អែលឌើរ ឃ្វីនថិន អិល ឃុក ត្រូវបានគាំទ្រជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី 6 ខែ តុលា ឆ្នាំ 2007 ។ លោកត្រូវបានហៅជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងខែ មេសា ឆ្នាំ 1996 ដោយលោកបានបម្រើនៅក្នុងកូរ៉ុមទីពីរ កូរ៉ុមទីមួយ និង គណៈប្រធាននៃពួកចិតសិបនាក់ ។
ក្នុងនាមជាពួកចិតសិបនាក់មួយរូប លោកបានបម្រើនៅក្នុងគណៈប្រធានតំបន់នៅប្រទេស ហ្វីលីពីន ប្រធានតំបន់កោះប៉ាស៊ីហ្វិក និង អាមេរិកខាងជើង និង ជានាយកប្រតិបត្តិនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។
នៅចំគ្រាដែលលោកបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅនៃសាសនាកច្រ នោះលោកជាអនុប្រធានប្រព័ន្ធសុខាភិបាល ។ ពីមុននោះ លោកគឺជាប្រធាន និង នាយកប្រតិបត្តិនៃប្រព័ន្ធសេវាថែទាំសុខភាព កាលីហ្វូញ៉ា ។ ពីមុននោះ លោកជាអ្នកច្បាប់ពាណិជ្ជកម្ម និង ដៃគូគ្រប់គ្រងសហគ្រាសវិស័យច្បាប់នៅតំបន់បេសាន ហ្វ្រានស៊ីស្កូ ។ លោកធ្លាប់បានធ្វើជាសមាជិកក្រុមប្រឹក្សានៃក្រុមហ៊ុន និង អង្គការមួយចំនួន ។
លោកធ្លាប់បានបម្រើសាសនាចក្រក្នុងនាមជាប៊ីស្សព ប្រធានស្តេក និង ទីប្រឹក្សានៅក្នុងគណៈប្រធានស្តេក ហ្វ្រានស៊ីស្កូ កាលីហ្វូញ៉ា ហើយជាអ្នកតំណាងភូមិភាគ និង អ្នកមានសិទ្ធិអំណាចប្រចាំតំបន់ នៅតំបន់អាមេរិកខាងជើងលិច ។ កាលពីក្មេង លោកបានធ្វើជាអ្នកផ្សព្វផ្សាយសាសនាក្នុងបេសកកម្មអង់គ្លេស ។
លោកជាអ្នកទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ បានបញ្ចប់កម្រិតបរិញ្ញប័ត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋ យូថាហ៍ និង ជាបណ្ឌិតនីតិសាស្ត្រ ពីសាកលវិទ្យាល័យ ស្ទែនហ្វដ ។
លោកបានរៀបការនឹង ម៉ារី ហ្គែឌី នៅថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 1962 ។ ពួកលោកមានកូនបីនាក់ ។