះ ។ យើង​រក្សា​សិទ្ធិ​ដើម្បី​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​ទាំងនេះ​នៅ​គ្រប់​ពេល​វេលា​ទាំងអស់ ដូច្នេះ សូម​ពិនិត្យ​មើល​ការផ្លាស់ប្ដូរ​លក្ខខណ្ឌ​ទាំងនេះ​គ្រប់​ពេល​ដែល​អ្នក​ប្រើប្រាស់​គេហទំព័រ ។ ការបន្ត​ប្រើប្រាស់​របស់​អ្នក​ចំពោះ​គេហទំព័រ​នេះ​ដោយ​តាមដាន​ការចុះផ្សាយ​នៃ​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​ទាំងនេះ​មាន​ន័យ​ថា អ្នក​ទទួល​យក​យក​ការផ្លាស់ប្ដូរ​ទាំង​នោះ​ហើយ ។

អាជ្ញាបណ្ណ័ និង ការដាក់​កំហិត

គេហទំព័រ​នេះ​ជា​កម្មសិទ្ធិ ហើយ​ដំណើរការ​ដោយ​ស្ថាប័ន​របស់​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សម្ភារ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​គេហទំព័រ​នេះ ( រួម​មាន​វីដេអូ អត្ថបទ រូប​តំណាង ការ​ដាក់បង្ហាញ បណ្ដុំ​ទិន្នន័យ ប្រព័ន្ធ​ផ្សព្វផ្សាយ និង ព័ត៌មាន​ទូទៅ ) គឺ​ជា​កម្មសិទ្ធិ ឬ ទទួល​អាជ្ញាប័ណ្ណ​ដោយ​ពួកយើង ។ អ្នក​អាច​បើក​មើល ទាញ​យក ហើយ​បោះពុម្ព​សម្ភារ​ចេញ​ពី​គេហទំព័រ​នេះ​សម្រាប់​តែ​ការប្រើប្រាស់​ផ្ទាល់​ខ្លួន​ពុំ​មាន​លក្ខណៈ​ជា​អាជីវកម្ម​ប៉ុណ្ណោះ បើ​ពុំ​ដូច្នោះទេ ត្រូវ​ជូនដំណឹង ។ បន្ថែម​ពី​នេះ សម្ភារ​នានា​អាច​ចម្លង​បាន​ដោយ​បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការប្រើប្រាស់​នៅ​ក្នុង​វេទិកា​សារព័ត៌មាន​សាធារណៈ​តាម​ទម្លាប់ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ជូន​ដំណឹង​បង្ហាញ ។ បន្ថែម​ពី​នេះ សម្ភារ​នានា​អាច​ចម្លង​បាន​ដោយ​បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការប្រើប្រាស់​នៅ​ក្នុង​វេទិកា​សារព័ត៌មាន​សាធារណៈ​តាម​ទម្លាប់ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ជូនដំណឹង ។ លោក​អ្នក​ពុំ​អាច​នឹង​ចុះ​ផ្សាយ​ឯកសារ​ចេញ​ពី​គេហទំព័រ​នេះ​ទៅ​លើ​គេហទំព័រ ឬ បណ្ដាញ​កុំព្យូទ័រ​ផ្សេង​ទៀត​ដោយ​ពុំ​មាន​ការអនុញ្ញាត​ពី​យើង​នោះ​ទេ ។ លោក​អ្នក​ពុំ​អាច​ចម្លង ឬ ចែកចាយ​ឯកសារ​ចេញ​ពី​គេហទំព័រ​នេះ​ទៅ​គេហទំព័រ​ដទៃ​ទៀត​បាន​ឡើយ ។ ​អ្នក​មិន​ត្រូវ​ប្រើប្រាស់​គេហទំព័រ​នេះ ឬ ព័ត៌មាន​ដែល​មាន​នៅ​លើ​គេហទំព័រ​នេះ ( រួមមាន​ឈ្មោះ និង អាសយដ្ឋាន​របស់​អ្នក​ដែល​បាន​ដាក់​ស្នើ​ព័ត៌មាន ) ដើម្បី​ជួញ​ដូរ ឬ ឃោសនា​ផលិតផល ឬ សេវាកម្ម ឬ ដើម្បី​រៃ​អង្គាស​ប្រាក់​ពី​អតិថិជន ឬ សម្រាប់​គោលបំណង​អាជីវកម្ម​ផ្សេងៗ​នោះ​ទេ ។

