Additional Resource

គោលនយោបាយ​សិទ្ធិ​នៃ​ជីវភាព​ឯកជន

គោលនយោបាយ​សិទ្ធិ​នៃ​ជីវភាព​ឯកជន

MORMONNEWSROOM.ORG ( បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ 2/1/2012 )

MORMONNEWSROOM.ORG គឺ​ជា​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( « សាសនាចក្រ » ) ។

សិទ្ធិ​នៃ​ជីវភាព​ឯកជន​នៃ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​គឺ​សំខាន់​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង ស្ថាប័ន​ពាក់ព័ន្ធ​ស្រប​ច្បាប់​របស់​យើង​ ( ដែល​បាន​ប្រើពាក្យ​ដូច​ជា « សាសនាចក្រ » « ពួកយើង » « យើង » និង ពាក្យ​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​គោលនយោបាយ​នេះ ) ។ គោលនយោបាយ​សិទ្ធិ​នៃ​ជីភាព​ឯកជន​នេះ​ត្រូវបាន​គ្រោង​ទុក​ជា​សេចក្ដី​ថ្លែងការណ៍​ទូទៅ​មួយ​ដែល​ពិពណ៌នា​ពី​របៀប​ដែល​យើង​ប្រមូល ប្រើប្រាស់ ហើយ​ដំណើរការ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដែល​អ្នក​ផ្ដល់​ឲ្យ​បញ្ចូល​នៅ​លើ​គេហទំព័រ ឬ កម្មវិធី​តាម​ប្រព័ន្ធ​អ៊ិនធើរណែត​របស់​យើង ( សំដៅ​ទៅ​លើ « គេហទំព័រ » ) ។ យើង​ព្យាយាម​ប្រមូល ប្រើប្រាស់ ហើយ​មិន​បើ​កចំហ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ស្រប​នឹង​ច្បាប់​របស់​ប្រទេស​ទាំងឡាយ​ដែល​យើង​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន ។ គោលនយោបាយ​សិទ្ធិ​ជីវភាព​ឯកជន​នេះ​អនុវត្ត​ចំពោះ​គេហទំព័រ​នេះ ជា​កម្មសិទ្ធិ និង ដំណើរការ​ដោយ​ស្ថាប័ន​របស់​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ស្ថាប័ន​របស់​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ កម្មវិធី FamilySearch អន្តរជាតិ ( ដូច​បាន​កត់​សម្គាល់​លើ​ទំព័រ​ដំបូង​របស់​គេហទំព័រ​នេះ ) ។

នៅ​ក្នុង​ដែន​សមត្ថិកិច្ច​ដែល​បាន​ជ្រើស​រើស​យក ស្ថាប័ន​ពាក់ព័ន្ធ​របស់​សាសនាចក្រ​អាច​នឹង​សម្រប​នូវ​តម្រូវ​ការ​ស្ដីពី​គោលនយោបាយ​សិទ្ធិ​នៃ​ជីវភាព​ឯកជន​ពិសេស ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​នៃ​ច្បាប់​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ ។ នៅ​ពេល​តម្រូវការ​ដាច់ដោយ​ឡែក​មួយ​ត្រូវ​បាន​ពិចារណា​សមហេតុ​សម​ផល នោះ​យើង​នឹង​ជូន​ដំណឹង​បន្ថែម​ដល់​អ្នក ។

អ្នក​អាច​ចូល​មើល​ក្នុង​គេហទំព័រ​របស់​យើង​ភាគ​ច្រើន​ដោយ​ពុំ​ចាំបាច់​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ឡើយ ។ នៅ​ពេល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ស្នើ នោះ​យើង​ប្រកាន់​ខ្ជាប​តាម​គោលការណ៍​សិទ្ធិ​នៃ​ជីវភាព​ឯកជន​ដូច​ខាង​ក្រោម​នេះ​ស្ដីពី​របៀប​ដែល​យើង​ប្រមូល ប្រើប្រាស់ បញ្ចេញ ផ្ទេរ និង ទុក​ព័ត៌មាន​របស់​អ្នក ។

ការអនុវត្តន៍​ស្ដីពី​សិទ្ធិ​នៃ​ជីវភាព​ឯកជន

1. ការប្រមូល​ព័ត៌មាន. នៅ​ពេល​អ្នក​បង្កើត​គណនី អិល.ឌី.អេស ដោយ​ផ្ទាល់ ឬ តាម​រយៈ​គេហទំព័រ FamilySearch សូម​ចុះ​បញ្ជី​គណនី​មួយ​នៅ​ក្នុង​គេហទំព័រ​មួយ​របស់​យើង បន្ថែម​ទម្រង់​ព័ត៌មាន ឬ ធ្វើ​សកម្មភាព​ផ្សេងទៀត​រដៀង​គ្នា​នេះ ដែល​យើង​អាច​ប្រមូល ឬ ទទួល​បាន​ពី​អ្នក ឬ កំណត់ត្រា​សមាជិកភាព ( បើ​អាច ) ប៉ុន្តែ ពុំ​មាន​ដែន​កំណត់​ចំពោះ​ឈ្មោះ អាសយដ្ឋាន អ៊ីម៉ែល លេខ​ទូរស័ព្ទ រូបថត ការទាក់ទង ឬ ទម្រង់​ចំណង់ចំណូល​ចិត្ត​របស់​អ្នក និង ព័ត៌មាន​អង្គភាព​សាសនាចក្រ​ឡើយ ។

