ដេវីឌ អេ បែដណា ត្រូវបានតែងតាំង ហើយ ញែកចេញជាសមាជិកមួយរូបក្នុង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅថ្ងៃទី 7 ខែ តុលា ឆ្នាំ 2004 ។ ពីមុនការហៅរបស់លោកក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ អែលឌើរ បែដណា បានបម្រើជា ពួកចិតសិបនាក់ប្រចាំតំបន់ ពួកចិតសិបនាក់មានសិទ្ធិអំណាចប្រចាំតំបន់ អ្នកតំណាងភូមិភាគ ជាប្រធានស្តេកចំនួនពីរលើកនិង ជាប៊ីស្សព ។
អែលឌើរ បែដណា បានកើតនៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 1952 នៅទីក្រុង អូកលែន រដ្ឋ កាលីហ្វូញ៉ា ។ លោកបានបម្រើជា អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅប្រទេស អាល្លឺម៉ង់ ប៉ែកខាងត្បូង ហើយបន្ទាប់មកបានសិក្សានៅ សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ជាទីកន្លែងដែលលោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង ថ្នាក់អនុបណ្ឌិត ។ លោកក៏បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកឥរិយាបថរបស់អង្គការពីសាកលវិទ្យាល័យ ភើរឌូ ផងដែរ ។
បន្ទាប់ពីបានបញ្ចប់ការសិក្សារបស់លោកមក អែលឌើរ បែដណា បានធ្វើការជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ តិចសាស តិក និង នៅសាកលវិទ្យាល័យ អាកានសាស ។ ក្រោយមក លោកបានបម្រើជាប្រធានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ( ដែលពីមុនជា មហាវិទ្យាល័យ រីកស៍ ) ពីឆ្នាំ 1997 ដល់ ឆ្នាំ 2004 ។
អែលឌើរ បែដណា បានរៀបការនឹង ស៊ូហ្សាន ឃែ រ៉ូប៊ីនសិន ក្នុង ព្រះវិហារបរិសុទ្ធសលត៍ លេក នៅថ្ងៃទី 20 ខែ មិនា ឆ្នាំ 1975 ហើយពួកលោកមានកូនប្រុសបីនាក់ ។