ថ្វី​បើ​រៀបរាប់​យ៉ាង​នេះ​ក្ដី យើង​រក្សា​សេរីភាព​ក្នុង​ការសម្រេច​ផ្ដាច់​មុខ និង សិទ្ធិ​ដើម្បី​បដិសេធ លុប​ចោល ឬ ដាក់​កម្រិត​ការប្រើប្រាស់​គេហទំព័រ​នេះ រួមទាំង​ការចម្លង​មាតិកា​គេហទំព័រ​នេះ​ផងដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ពុំ​មែន​ជា​ការទទួល​ខុស​ត្រូវ​របស់​យើង​ទេ ដើម្បី​កំណត់​នូវ​អត្ថន័យ​នៃ​ពាក្យ​ថា « ការ​ប្រើប្រាស់​ត្រឹមត្រូវ » សម្រាប់​បុគ្គល​ដែល​ចង់​ប្រើប្រាស់​ឯកសារ​លើ​គេហទំព័រ​នេះ​ឡើយ ។ វា​ជា​ការទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​អ្នក​ប្រើប្រាស់ ។ បន្ថែម​ពី​នេះ យើង​ពុំ​តម្រូវ​ឲ្យ​ផ្ដល់​នូវ​ប្រភព​សេចក្ដី​ស្រង់​បន្ថែម ឬ​ក៏​ធានា​ថា ឯកសារ​នានា​ត្រូវ​បាន​ប្រាប់​យ៉ាង​ច្បាស់​ពី​ការ​ប្រើប្រាស់​ផ្សេង​ទៀត​នោះ​ទេ ។ ការទទួល​ខុស​ត្រូវ​នេះ​ក៏​ជា​ការ​ទទួលខុសត្រូវ​របស់​អ្នក​ប្រើប្រាស់​ផងដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាសនាចក្រ​នៅ​តែ​រក្សា​សិទ្ធិ​ដើម្បី​ការពារ​ការបំពាន​លើ​ឯកសារ​ទាំងឡាយ​របស់​ខ្លួន ហើយ​ដើម្បី​បកស្រាយ​ពាក្យ​ថា « ការប្រើប្រាស់​ត្រឹមត្រូវ » ស្រប​ទៅតាម​ច្បាប់ ។

ក្រម​ប្រតិបត្តិ

អ្នក​យល់ព្រម​ថា អ្នក​នឹង​ពុំ​ដាក់​ស្នើ ឬ ចុះផ្សាយ​ដោយ​ខ្លួន​ឯង ឬ ជា​ផ្នែក​នៃ​ក្រុម​ចូល​ទៅ​ក្នុង​គេហទំព័រ​នេះ នូវ​ព័ត៌មាន​អាច​នឹង​ចាត់​ទុក​ថា​ជា​មហន្តរាយ ឬ ការវាយ​ប្រហារ​លើ​អ្នក​ប្រើប្រាស់​ដទៃ ក៏​នឹង​ពុំ​ក្លែង​ធ្វើ​ជា​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់​អ្នក ឬ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​ក្នុង​ការប្រព្រឹត្ត​ដូចនេះ ។ អ្នក​យល់ព្រម​ថា​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​នឹង​បង្អាក់​ដំណើរការ​ទិន្នន័យ​ទៅ និង ពី​គេហទំព័រ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេវាកម្ម ឬ ការងារ​របស់​គេហទំព័រ​នេះ ឬ រារាំង​ការត្រួត​ពិនិត្យ​នានា ឬ ច្បាប់​ប្រើប្រាស់ ដែល​យើង​បាន​អនុវត្ត​ឡើយ ។ អ្នក​យល់ដឹង​ថា លទ្ធផល​នៃ​ការប្រព្រឹត្ត​ដែល​នាំ​ឲ្យ​មាន​មហន្តរាយ ឬ វាយប្រហារ អាច​រាប់​បញ្ចូល​ក្នុង​ការដកហូត​សិទ្ធិ​ប្រើប្រាស់​គេហទំព័រ​នេះ ហើយ​អ្នក​នឹង​ប្រឈម​មុខ​នឹង​នីតី​ច្បាប់ ។