យើង​ក៏​នឹង​អាច​ប្រមូល​ព័ត៌មាន​ដែល​ឧបករណ៍​ប្រើ​អ៊ិនធើរណែត ឬ កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​​ផ្ញើ​ទៅ ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​យើង រួម​ទាំង​អាសយដ្ឋាន Internet Protocol ។

2. ការប្រើប្រាស់​ ព័ត៌មាន​ផ្ទាល់ខ្លួន. យើង​អាច​នឹង​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន ដែល​អ្នក​ផ្ដល់​ឲ្យ​ដើម្បី ( ក ) អនុញ្ញាត​ឲ្យ​យើង​ទាក់ទង​ទៅ​អ្នក ( ខ ) បំពេញ​សំណើរ​ដែល​អ្នក​សុំ ( គ ) ស្វែងរក​មតិ​កែលម្អ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​លើ​គេហទំព័រ ឬ មាតិកា ឬ ( ឃ ) ជួយ​បំពេញ​បេសកកម្ម​របស់​យើង ។

យើង​ក៏​អាច​នឹង​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​សម្រាប់​គោលបំណង​ខាង​ក្នុង រួម​មាន​ការធ្វើ​សវនកម្ម ការវិភាគ​ទិន្នន័យ ការជួសជុល​ប្រព័ន្ធ និង ស្រាវជ្រាវ ។

លើស​ពី​នេះ​ទៅ​ទៀត យើង​អាច​នឹង​ប្រើប្រាស់​ទាំង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​អ្នក​ផ្ដល់​ឲ្យ និង ព័ត៌មាន​ដែល​កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​បាន​ផ្ញើ​មក ( សូម​មើល​ផ្នែក​ទី 10 ខាង​ក្រោម ) ដើម្បី​ឃើញ​អ្នក​ប្រើប្រាស់​ដែល​ទំនង​អាច​បង្ក​​អន្តរាយ​ដល់​គេហទំព័រ​របស់​យើង ឬ ដើម្បី​គូស​ចំណាំ​ពី​បទ​ពិសោធន៍​របស់​អ្នក​ប្រើប្រាស់​នៅ​លើ​គេហទំព័រ​របស់​យើង ។    

ប្រសិនបើ​ព័ត៌មាន​របស់​អ្នក​​មិន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ណា​មួយ​ដូចបាន​រៀបរាប់​ខាង​លើ នោះ​យើង​នឹង​ជូន​ដំណឹង​ដល់​អ្នក​ជា​ពិសេស ហើយ​សុំ​ការអនុញ្ញាត​ពី​អ្នក​ប្រសិន​បើ​តម្រូវ​ដោយ​ច្បាប់ ។

យូរៗ​ម្ដង យើង​អាច​នឹងប្រាប់​ឲ្យ​អ្នក​ដឹង​ពី​ជម្រើស​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ការប្រើប្រាស់ ឬ ចូល​រួម​ចំណែក​ក្នុង​ទម្រង់​ជាក់លាក់ ។

3. ការប្រើប្រាស់​ព័ត៌មាន​សមាជិកភាព​សាសនាចក្រ. ប្រសិនបើ​អ្នក​ជា​សមាជិក​សាសនាចក្រ នោះ​ព័ត៌មាន​សមាជិកភាព​ទូទៅ​របស់​អ្នក ( ឧទាហរណ៍ ឈ្មោះ អាសយដ្ឋាន និង លេខ​ទូរស័ព្ទ ) និង ព័ត៌មាន​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​នឹង​ជ្រើស​ដើម្បី​ផ្ដល់ ( ឧទាហរណ៍ អាសយដ្ឋាន​អ៊ីម៉ែល រូបថត ជាដើម ) អាច​នឹង​ត្រូវ​ចែកចាយ​ជាមួយ​សមាជិក​សាសនាចក្រ​នៅ​ក្នុង​វួដ ឬ សាខា ឬ មណ្ឌល​របស់​អ្នក​សម្រាប់​គោលបំណង​ខាង​ក្នុង​របស់​សាសនាចក្រ​ដោយ​មាន​ការយល់ស្រប​ពីមុន​របស់​អ្នក ប្រសិនបើ​ការ​អនុញ្ញាត​របស់​អ្នកតម្រូវ​ឲ្យ​មាន​តាម​ច្បាប់ ។ ព័ត៌មាន​ខ្លះ​របស់​អ្នក​ក៏​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​កំណត់​មួយ​ដ៏​តឹងរឹង​នៅ​លើ​គេហទំព័រ​អ៊ិនធើរណែត​របស់​យើង រួម​ទាំង LDS.org ផងដែរ ។ អ្នក​អាច​ដកខ្លួន​ចេញ​ពី​ការចែកចាយ​ព័ត៌មាន ឬ កំណត់​ព័ត៌មាន​ដែល​អ្នក​បាន​ចែកចាយ ដោយ​ការកែសម្រួល​សេចក្ដីយោង​ក្នុង​ទម្រង់​របស់​​នៅ​លើ​គេហទំព័រ​នីមួយៗ ។

លើស​ពី​នេះ​ទៅ​ទៀត ព័ត៌មាន​សមាជិកភាព​របស់​អ្នក រួមទាំង​ព័ត៌មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​អ្នក​ផងដែរ អាច​នឹង​ត្រូវបាន​ចែកចាយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​សម្រាប់​គោលបំណង​ខាង​ក្នុង​របស់​សាសនាចក្រ ។