តំណ ៖

ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក គេហទំព័រ​នេះ​អាច​នឹង​មាន​តំណ​ភ្ជាប់​ទៅ​នឹង​គេហទំព័រ​ដែល​ដាក់​ដំណើរការ​ដោយ​អ្នក​ផ្សេង​ទៀត ។ គេហទំព័រ​ទាំងនេះ​ពុំ​បង្កើត​ឡើង ឬ ត្រួត​ពិនិត្យ​ដោយ​យើង​ឡើយ ហើយ​យើង​ពុំ​ទទួល​ខុស​ត្រូវ​លើ​មាតិកា​របស់​ពួកគេ​ទេ ។ យ៉ាង​ណា​ក៏​ដោយ យើង​បាន​ធ្វើ​ការប្រឹងប្រែង​ដោយ​ស្របច្បាប់​ដើម្បី​ភ្ជាប់​តំណ​ទៅ​គេហទំព័រ​ល្អៗ សមរម្យ ដែល​មាន​គេហទំព័រ​ខ្លះ​ពុំ​មាន​សម្ភារ​ដែល​ល្អៗ ឬ គួរ​ឲ្យ​ទាស់​ចិត្ត ។ ប្រសិនបើ​អ្នក​ឃើញ​មាន​សម្ភារ​ដូចនោះ​ខណៈ​កំពុង​ប្រើប្រាស់ សូម​ជូន​ដំណឹង​ដល់​យើង​ភ្លាម ។

យើង​ជឿ​ថា អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ព័ត៌មាន​នៅ​លើ​អ៊ិនធើរណែត រំពឹង​ថា​វា​នឹង​លេច​ឡើង​ជា​សាធារណៈ ហើយ​ទូលំទូលាយ ។ ហេតុដូច្នេះហើយ យើង​ជឿ​ថា​ការតភ្ជាប់​តំណ​ទៅ​គេហទំព័រ​ដទៃ​ទៀត គឺ​ត្រូវ​បាន​អនុញ្ញាត​ស្រប​ច្បាប់ ហើយ​ត្រូវ​នឹង​ការរំពឹង​ទុក​របស់​អ្នក​ដែល​ប្រើប្រាស់​អ៊ិនធើរណែត ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​ការចូលទៅ​កាន់​គេហទំព័រ​ពិសេស​មួយ​មាន​ដែន​កំណត់ នោះ​អ្នក​ដាក់​ឲ្យ​ដំណើរការ​គេហទំព័រ​គប្បី​ជូន​ដំណឹង​ដល់​យើង​ឲ្យ​បាន​ទាន់​ពេល​វេលា ។

យុត្តាធិការ និង ច្បាប់​ជា​ធរមាន

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់​រដ្ឋ យូថាហ៍ សហរដ្ឋ​អាមេរិក ដូច​ដែល​បាន​អនុវត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចូល ហើយ អនុវត្ត​ទាំងស្រុង​នៅ​ក្នុង​រដ្ឋ​នេះ ដោយ​មិន​ផ្ដល់​ផល​ប៉ះពាល់​ដល់​គោលការណ៍​ណាមួយ​នៃ​ជម្លោះ​ខាង​ផ្លូវ​ច្បាប់​ឡើយ ។ ទង្វើ​ណា​មួយ​ដែល​អ្នក​នាំ​មក​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ឬ បញ្ហា​ណា​មួយ​ដែល​ជាប់​ទាក់ទង​នឹង​គេហទំព័រ​នេះ​នឹង​ត្រូបាន​នាំ​ទៅ​ក្នុង​តុលាការ​រដ្ឋ ឬ សហព័ន្ធ​នៅ​ក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ហើយ​ដោយ​ន័យ​នេះ អ្នក​យល់ព្រម ហើយ​ដាក់​ស្នើ​យុត្តាធិការ​នៃ​តុលាការ​បែប​នោះ​ក្នុង​គោលបំណង​ប្ដឹង​ទាស់​នឹង​ទង្វើ​បែប​នោះ ។ ប្រសិនបើ​គោលនយោបាយ​ណា​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ពុំ​ស្របច្បាប់ មោឃៈ ឬ ផ្នែក​ទាំងស្រុង ឬ ចំណែក​ណា​មួយ​មិន​មាន​សុពលភាព នោះ​គោលនយោបាយ​ដែល​នៅ​សល់​នឹង​ពុំ​មាន​សុពលភាព​ឡើយ លើកលែង​តែ​យើង​សម្រេច​ថា គោលនយោបាយ​ដែល​អស់​សុពលភាព ឬ មោឃៈ​គឺ​ជា​ផ្នែក​មួយ​ចាំបាច់​ចំពោះ​កិច្ច​ព្រមព្រៀង ក្នុង​ករណី​យើង​អាច​នឹង​កែប្រែ​កិច្ច​ព្រមព្រៀង​សេរីភាព​នៃ​ការសម្រេច​ផ្ដាច់​មុខ ។