4. ការដាក់ស្នើ​មាតិកា។ នៅ​លើ​គេហទំព័រ​របស់​យើង​ខ្លះ អ្នក​អាច​នឹង​ផ្ដល់​មាតិកា និង មតិ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ផ្នែក​ដែល​បាន​រើស​យក ។ ការដាក់ស្នើ​ខ្លះ​របស់​អ្នក​ត្រូវបាន​រក្សា​ទុក​ជា​ឯកជន ហើយ​អ្នក​ដទៃ​មិន​អាច​បើក​មើល​បាន​ឡើយ ( ឧទាហរណ៍ កំណត់​សម្គាល់​ផ្ទាល់​ខ្លួន​លើ​អ៊ិនធើរណែត កំណត់ហេតុ ឬ ទម្រង់​ស្រដៀង​គ្នា​នេះ ) ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការដាក់ស្នើ​មាតិកា​ដទៃ​ទៀត​អាច​នឹង​ទុក​ជា​សាធារណៈ ហើយ​អាច​ឲ្យ​អ្នក​ដទៃបើក​មើល​បាន ( ឧទាហរណ៍ ទីបន្ទាល់​ដែល​បាន​សរសេរ ឬ មតិ​លើ​អ៊ិនធើរណែត​ក្នុង​ផ្នែក​ដែល​បាន​រើស​យក ) ។

ឧបមា​ថា នៅ​ពេល​ការដាក់ស្នើ​មាតិកា​របស់​អ្នក​នឹង​ត្រូវបាន​ធ្វើ​ឡើង​ជា​សាធារណៈ ឬ ត្រូវបាន​ចែកចាយ​ជាមួយ​ភាគី​ទី​បី នោះ​យើង​នឹង​សុំ​ការ​យល់ព្រម​ពី​អ្នក មិន​ថា​នៅពល​អ្នក​បង្កើត​ទម្រង់​ដាច់​ដោយ​ឡែក​មួយ ( ឧទាហរណ៍  mormon.org ឬ familysearch.org ) ឬ នៅ​ពេល​អ្នក​បញ្ចូល​មាតិកា ( ឧទាហរណ៍ នៅ​ពេល​អ្នក​បញ្ចូល​វីដេអូ​ខ្លីៗ ឬ ព័ត៌មាន​ពង្សាវតា ) នោះទេ ។ យើង​សូម​ណែនាំ​ឲ្យ​អ្នក​ប្រើ​បម្រាម​នៅ​ពេល​ផ្ដល់​មាតិកា​ដែល​ទុក​ឲ្យ​បើក​មើល​ជា​សាធារណៈ ហើយ​ឲ្យ​ចៀសវាង​ពី​ការចុះ​ព័ត៌មាន ដែល​អាច​បណ្ដាល​ឲ្យ​មាន​មហន្តរាយ ឬ ខូច​ប្រយោជន៍​ដល់​អ្នក ឬ មនុស្ស​ដទៃ ។

ការដាក់​ស្នើ​មាតិកា​គ្រប់​ប្រភេទ​ដែល​អ្នក​បាន​ធ្វើ​នឹង​ត្រូវបាន​រក្សា​ទុក​នៅ​លើ​ប្រព័ន្ធ​របស់​យើង ឬ ប្រព័ន្ធ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​យើង ឬ ភាគី​ទី​បី ( ដូច​បាន​កំណត់​នៅ​ផ្នែក​ទី 7A ខាង​ក្រោម ) ។ ខណៈ​ពេល​បទដ្ឋាន​ឧស្សាហកម្ម​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការពារ​សំណើរ​របស់​អ្នក​ពី​ការ​ប្រើប្រាស់​ការ​ប្រកាស ឬ ការ​កំណែប្រែ​ដោយ​គ្មាន​សិទ្ធិអនុញ្ញាត ( ដូច​បាន​ចែង​នៅ​ផ្នែក​ទី 8 ខាង​ក្រោម ) នោះ​យើង​ពុំ​អាច​ធានា​ឲ្យ​មាន​ការសម្ងាត់​ពេញលេញ​បាន​ទេ ហើយ​ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​ជ្រើសរើស ឬ តម្រូវ​ឲ្យ​ប្រកាស​យ៉ាង​ស្របច្បាប់​ពី​ព័ត៌មាន​បែប​នេះ​ទៅ​ដល់​ភាគី​ទី​បី​ដូច​បាន​ណែនាំ​ក្នុង​ផ្នែក​ទី 7 នៃ​គោលនយោបាយ​នេះ ។

ទោះ​ជា​យើង​ពុំ​មាន​កាតព្វកិច្ច​ដើម្បី​ត្រួតពិនិត្យ​ការដាក់ស្នើ​មាតិកា​របស់​អ្នក​ក្ដី ក៏​យើង​រក្សា​សិទ្ធិ​ដើម្បី​ធ្វើ​ដូច្នោះ​ស្របតាម​ការ​សម្រេចចិត្ត​ដ៏​មុតមាំ​របស់​យើង​ដែរ ។ យើង​ក៏​រក្សា​សិទ្ធិ​ផងដែរ​ដើម្បី​បិទ ឬ ដកចេញ​នូវ​មាតិកា​ណា​មួយ​ដែល​យើង​យល់​ថា​ពុំ​សមរម្យ ថោកទាប អាសគ្រាម សម្រើប ស្មោគគ្រោក ហិង្សា រំខាន បង្ខូច​កេរឈ្មោះ បន្ទាល់​ក្លែង បទល្មើស ខុស​ច្បាប់ គំរាមកំហែង ឬ រឿង​ដែល​ខុស​ឆ្គង មិន​ថា​វា​ត្រូវ​បាន​ទុក​ជា​ឯកជន ឬ សាធារណៈ​នោះ​ទេ ។ ព្រោះ​តែ​យើង​ពុំ​មើល​ឡើង​វិញ​ទាំងអស់​នូវ​មាតិកា​ដែល​បាន​ដាក់ស្នើ​តាម​រយៈ​គ្រប់​ទម្រង់​លើ​រាល់​គេហទំព័រ​របស់​យើង នោះ​យើង​ពុំ​អាច​ធានា​បាន​ថា យើង​នឹង​អាច​ដាក់​វិធានការ​ការពារ​នៅ​ព្រឹត្តិការណ៍​ដែល​អ្នក​ផ្ដល់​ព័ត៌មាន​មាតិកា ដោយ​ប្រាប់​ព័ត៌មាន​​អំពី​បុគ្គល​ម្នាក់​ដែល​ជា​ជន​រងគ្រោះ​នៃ​ការខូចខាត ឬ ការរំលោភបំពាន ឬ ក៏​កំពុង​ប្រឈម​មុខ​នឹង​រឿង​ទាំង​នេះ​ឡើយ ។