ដែន​កំណត់​នៃ​ការទទួល​ខុស​ត្រូវ

យើង​ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ការខូចខាត​ពិសេស ឬ ធ្ងន់ធ្ងរ​ណា​មួយ​ដែល​កើតចេញ​ពី​​ការប្រើប្រាស់​របស់​អ្នក ឬ អសមត្ថភាព​របស់​អ្នក​ដើម្បី​ប្រើប្រាស់​ឯកសារ​នានា​នៅ​ក្នុង​គេហទំព័រ​នេះ ឬ គេហទំព័រ​ដែល​បាន​តភ្ជាប់​ណា​មួយ​ឡើយ រូម​បញ្ចូល​ទាំង​ការ​បាត់បង់​ប្រយោជន៍ ការរំខាន​ផ្នែក​អាជីវកម្ម និង ការបាត់បង់​កម្មវិធី​នានា ឬ ទិន្នន័យ​ផ្សេងៗ​នៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​របស់​អ្នក ប៉ុន្តែ​ដោយ​មិន​កម្រិត​ឡើយ ។ រាល់​ការខូចខាត ការ​បាត់បង់ និង បុព្វហេតុ​នៃ​ទង្វើ​ដែល​ធ្វើ​លើស​ពី​តម្លៃ​ដែល​អ្នក​បាន​បង់ សម្រាប់​ការដំណើរការ​លើ​គេហទំព័រ​នេះ ឬ គេហទំព័រ​ដែល​បាន​ត​ភ្ជាប់​ណាមួយ ពុំ​មែន​ជាការ​ទទួល​ខុសត្រូវ​ទាំងស្រុងរបស់​យើង​ចំពោះ​អ្នក​ឡើយ ។

ការ​បដិសេធ

ឯកសារ​នានា​នៅ​ក្នុង​គេហទំព័រ​នេះ និង គេហទំព័រ​ដែល​បាន​តភ្ជាប់​ណា​មួយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​បែងចែក « ដូច​ដែល​មាន​ » ហើយ​គ្មាន​ការធានា​ណា​មួយ​ឡើយ ទោះ​ជា​ការសម្ដែង​ចេញ ឬ ការបញ្ជាក់​ណា​ក្ដី ។ ចំពោះ​ទំហំ​ពេញលេញ​ដែល​ស្រប​នឹង​ច្បាប់​ដែល​អាច​អនុវត្ត យើង​សូម​ប្រកាស​យល់ព្រម​នឹង​ការធានា រួមមាន​ការសម្ដែង​ចេញ ឬ បញ្ជាក់ ប៉ុន្តែ ពុំ​កំណត់​ដល់​ការធានា​នៃ​មុខងារ ហើយ​បញ្ជាក់​ពី​ការធានា​នៃ​ការរកស៊ី និង ភាព​សមរម្យ​សម្រាប់​គោលបំណង​ពិសេស​មួយ ។ យើង​ពុំ​ធានា​ថា ដំណើរការ​ដែល​មាន​នៅ​ក្នុង​គេហទំព័រ​នេះ​នឹង​ពុំ​មាន​ការកាត់ផ្ដាច់ ឬ បញ្ហា ដែល​បញ្ហា​នោះ​នឹង​ត្រូវ​បាន​កែសម្រួល ឬ ថា​គេហទំព័រ​នេះ ឬ សេវា​ដែល​ធ្វើ​ឲ្យ​វា​អាច​រួច​ផុត​ពី​មេរោគ ឬ សមាសភាគ​អន្តរាយ​ផ្សេងៗ ។