នៅ​ពេល​យើង​ដឹង​ពី​មាតិកា​ដែល​យើង​ចាត់ទុក​ថា​មាន​ភាព​រំលោភបំពាន ឬ អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សិទ្ធិ​នៃ​ជីវភាព​ឯកជន​នៃ​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​សម្ងាត់ ឬ របស់​មនុស្ស​ម្នាក់​ទៀត នោះ​យើង​នឹង​ធ្វើ​ការខិតខំ​ដោយ​អស់​ពី​ចិត្ត​ដើម្បី​បិទ ឬ ដក​ចេញ​នូវ​មាតិកា​ដូចនោះ ។  

5. ការថែរក្សា។ យើង​ថែរក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​បាន​ប្រមូល និង ការស្នើ​ទាំងឡាយ​ទុក​មួយ​រយៈ​ពេល​សមហេតុ​សម​ផល ដើម្បី​បំពេញ​គោលបំណង​នៃ​ការប្រមូល ហើយ​បន្ទាប់​មក​លុប​វា​ចោល​ពី​កំណត់ត្រា​របស់​យើង ដោយ​មិន​រាប់​បញ្ចូល​ពី​ព័ត៌មាន​ទម្រង់​ប្រវត្តិ​ដែល​បាន​កំណត់​រួច​មក​ហើយ កំណត់ត្រា​ពង្សាវតា​ទូទៅ និង ព័ត៌មាន​សមាជិកភាព ដែល​នៅ​ជា​ចំណែក​នៃ​ពង្សាវតា​ជា​អចិន្ត្រៃយ៍ ឬ កំណត់ត្រា​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

6. សិទ្ធិ​ប្រើប្រាស់ យើង​ព្យាយាម​រក្សា​ភាព​ពិត​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន ហើយ​ពឹង​ផ្អែក​លើ​អ្នក​ដើម្បី​អះអាង​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​មាន​ភាព​ពេញ​លេញ ហើយ​សុក្រិត ។ អ្នក​អាច​​ផ្ទៀងផ្ទាត់ កែតម្រូវ ឬ ដកចេញ​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​តាម​រយៈ​ការចុះ​ឈ្មោះ​ជាក់លាក់​របស់​អ្នក​លើ​គេហទំព័រ តាម​រយៈ​ទម្រង់​របស់​អ្នក ឬ តាម​រយៈ​គណនី អិល.ឌី.អេស ទី​ណា​ដែល​អាច​ស្នើ​បាន ។

ប្រសិនបើ​អ្នក​ជា​សមាជិក​សាសនាចក្រ ព័ត៌មាន​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​អ្នក​អាច​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​តាម​តែ​រយៈ​ការធ្វើ​ការផ្លាស់​ប្ដូរ​នៅ​ក្នុង​កំណត់ត្រា​សមាជិកភាព​សាសនាចក្រ​របស់​អ្នក​ប៉ុណ្ណោះ ។ ការផ្លាស់ប្ដូរ​នេះ​ត្រូវ​តែ​បាន​ធ្វើ​ឡើង​ដោយ​ការទាក់ទង​នឹង​ស្មៀន​ក្នុង​អង្គភាព​សាសនាចក្រ​របស់​អ្នក ហើយ ស្នើ​សុំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ ។ ប្រសិនបើ​អ្នក​មាន​មាន​បញ្ហា​នៅ​ក្នុង​ការកែប្រែ ឬ ធ្វើ​បច្ចុប្បន្នភាព​លើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​នោះ អ្នក​អាច​ទាក់ទាក់​មក​យើង​ដោយ​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់ DataPrivacyOfficer@ldschurch.org. នៅ​ពេល​បាន​ទទួល​អ៊ីម៉ែល​របស់​អ្នក នោះ​យើង​នឹង​ធ្វើ​ដោយ​អស់​ពី​សមត្ថភាព​ដើម្បី​ឆ្លើយ​តប​ទៅ​អ្នក​វិញ​ក្នុង​រយៈ​ពេល 30 ថ្ងៃ ។ ប្រសិនបើ​យើង​ពុំ​អាច​បំពេញ​តាម​សំណើរ​របស់​អ្នក​បាន​ក្នុង​រយៈ​ពេល 30 ថ្ងៃ ឬ ពុំ​អាច​ផ្ដល់​សិទ្ធិ​ប្រើប្រាស់​ចំពោះ​ព័ត៌មាន​ដែល​បាន​ស្នើ​ទេ​នោះ យើង​នឹង​ពន្យល់​ពី​មូលហេតុ ។

7. ការចែកចាយ និង ការប្រកាស​ព័ត៌មាន. យើង​ចាត់​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ការសម្ងាត់ ហើយ​ពុំ​ជួញ​ដូរ​ទៅ​ឲ្យ​ជន​ណា​ម្នាក់​ឡើយ ។ យើង​ពុំ​ចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ជា​មួយ​នឹង​ភាគី​ដទៃ​ទៀត លើកលែង​តែ​ក្នុង​កាលៈទេសៈ​ដូច​ខាងក្រោម ( ឬ ឧទាហរណ៍​មួយ​ទៀត យើង​នឹង​ជូន​ដំណឹង​ដល់​អ្នក​យ៉ាង​ជាក់លាក់ ហើយ​ទទួល​បាន​ការយល់ស្រប​ពី​អ្នក​ទុក​ជា​មុន ) ៖

ក. ម្ចាស់​ភាគី​ទី​បី ។យើង​អាច​នឹង​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​ភាគី​ទី​បី​សម្រាប់​ការប្រើប្រាស់​របស់​ពួកគេ​ក្នុង​ដំណើរការ​ផ្ទៃ​ក្នុង​ជំនួស​មុខ​ឲ្យ​ពួកយើង ( ឧទាហរណ៍ ដំណើរការ​ចំណាយ ការថែទាំ សន្តិសុខ ការវិភាគ​ទិន្នន័យ សណ្ឋាគារិក ជាដើម ) ។ តាម​គំរូ​នេះ ម្ចាស់​ភាគី​នឹង​តម្រូវ​ឲ្យ​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​ការប្រើប្រាស់​បន្ថែម​ដោយ​មាន​ការចុះ​កិច្ច​សន្យា ( រួម​មាន​គោលបំណង​ទីផ្សារ ) ឬ ផ្ទេរ​ឲ្យ​សម​ស្រប​នឹង​គោលនយោបាយ​ជា​ឯកជន និង បទដ្ឋាន​ឧស្សាហកម្ម ។

ខ. ស្ថាប័ន​នានា​របស់​សាសនាចក្រ ។យើង​អាច​នឹង​ផ្ទេរ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​កាន់​ស្ថាប័ន​ជាប់​ទាក់ទង​នឹង​សាសនាចក្រ ដើម្បី​បំពេញ​គោលបំណង​របស់​សាសនាចក្រ ។ សម្រាប់​ព័ត៌មាន​សមាជិកភាព​ផ្ទេរ​ចេញ​ពី​សហគមន៍​អឺរ៉ុប យើង​ផ្អែក​ទៅ​លើ​បទដ្ឋាន​កិច្ច​ព្រមព្រៀង​រវាង​ស្ថាប័ន​របស់​សាសនាចក្រ​ទាំងឡាយ​ដែល​អនុលោម​ជាមួយ​នឹង​តម្រូវការ​សហគមន៍​អឺរ៉ុប ។ សម្រាប់​ការស្នើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​តាម​អ៊ិនធើរណែត យើង​យល់​ថា ការស្នើ​របស់​បុគ្គល​ម្នាក់​គឺ​ជា​ទង្វើ​វិជ្ជមាន ដោយ​ចង្អុល​បង្ហាញ​ពី​ការ​អនុញ្ញាត​ដែល​ត្រូវ​បាន​ជូន​ដំណឹង​ក្នុង​ការដំណើរការ​ទិន្នន័យ​ក៏​ដូច​ជា​ការ​អនុញ្ញាត​ដែល​ត្រូវ​បាន​ជូន​ដំណឹង​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការផ្ទេរ​ទិន្នន័យ​ទៅ​កាន់​សហរដ្ឋ​អាមេរិក សម្រាប់​គោលបំណង​ដែល​វា​បាន​ផ្ដល់​ឲ្យ ។

គ. តម្រូវការ​ផ្នែក​ច្បាប់ ។យើង​អាច​មាន​សិទ្ធិប្រើប្រាស់ ហើយ​ប្រកាស​ព័ត៌មាន​ផ្ទាល់​ខ្លួន ការ​ចុះផ្សាយ ការ​បញ្ចូល​កំណត់ហេតុ ការ​ជជែក​តាម​អ៊ិនធើរណែត កំណត់​សម្គាល់​ផ្ទាល់​ខ្លួន មាតិកា ឬ ការដាក់ស្នើ​ផ្សេងៗ​ទៀត​របស់​អ្នក​ទៅ​ក្នុង​គេហទំព័រ​ណាមួយ ប្រសិនបើ​យើង​មាន​ជំនឿ​ដោយ​មុតមាំ​ថា ការធ្វើ​ដូចនេះ​គឺ​ស្រប​ទៅ​តាម​ដីកា ឬ បទបញ្ជា​តុលាការ ឬ រដ្ឋបាល ឬ តម្រូវការ​ផ្នែក​ច្បាប់​ផ្សេងទៀត ។ បន្ថែម​ពី​នេះ យើង​អាច​នឹង​ប្រកាស​ព័ត៌មាន​ផ្ទាល់​ខ្លួន និង ព័ត៌មាន​ផ្សេងៗ​ទៀត​របស់​អ្នក នៅ​ពេល​យើង​មាន​ហេតុផល​ត្រឹមត្រូវ​ថា​វា​សមរម្យ ឬ ចាំបាច់​ដើម្បី​ការពារ​ការបំពាន​មួយ​លើ​កិច្ច​ព្រមព្រៀង​ដទៃៗ​របស់​យើង ដើម្បី​ការពារ​នឹង​ការ​ប្ដឹង​តាម​ផ្នែក​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ ទ្រព្យ​សម្បត្តិ ឬ សុខ​សុវត្ថិភាព​នៃ​គេហទំព័រ នៃ​បុគ្គល​ណាមួយ ឬ នៃ​សាធារណៈជន ដើម្បី​រក្សា និង ការពារ​សន្តិសុខ និង ភាពថ្លៃថ្នូរ​របស់​សេវាកម្ម និង ហេដ្ឋារចនា​សម្ព័ន្ធ ដើម្បី​ការពារ​ខ្លួន​យើង និង សេវាកម្ម​របស់​យើង​ពី​ការក្លែងបន្លំ ការរំលោភបំពាន ឬ ការប្រើប្រាស់​ពុំ​មាន​ច្បាប់​ទម្លាប់ ដើម្បី​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ហើយ​ការពារ​ខ្លួន​យើង​ពី​ការទាមទារ​របស់​ភាគី​ទី​បី ឬ ការចោទប្រកាន់ ឬ ដើម្បី​ជា​ជំនួយ​ដល់​ភ្នាក់ងារ​កងកម្លាំង​ច្បាប់​រដ្ឋាភិបាល ។