ស្លាក​សញ្ញា

« សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » « លីអាហូណា » « ព្រះគម្ពីរ​មរមន » និង « មរមន » គឺ​ជា​ស្លាក​សញ្ញា​នៃ Intellectual Reserve, Inc.

សំណួរ និង សំណើរ​សិទ្ធិ​អ្នក​និពន្ធ

សម្រាប់​ជំនួយ ឬ ព័ត៌មាន​បន្ថែម​អំពី​ឯកសារ​សាសនាចក្រ​ដែល​ត្រូវបាន​រក្សា​សិទ្ធិ អ្នក​អាច​​ទាក់ទង​ទៅ​កាន់​ការិយាល័យ​កម្មសិទ្ធិ​​បញ្ញា​របស់​សាសនាចក្រ​តាម ៖

លេខ​ទូរស័ព្ទ ៖ 801-240-3959 ឬ 1-800-453-3860 ខ្សែ​ភ្ជាប់ 2-3959

ទូរសារលេខ ៖ 801-240-1187

អ៊ីម៉ែល ៖ cor-intellectualproperty@ldschurch.org

ដើម្បី​ស្នើ​ការប្រើប្រាស់​ឯកសារ​សាសនាចក្រ​ដែល​ត្រូវបាន​រក្សា​សិទ្ធិ សូម​បំពេញ​ទម្រង់​សមស្រប​ដែល​ទាក់ទង​នឹង​សំណើរ​របស់​អ្នក ៖

សម្រាប់​សំណើរ​សុំ​ទូទៅ ៖ បែបបទ​សំណើរ​សុំ​សិទ្ធិ​អ្នក​និពន្ធ

សម្រាប់​សម្ភារៈ​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ច្បាប់​សរសេរ​ដៃ ៖ ​សំណើរ​សុំ​សិទ្ធិ​អ្នក​និពន្ធ​—បែបបទ​ឯកសារ​សរសេរ​ដោយ​ដៃ

សម្រាប់​ការបង្កើត​ការសរសេរ​បទ​ភ្លេង ៖ សំណើរ​សុំ​សិទ្ធិ​អ្នក​និពន្ធ—បែបបទការសរសេរ​បទ​ភ្លេង

បែបបទ​សំណើរ​សុំ និង ឯកសារ​ចាំបាច់​ដទៃ​ទៀត​ដូច​ដែល​បាន​ណែនាំ​នៅ​ក្នុង​បែបបទ​សំណើរ​សុំ​អាច​ផ្ញើ​ទៅ​កាន់ ៖

Attention: Licensing
Intellectual Property Office
50 East North Temple Street
Salt Lake City, Utah 84150-0018

អ្នក​ក៏​អាច​នឹង​ផ្ញើ​ទូរសារ ឬ អ៊ីម៉ែល​បែបបទ​នោះ​ទៅ​កាន់​លេខ​ទូរសារ ឬ អាសយដ្ឋាន​អ៊ីម៉ែល​ដែល​បាន​រៀបរាប់​ខាង​លើ ។

កំណត់​សម្គាល់ ៖រយៈ​ពេល​សម្រាប់​អ្នក​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ការឆ្កើយ​តប​នឹង​សំណើរ​ពុំ​ធ្វើ​អាជីវកម្ម​គឺ​ពីរ​ទៅ​បួន​សប្ដាហ៍ សំណើរ​អាជីវកម្ម​តម្រូវ​បួន​ទៅ​ប្រាំ​មួយ​សប្ដាហ៍ ។

កាលបរិច្ឆេទ​មាន​ប្រសិទ្ធភាព ៖ ថ្ងៃ​ទី 21 កុម្ភៈ ឆ្នាំ 2012

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.