8. ការការពារ​ព័ត៌មាន យើង​ប្រើប្រាស់​វិធាន​ខាង​បច្ចេកវិទ្យា និង ខាង​ការ​រៀបចំ​ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដែល​យើង​ទទួល​បាន​កុំ​ឲ្យ​បាត់បង់ ប្រើ​ខុស និង ការផ្លាស់ប្ដូរ​ដែល​ពុំ​មាន​ការអនុញ្ញាត ហើយ​ដើម្បី​ការពារ​ការសម្ងាត់​របស់​វា ។ យើង​មើល​ជា​ទៀងទាត់​នូវ​ដំណើរការ​សុវត្ថិភាព ហើយ​ពិចារណា​ពី​បច្ចេកវិទ្យា និង វិធីសាស្ត្រ​ផ្នែក​សុវត្ថិភាព​ថ្មីៗ​ដែល​សមស្រប ។ យើង​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ប្ដូរ​ព័ត៌មាន​នៅ​ពេល​បច្ចុប្បន្ន​ដើម្បី​ប្ដូរ​ទិន្នន័យ​នៅ​លើ​ទំព័រ​ចូល​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រោះ​យើង​ពុំ​អាច​ធានា​បាន​ពី​សុវត្ថិភាព​ពេញ​លេញ​នៃ​បច្ចេកវិទ្យា​ប្ដូរ​ព័ត៌មាន​ដោយ​សម្ងាត់ នោះ​សូម​ធ្វើការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ដាក់​ស្នើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​លើ​អ៊ិនធើរណែត ។

9. ទិន្នន័យ​ភាគី​ទី​បី .នៅ​ពេល​ច្បាប់​ក្នុង​មូលដ្ឋាន​អនុញ្ញាត អ្នក​អាច​នឹង​ដាក់​ស្នើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​បាន រួម​មាន​ព័ត៌មាន​ទំនាក់ទំនង​របស់​បុគ្គល​ម្នាក់ទៀត​​ក្រៅ​ពី​ខ្លួន​អ្នក ( អាច​ហៅ​ម្យ៉ាង​ទៀត ភាគី​ទី​បី ) ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ទាក់ទង​ជាមួយ​បុគ្គល​នោះ ធ្វើ​ការបញ្ជូន ឬ បំពេញ​នូវ​សំណើរ​របស់​អ្នក​ផ្សេង​ទៀត ។ ព័ត៌មាន​ដែល​បាន​ប្រមូល នឹង​ត្រូវបាន​ប្រើប្រាស់​តែ​ដើម្បី​សម្រួល​ដល់​សំណើរ​របស់​អ្នក​តែ​ប៉ុណ្ណោះ ។ នៅ​ពេល​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​បុគ្គល​ផ្សេង​ទៀត​ក្រៅ​ពី​ខ្លួន​អ្នក អ្នក​ត្រូវតែ​ទទួល​បាន​ការយល់ព្រម​ពី​បុគ្គល​នោះ​ជា​មុន​សិន ប្រសិនបើ​ការយល់ព្រម​របស់​ពួកគេ​នោះ​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់ ។

ប្រសិនបើ​អ្នក ឬ នរណា​ផ្សេង​ទៀត​បាន​ផ្ដល់​ឲ្យ​យើង​ដោយ​នូវ​ព័ត៌មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​អ្នក​ចង់​ស្នើ​កុំ​ឲ្យ​យើង​ទាក់ទង​ទៅ​អ្នក​ទៀត សូម​ធ្វើ​តាម​ឈប់​ជាវ ឬ ចេញ​ពី​ដំណើរការ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​លើ​គេហទំព័រ​ជាក់លាក់ កាសែត សេចក្ដី​ជូន​ដំណឹង​តាម​អ៊ីម៉ែល ។ ល ។

10. ការប្រមូល​ទិន្នន័យ​អកម្ម ៖ បច្ចេក​វិទ្យា​តាមដាន ខូគី និង Clear GIFs . នៅ​ពេល​អ្នក​ចូល​មើល​គេហទំព័រ​ណាមួយ​របស់​យើង ម៉ាស៊ីន​បម្រើ ឬ ប្រព័ន្ធ​តម្រង​របស់​យើង​អាច​នឹង​ប្រមូល​ព័ត៌មាន​ដែល​កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​ផ្ញើ​មក គ្រប់​ពេល​ដែល​អ្នក​ចូល​មើល​គេហទំព័រ​មួយ ។ ព័ត៌មាន​នេះ​អាច​នឹង​បញ្ចូល ប៉ុន្តែ​ពុំ​កំណត់​ឡើយ​ចំពោះ​ប្រភេទ​កម្មវិធី​រុករក ប្រព័ន្ធ​ប្រតិបត្តិការ ភាសា​ចំណង់ចំណូល​ចិត្ត​របស់​អ្នក គេហទំព័រ​យោង​ណាមួយ​ដែល​អ្នក​ចូល​មើល​ពីមុន​អ្នក​ចូល​មក​គេហទំព័រ​របស់​យើង កាលបរិច្ឆេទ និង ពេល​នៃ​សំណើរ​អ្នក​ចូល​មើល​នីមួយៗ និង ព័ត៌មាន​ដែល​អ្នក​ស្វែងរក​នៅ​លើ​គេហទំព័រ​របស់​យើង ។

យើង​ក៏​ប្រើប្រាស់​ខូគី និង Clear GIFs ដើម្បី​ប្រមូល​ព័ត៌មាន ។ ក ខូគីគឺ​ជា​ចំណែក​មួយ​តូច​នៃ​ទិន្នន័យ​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ទេរ​ព័ត៌មាន​ទៅ​កាន់​ហាដដ្រាយវ៍ ឬ កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​សម្រាប់​គោលបំណង​រក្សា​កំណត់ត្រា ។ ខូគី​ដើរតួ​ជា​ប្រភេទ​ស្លាក​មួយ ដែល​អនុញ្ញាត​ឲ្យ​គេហទំព័រ​របស់​យើង​ទទួល​ស្គាល់​កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​នៅ​ពេល​អ្នក​ត្រឡប់​ទៅ​កាន់​គេហទំព័រ​របស់​យើង​វិញ ។  ក Clear GIFs ( ត្រូវបាន​ស្គាល់​ផងដែរ​ជា ប្រភព​បណ្ដាញ) គឺ​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការរួមបញ្ចូល​គ្នា​ជាមួយ​ខូគី ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​អ្នក​ចូល​ទស្សនា​ធ្វើ​ការ​នៅ​លើ​គេហទំព័រ​របស់​យើង ។ Clear GIFs ជា​ធម្មតា​គឺ​ជា​ក្រាភិច​រូបភាព​ច្បាស់​ដែល​ដាក់​នៅ​លើ​គេហទំព័រ ។ ការប្រើប្រាស់​នៃ clear GIFs អនុញ្ញាត​ឲ្យ​យើង​ត្រួតពិនិត្យ​សកម្មភាព​ដែល​អ្នក​បើក​នៅ​លើ​គេហទំព័រ ហើយ​ធ្វើ​ឲ្យ​វា​មាន​ភាព​កាន់តែ​ស្រួល​សម្រាប់​យើង ដើម្បី​តាមដាន ហើយ​កត់ត្រា​សកម្មភាព​នានា​នៃ​កម្មវិធី​រុករក​ដែល​គេ​ស្គាល់ ។ ឧទាហរណ៍ ការប្រើប្រាស់ clear GIFs យើង​អាច​តាម​ដាន​ផ្លូវ​នៃ​ការ​ចូល​មើល​ទំព័រ​នៅ​លើ​គេហទំព័រ ហើយ​ត្រួតពិនិត្យ​បរិមាណ​ប្រើ​សរុប និង ចរាចរណ៍​បែកខ្ញែក​នៅ​លើ​គេហទំព័រ​របស់​យើង ។

យើង​ប្រមូល​ព័ត៌មាន​នេះ​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​អ្នក​ប្រើប្រាស់ ហើយ​ធ្វើ​អន្តរកម្ម​ជាមួយ​គេហទំព័រ​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​របស់​អ្នក​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។ យើង​អាច​នឹង​ចែកចាយ​ព័ត៌មាន​នេះ​ជាមួយ​បុគ្គលិក អ្នក​ធ្វើការ​ក្រៅ​ម៉ោង អ្នក​ផ្ដល់​សេវាកម្ម និង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូច​បាន​កំណត់​ក្នុង​ផ្នែក​ទី 7 ។

អ្នក​អាច​នឹង​ផ្លាស់ប្ដូរ​ការដំឡើង​កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​ដើម្បី​ទទួល​យក​ខូគី ឬ ដើម្បី​បំផុស​អ្នក​ពីមុន​ការទទួល​យក​ខូគី​មួយ​ពី​គេហទំព័រ​ដែល​អ្នក​ចូល​មើល ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រសិនបើ​អ្នក​ពុំ​ទទួល​យក​ខូគី​ទេ​នោះ អ្នក​អាច​នឹង​ប្រើប្រាស់​ផ្នែក ឬ ដំណើរការ​ខ្លះៗ​នៃ​គេហទំព័រ​របស់​យើង ។

11. សេចក្ដី​អនុលោម​គោលនយោបាយ និង សំណួរ​អំពី​សិទ្ធិ​នៃ​ជីវភាព​ឯកជន​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន។ យើង​មាន​ភ្នាក់ងារ​ផ្នែក​ទិន្ន័យ​សិទ្ធិ​នៃ​ជីវភាព​ឯកជន ដែល​ជួយ​ធានាឲ្យ​មាន​ការ​គោរព​តាម​គោលនយោបាយ​នៃ​ជីវភាព​ឯកជន​នេះ ហើយ​ឆ្លើយ​នឹង​សំណួរ​អំពី​ទិន្នន័យ​សិទ្ធិ​នៃ​ជីវភាព​ឯកជន ឬ បញ្ហា​សុវត្ថិភាព ។ ភ្នាក់ងារ​នេះ​ក៏​ជួយ​យើង​ផងដែរ​ក្នុង​ការបង្រៀន​ដល់​បុគ្គលិក​សាសនាចក្រ​អំពី​ការ​គោរព​តាម ។ តម្រូវការ​ស្ដីពី​គោលនយោបាយ​សិទ្ធិ​នៃ​ជីវភាព​ឯកជន​នេះ ឬ សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​យើង​ដំណើរការ​អាច​នឹង​ត្រូវ​បាន​ផ្ញើ​តាម​រយៈ​អ៊ីម៉ែល ទូរសារ ឬ សំបុត្រ​ទៅ​កាន់ ៖

អ៊ីម៉ែល ៖             DataPrivacyOfficer@ldschurch.org
ទូរសារលេខ ៖                1-801-240-1187
អាសយដ្ឋាន ៖          ការិយាល័យ​ផ្នែក​សិទ្ធិ​នៃ​ជីវភាព​ឯកជន
                       50 E. North Temple St.
                       Salt Lake City UT 84150-0018

12. សិទ្ធិ​នៃ​ជីវភាព​ឯកជន​របស់​កុមារ យើង​ពុំ​ប្រមូល​ព័ត៌មាន​ដោយ​ចេតនា​ពី​កុមារ​អាយុ​ក្រោម​ 13 ឆ្នាំ នៅ​លើ​គេហទំព័រ​របស់​យើង​នោះ​ទេ ។ រាល់​គេហទំព័រ​របស់​យើង​ដែល​ប្រមូល​ព័ត៌មាន​របស់​កុមារ នឹង​ធ្វើ​ដូច្នោះ​លុះត្រា​តែ​បាន​ជូន​ដំណឹង ហើយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​សំណាក់​ឪពុក​ម្ដាយ ឬ អាណាព្យាបាល​របស់​កុមារ​ស្រប​តាម​ច្បាប់​ដែល​មាន​ជាមុន​សិន ។ យើង​សូម​ណែនាំ​ដោយ​ឲ្យ​ក្មេង​ក្រោម​អាយុ 18 ឆ្នាំ សុំ​ការអនុញ្ញាត​ពី​ឪពុកម្ដាយ​របស់​ខ្លួន​ពី​មុន​ផ្ញើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ណាមួយ​ទៅ​កាន់​នរណា​ម្នាក់​តាម​អ៊ិនធើរណែត ហើយ​យើង​លើក​ទឹក​ចិត្ត​ឪពុកម្ដាយ​ឲ្យ​បង្រៀន​កូនៗ​របស់​គេ​អំពី​ការ​ប្រើ​ប្រាស់​អ៊ិនធើរណែត​ដោយ​សុវត្ថិភាព ។

13. តំណ​ភាគី​ទី​បី យើង​ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ការអនុវត្តន៍​ការសម្ងាត់ ឬ មាតិកា​នៃ​គេហទំព័រ​ណាមួយ​របស់​ភាគី​ទី​បី​ឡើយ ។ សម្រាប់​ការការពារ​ផ្ទាល់​ខ្លួន អ្នក​គប្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​នៃ​គេហទំព័រ​ដទៃៗ ដើម្បី​ធានា​ថា​ពួកគេ​បំពេញ​ការរំពឹងទុក​ជា​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក ។

14. ការផ្លាស់ប្ដូរ​នា​ពេល​អនាគត​ចំពោះ​គោលនយោបាយ​ស្ដី​ពី​សិទ្ធិ​នៃ​ជីវភាព​ឯកជន។ យើង​ត្រួតពិនិត្យ​ជា​ទៀងទាត់​លើ​គោលនយោបាយ​ស្ដីពី​សិទ្ធិ​នៃ​ជីវភាព​ឯកជន​នេះ ហើយ​អាច​នឹង​ផ្លាស់ប្ដូរ កែប្រែ បញ្ចូល​បន្ថែម ឬ ដកចេញ​ចំណែក​ខ្លះ​នៅ​ពេល​ចាំបាច់ ។ ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​គោលនយោបាយ​ស្ដីពី​សិទ្ធិ​នៃ​ជីវភាព​ឯកជន​នេះ​តាម​មធ្យោបាយ​ដែល​ប៉ះពាល់​ដល់​របៀប​ដែល​យើង​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក នោះ​យើង​នឹង​ជូន​ដំណឹង​ដល់​អ្នក​នៅ​ទីនេះ ឬ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​លើ​គេហទំព័រ​របស់​យើង ។ យើង​ក៏​នឹង​ធ្វើ​បច្ចុប្បន្នភាព​កាលបរិច្ឆេទ​ការពិនិត្យ​ឡើង​វិញ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​គោលនយោបាយ​ស្ដីពី​ជីវភាព​ឯកជន​ផង​ដែរ ។ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ត្រួត​ពិនិត្យ​គោលនយោបាយ​ស្ដីពី​សិទ្ធិ​នៃ​ជីវភាព​ឯកជន​នេះ​យូរៗ​ម្ដង​ដើម្បី​បន្ត​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការផ្លាស់ប្ដូរ​ណា​មួយ ។

កាលបរិច្ឆេទ​ដែល​មាន​ប្រសិទ្ធភាព

កំណែ​នៃ​គោលនយោបាយ​ស្ដីពី​សិទ្ធិ​នៃ​ជីវភាព​ឯកជន​នេះ​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី 01 ខែ កុម្ភៈ ឆ្នាំ 2012 ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.